ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្ស ប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បាន លើកឡើងថា ការចរចារកភាពត្រជាក់ នឹង បើកផ្លូវឱ្យបក្សប្រឆាំង ដំណើរការឡើងវិញ ហើយថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ- បក្សប្រជាជនកម្ពុជា កំពុងផ្លុំភ្លើងនយោបាយ ឱ្យក្តៅ ដើម្បីរក្សាអំណាច។ ប៉ុន្តែគណបក្ស កាន់អំណាច បានចេញមកប្រតិកម្មច្រានចោល ថា សម្តេចហ៊ុន សែន មិនបានផ្លុំភ្លើងនយោបាយ ឱ្យក្តៅ ដើម្បីរក្សាអំណាចនោះទេ។
លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ បណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ថា “ការស្នង តំណែង ដែលមិនអាចធ្វើទៅបាន , Impossible succession
ហ៊ុន សែន មិនអាចផ្ទេរតំណែងឱ្យទៅ កូនគាត់ ហ៊ុន ម៉ាណែត បានទេ ពីព្រោះគាត់ជាប់ ក្នុងអន្ទាក់ នៃអំពើហិង្សាដែលគាត់បានបង្កើត ខ្លួនឯង។
ហ៊ុន សែន ត្រូវការបង្កើតឱ្យមានសភាពការណ៍តានតឹង ប្រកបដោយការគំរាមកំហែង និងអំពើហិង្សា ដើម្បីក្រាញអំណាច។ ការ គំរាមកំហែងរបស់គាត់ មិនមែនគ្រាន់តែសំដៅ ទៅគណបក្សប្រឆាំងទេ តែសំដៅទៅមន្ត្រីខ្លះ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ផងដែរ ដែល គាត់សង្ស័យថា មានទំនាក់ទំនងជាមួយគណបក្ស សង្គ្រោះជាតិ ក្នុងគោលបំណងទម្លាក់គាត់ពី តំណែង។ មានគេស្អប់ហ៊ុន សែន ច្រើនណាស់ ក្នុងជួរគណបក្សគាត់។
ដើម្បីឱ្យការផ្ទេរតំណែង ឱ្យទៅកូនគាត់ អាចធ្វើទៅបានយ៉ាងរលូន ហើយចៀសវាង គ្រោះថ្នាក់ ដែលអាចធ្វើឱ្យហ៊ុន សែន បាត់បង់ អំណាចទាំងស្រុងតែម្តង ត្រូវតែមានបរិយាកាសនយោបាយមួយដ៏ត្រជាក់។ គេមិនដែល ប្តូរទូកកណ្តាលទន្លេ ពេលដែលមានខ្យល់ព្យុះ នោះទេ”។
លោកសម រង្ស៊ី សរសេរបន្តថា “ហ៊ុន សែន ដឹងថាត្រូវតែមានការចរចាគ្នា រវាង ភាគីទាំងអស់ ដើម្បីឱ្យបរិយាកាសនយោបាយ ឈានទៅរកភាពត្រជាក់។ ការចរចាគ្នា និង ភាពត្រជាក់នេះ គឺច្បាស់ឈានទៅរកការបើក ផ្លូវឱ្យគណបក្សប្រឆាំង ដំណើរការឡើងវិញ ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យ ចាប់ផ្តើមរស់ ឡើងវិញ ។
តែហ៊ុន សែន មិនអាចធ្វើឱ្យបរិយាកាស នយោបាយត្រជាក់បានទេ ពីព្រោះបើលទ្ធិប្រជា-ធិបតេយ្យដំណើរការឡើងវិញ របបគាត់នឹង ប្រឈមគ្រោះថ្នាក់ ដោយសារតែគណបក្ស សង្គ្រោះជាតិ នៅតែមានប្រជាប្រិយភាពខ្លាំង ពេកសម្រាប់គាត់។
ដូច្នេះហ៊ុន សែន ត្រូវការផ្លុំលើភ្លើង ឱ្យ បរិយាកាសនយោបាយនៅក្តៅជានិច្ច ដើម្បី រក្សាអំណាចបច្ចុប្បន្នរបស់គាត់។ តែនេះជា ហេតុធ្វើឱ្យហ៊ុន សែន មិនអាចផ្ទេរតំណែង ឱ្យទៅកូនគាត់បានទេ ពីព្រោះបើផ្ទេរក្នុងបរិ-យាកាសដ៏ក្តៅបែបនេះ គាត់និងត្រកូលគាត់ នឹងបាត់បង់អំណាចទាំងស្រុង និងជាស្ថាពរ។
