ភ្នំពេញ៖អ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោកគួច ខេវិន បានបញ្ចេញយោបល់ទាក់ទងមន្រ្ដីនគរបាលឈ្មោះម៉ាត់ ពិសី បម្រើរការងារនៅផ្នែកអន្ដរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករារាជធានីភ្នំពេញដែលបានយកវិទ្យុទាក់ទង(អាយឌី)វាយក្បាលនារីម្នាក់ដែលជិះម៉ូតូបញ្រ្ចាសនិងអត់ពាក់មួកសុវត្ថិភាពកាលពីយប់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១នៅប៉ុស្ដិ៍ត្រួតពិនិត្យបទល្មើសនិងចរាចរណ៍របស់សម្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ចំណុចម្ដុំអាងទឹកពហុកីឡាដ្ឋានជាតិអូឡាំពិកតាមបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញនោះថាលោកម៉ាត់ ពិសី អាចនឹងរកសៀងលេខ៧គ្មានស៊ីប្រសិនបើនារីរូបនោះទាមទារសំណងជំងឺចិត្តដល់ទៅ១ម៉ឺនដុល្លារមែន។លោកខេវិន បញ្ចេញសារថា”ខ្ញុំមានសាច់ញាតិបងប្អូន និងមិត្តភក្ដិ សិល្បករជាច្រើននាក់ ជាមន្ត្រីរាជការ ជាមន្ត្រីនគរបាលចរាចរណ៍ និងខ្លះជាមន្ត្រីកងរាអាវុធហត្ថជាតិ ជារឿយៗខ្ញុំតែងសួរទៅមិត្តភក្ដិដែល បម្រើរការងារជាកងកំលាំងថា ការងារមួយគំនរ ម៉េចមិនធ្វើ ទៅចង់ធ្វើអីប៉ូលិស ឬមន្ត្រីចរាចរណ៍?
ព្រោះជាប៉ូលិស ទាហាន ឬមន្ត្រីចរាចរណ៍ វាត្រូវប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលបំពេញភារកិច្ច បើជាមន្ត្រីប៉ូលិសចរាចរណ៍ គឺត្រូវប្រចាំការ ឈរជើងយាមផ្លូវនៅកណ្តាលថ្ងៃ កណ្តាលភ្លៀង ខ្មៅមុខខ្មៅមាត់ ធ្វើការមិនស្គាល់យប់ឬថ្ងៃ ហើយអាចត្រូវគេស្អប់កាលណា ធ្វើការផាកពិន័យគេទៅតាមច្បាប់ ជាពិសេសត្រូវយកចិត្តមេកើយថែមទៀត ពួកគេបានតបវិញថា “ដោយសារនិស្ស័យចូលចិត្ត និងជាបំណងរបស់ពួកគេ” ។ នៅពេលដែលមាន រឿងមន្ត្រីនរគបាលចរាចរណ៍ ម៉ាត់ ពិសី ត្រូវក្មេងស្រីម្នាក់បែកក្បាលប៉ុន្មានថ្នេរប្តឺងទារសំណង១០០០០ដុល្លារ ដោយសារតែគាត់បង្កកំហុសដោយអចេតនា ក្នុងគ្រាដែលគាត់បំពេញការងារតាមតួនាទីនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខ្ញុំក៏នឹកអាណិតគិតទៅដល់វាសនារបស់មិត្តភក្ដិជាមន្ត្រីនរគបាលចរាចរ ដ៏ទៃទៀតប្រសិនបើរឿងហេតុបែបនេះ កើតទៅលើពួកគេនោះ ច្បាស់ជាកូន ប្រពន្ធ និងម្តាយ ឪពុកចាស់ៗនៅឯផ្ទះរកសៀងលេខ៧ ស៊ីក៏គ្មានផងព្រោះប្រាក់ខែរបស់ឪពុក ប្តី កូនជាង១លានរៀលនោះត្រូវកាត់សងទៅអ្នកមិនគោរពច្បាប់ជាង៣ឆ្នាំទើបរួចខ្លួនមិនជាប់គុក ព្រោះគេទារ ១០០០០ដុល្លាហើយថាតិចផង ។ បើមើលវីដេអូ ភ្នែកខ្ញុំហាក់មើលមិនឃើញប៉ូលីសនោះយារដៃវាយសំពងឡើយ ឃើញគាត់យកដៃដែលថាមានកាន់IDនោះរា គ្រាជនល្មើសបើកម៉ូតូលឿនដូចព្យុះគេចពីការត្រួតពិនិត្យ វាទំនងជាជនបង្កឱនក្បាលគេច ហើយអ្នកជិះខាងក្រោយមិនដឹងខ្លួនប៉ៈក្បាលដោយកម្លាំងល្បឿនម៉ូតូទើបបណ្តាលឲ្យរងរបួស តែបើនាងនោះពាក់មួកសុវត្ថិភាពវាក៏មិនអីដែរ ហើយពិសេសទៀតនោះបើជនល្មើស(មិនពាក់មួកសុវត្ថិភាពតាមច្បាប់)មិនបើករត់វារិតតែអត់ស្អីកើតឡើងទៀតផង តែបើវាបើករត់បោះពួយដូចោបុកប៉ូលីសនោះស្លាប់វិញ តើទារសំណងពីណា អ្នកណាទទួលខុសត្រូវចំពោះកូនប្រពន្ធ ឪពុកម្តាយគាត់? ។ ពេលគេឃាត់ខ្លួន បញ្ជូនមន្ត្រីប៉ូលីសម្នាក់ហ្នឹងទៅ ខ្ញុំបែរជាខ្លោចចិត្តអាណិតមិត្តភក្ដិជាមន្ត្រីប៉ូលីសចរាចរណ៍ របស់ខ្ញុំ ខ្លាចក្រែងវាសនាអាក្រក់យ៉ាងដូចឆ្នឹង កើតចំទៅលើពួកគាត់?បើយ៉ាងអញ្ចឹងមែន និស្ស័យចង់ធ្វើមន្ត្រីប៉ូលីសបំរើរដ្ឋ បំរើរាស្ត្រ បំរើជាតិ មិនដឹងថា ជានិស្ស័យកម្ម ឬនិស្ស័យគុក?ស្អប់ប៉ូលីសខិលខូច ហើយកាន់តែស្អប់ដល់ឆ្អឹងអាអ្នកមិនគោរពច្បាប់ បំពានច្បាប់ គេចពីច្បាប់ ឆ្លៀតកេងប្រវ័ញ្ចពីច្បាប់!