អ៊ីចឹងហើយ បានជាហ៊ុន សែន ទៅមុខក៏ មិនរួច ថយក្រោយក៏មិនរួច ទោះជាគាត់ត្រូវ ការផ្ទេរតំណែងឱ្យទៅកូនគាត់ ឱ្យបានឆាប់ យ៉ាងណាក៏ដោយ ពីព្រោះគាត់អាយុកាន់តែ ច្រើនហើយ”។
លោកសម រង្ស៊ី សរសេរបន្តទៀតថា “សរុបសេចក្តីទៅ ហ៊ុន សែន ជាប់ក្នុងអន្ទាក់ នៃអំពើហិង្សាដែលគាត់បានបង្កើតខ្លួនគាត់។
ទោះជាយ៉ាងណាក៏ដោយ ហ៊ុន សែន ត្រូវដឹងថា ប្រទេសកម្ពុជា មិនមែនជាកម្មសិទ្ធិ ដាច់ថ្លៃ និងផ្ទាល់ខ្លួន របស់ត្រកូលហ៊ុន ទេ។ គាត់មិនអាចផ្ទេរអំណាច ដូចផ្ទេរទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ឱ្យទៅកូនចៅគាត់នោះទេ។ ការ ជ្រើសរើសអ្នកដឹកនាំប្រទេស គឺអាស្រ័យលើ ឆន្ទៈ និងលើជម្រើសរបស់ប្រជារាស្ត្រ ដែលជា ម្ចាស់ទឹកម្ចាស់ដី យ៉ាងពិតប្រាកដ តែមួយគត់”។
ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា ការយល់ឃើញរបស់លោក សម រង្ស៊ី ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ វាផ្ទុយ អំពីសច្ចភាព ព្រោះវាមិនដែលការកសាងសភាព-ការណ៍ក្តៅសម្រាប់ប្រទេសជាតិហើយ ធានា បាននូវការថែរក្សាអំណាច ឬពង្រឹងអំណាច នោះទេ គឺមានតែខិតខំកសាងសភាពការណ៍ ឱ្យត្រជាក់ សុខដុមរមនា ទើបថែរក្សានូវ អំណាច ពង្រឹងអំណាចបាន។
លោកសុខ ឥសាន បានមានប្រសាសន៍ ថា “អានេះយើងឃើញវាផ្ទុយ ការយល់ឃើញ របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ វាផ្ទុយអំពី សច្ចភាព។ វាមិនដែលការកសាងសភាពការណ៍ ក្តៅសម្រាប់ប្រទេសជាតិហើយ ធានាបាននូវ ការថែរក្សាអំណាចទេ ឬពង្រឹងអំណាចទេ វា មានតែខិតខំ កសាងសភាពការណ៍ហ្នឹងឱ្យវា ត្រជាក់ សុខដុមរមនា អាហ្នឹងបានថែរក្សានូវ អំណាច ពង្រឹងអំណាចបាន ហើយយើងដឹង ហើយថា គណបក្សប្រជាជន មានគោលការណ៍ កសាងនូវសភាពការណ៍ នយោបាយប្រទេស ជាតិហ្នឹង ឱ្យវាត្រជាក់ ទឺកត្រជាក់ ត្រីកុំ អា នេះ យើងដឹងហើយ ពាក្យចាស់បុរាណមក។ អ៊ីចឹងទេ បានផ្អែកលើមូលដ្ឋាននេះ យើងឃើញ ថា គណបក្សប្រជាជន ពុះពារគ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពឱ្យបានពេញលេញ ធ្វើ ម៉េចឱ្យប្រទេសជាតិ មានស្ថិរភាពនយោបាយ ធ្វើម៉េចឱ្យប្រជាជន លោករស់នៅដោយសុខ-ក្សេមក្សាន្ត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ ខ្លួន។ ផ្អែកទៅលើមូលដ្ឋានសមិទ្ធផល និង ស្នាដៃរបស់គណបក្សប្រជាជន យ៉ាងដូច្នេះហើយ ធ្វើឱ្យសភាពការណ៍ ប្រទេសជាតិហ្នឹង មាន លក្ខណៈត្រជាក់ត្រជំ មិនមែនក្តៅក្រហាយដូច ជាទណ្ឌិតថាទេ។ បើក្តៅក្រហាយ ដូចទណ្ឌិត ថានោះ អាហ្នឹងជានយោបាយរបស់ក្រុមឧទ្ទាម ក្រៅច្បាប់ទេ ដែលនយោបាយរបស់ខ្លួនក្តៅ ក្រហាយ ឃើញគេរត់ចោលអស់ទេ!”។