ខ្ញុំមានសេចក្តីសោមនស្សរីករាយជាពន្លឹកដោយបានបណ្តារមិត្តៗក្នុងសង្គម Facebook ចូលមក Commentទៅនិងសាររបស់ខ្ញុំ បើទោះណាជាមានមិត្តខ្លះមិនមានសីលធ៌មក្នុងការនិយាយស្តី ឬសរសេរនោះក៏ដោយ ពីព្រោះនោះគឺជាបច្ច័យមួយយ៉ាងសំខាន់សម្រាប់ជូនសាធារណជននិងថ្នាក់ដឹកនាំរបស់យើងលោកបានជ្រាប បានយកទៅពិចារណា ។ ក៏ប៉ុន្តែខ្ញុំនៅតែទទួចសុំឲ្យបងប្អូនទាំងអស់ចូលមកComment ប្រកប ទៅដោយសីលធ័មថ្លៃថ្នូរសក្តិសមជាកូនខ្មែរមានពូជ មាន ត្រកូល ពីព្រោះថា “សម្តី សជាតិ មាយាទ សពូជ” ។ ជាធម្មតាលោកឪពុក អ្នកម្តាយរបស់ខ្ញុំ របស់អ្នករាល់ៗគ្នាលោកខំបីបាច់រក្សា បីបមថ្នមថែអ្នកតាំងតែពីក្នុងផ្ទៃ រហូតមក លោកមិនបានរួម មិនបានដឹងថាអ្នកនិយាយ អ្នកសរសេរអ្វីក្នុងគ្រានេះទេ ដូច្នេះ ចូរកុំឲ្យសម្តីដែលគ្មានសីលធ័មតែប៉ុន្មានម៉ាត់របស់អ្នក ធ្វើឲ្យគេឯងគ្រប់ៗគ្នាជេរ ប្រទេចផ្តាសារ រាលដាលទៅដល់ជីដូនជីតា ម្តាយឪពុករបស់អ្នកដែល លោកមិនដឹងស្អីសោះនោះ?ដោយក្តីស្រឡាញ់ចំពោះអ្នកគ្រប់ៗគ្នាក្នងនាមជាជនរួមជាតិ រួមអក្សរ រួមភាសារ និងមានសីលធ័មជាខ្មែរសូមអរគុណ”។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១ ក្រោយមានការស៊ើបអង្កេតអស់រយៈពេល២ថ្ងៃតុលាការបានសម្រេចប្រគល់មន្រ្ដីនគរបាលផ្នែកអន្ដរាគមន៍ឲ្យទៅអង្គភាពវិញដោយមិនបានឃុំខ្លួននៅពន្ធនាគារឬដាក់ទោសទណ្ឌណាមួយនោះទេ។ប៉ុន្ដែបើតាមមន្រ្ដីនគបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់អ្នកការសែតថាមន្រ្ដីនគរបាលឈ្មោះម៉ាត់ ពិសី អាយុ៣០ឆ្នាំ មានឋាននន្ទរស័ក្កអនុសេនីយ៍ទោ ត្រូវដាក់ពិន័យពីកងកំលាំងចំនួន១ខែដោយមិនអនុញ្ញាត្តិឲ្យទៅណា ដោយគ្មានបទបញ្ជារឡើយ។គេចាំបានថាក្រោយកើតហេតុភាគីរងរបួសទាមទារប្រាក់សំណងដល់ទៅ១ម៉ឺនដុល្លារ តែភាគីម៉ាត់ ពិសី គ្មានលទ្ធភាពសងព្រោះជីវភាពលោកពិបាកម្ដាយជួលផ្ទះគេស្នាក់នៅមុខរបរលក់បាយកញ្ចប់ទើបត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនិតិវិធី ស្វែងរកភាពភាពស្អាតស្អំដល់ភាគីទាំងពីរ ហើយពេលនេះមានតែតុលាការទេដែលផ្ដល់យុត្តិធ័មឲ្យបាន៕