លោកសុខ ឥសាន បន្តថា “ចំពោះ រឿងលើកឡើង ពីការផ្ទេរអំណាចឱ្យកូនរបស់ សម្តេចនេះ អាហ្នឹងវាជាការលាបពណ៌ អត់ យល់ដឹង ឬធ្វើមិនយល់ដឹងអំពីគោលការណ៍របស់ គណបក្សប្រជាជន ការដឹកនាំរបស់គណបក្ស ប្រជាជន ធ្វើភ្លើ ធ្វើល្ងើពកថ្ងាស អំពីបទបញ្ជា ផ្ទៃក្នុង លក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ហើយនិយាយរំលោភ ទៅលើគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ដោយចាត់ទុក ខ្លួនឯងជាខ្មាំងសត្រូវ របស់គណបក្សប្រជាជន កម្ពុជា។ អ៊ីចឹងរាល់ការលើកឡើងរបស់ទណ្ឌិត មេឧទ្ទាមក្រៅច្បាប់នោះ មិនអាចយកជាការ បាន ហើយក៏គ្មានប្រជាជនណាគេជឿតាមដែរ”។
លោកសុខ ឥសាន មានប្រសាសន៍បន្ត ទៀតថា “ចំពោះការចង់ចរចាហ្នឹង វាមាន តែអ្នកចាញ់ទេ ដែលចង់ចរចាជាមួយអ្នកឈ្នះ ក៏ប៉ុន្តែអ្នកឈ្នះ អត់មានយកភ្នែកមើល ចរចា ជាមួយអ្នកចាញ់ទេ។ ដូច្នេះ ការលើកឡើង របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ វាជាគំនិត ចាក់ដោត ដើម្បីធ្វើយ៉ាងណាឱ្យមានការឆ្លើយតប ពីគណបក្សប្រជាជនកម្ពុជា ស្របតាមបំណង ចង់ចរចារបស់ខ្លួនហ្នឹង ក៏ប៉ុន្តែទោះយ៉ាងណាក្តី បើមេឧទ្ទាមក្រៅច្បាប់ហ្នឹង ញុះញង់ឬមួយចាក់ ដោតយ៉ាងណា ក៏វាអត់ប្រយោជន៍ដែរ។ គណបក្ស ប្រជាជន មានគោលនយោបាយចរចាពីគ្រប់ កម្លាំងនយោបាយទាំងអស់ មានវប្បធម៌សន្ទនា និងបង្រួបបង្រួមជាតិ ជាមួយកម្លាំងនយោបាយ ស្របច្បាប់ ក៏ប៉ុន្តែចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ហ្នឹង មិនមែនជាកម្លាំងនយោបាយស្របច្បាប់ ទេ ជាកម្លាំងនយោបាយខុសច្បាប់។ ដូច្នេះកុំ សង្ឃឹម កុំសង្ស័យថា មានការចរចាណាមួយ ជាមួយក្រុមនេះ គឺទោះគាត់ថា ចរចារកភាព ត្រជាក់ រកអី អត់មានទេ គាត់និយាយអី និយាយទៅ ជារឿងគាត់”។ លោកសុខ ឥសាន បន្ថែមថា “និយាយ ទៅ ឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ នោះមានច្រើន គេហៅថា ពហុបច្ចេកទេស។ ទី១ បែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ ទី២ គឺចង់ចរចាហ្នឹងឯង ក៏ប៉ុន្តែឧបាយកល ប៉ុន្មានក៏ដោយ ក៏វាអត់ទទួលបានលទ្ធផលដែរ ព្រោះជំហររបស់គណបក្សប្រជាជន ដឹកនាំ ស្របទៅតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលជាស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ហើយដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ។ ទី២ គឺ យើងបើកចំហវប្បធម៌សន្ទនា ជាមួយកម្លាំង នយោបាយទាំងអស់នៅក្នុងកម្ពុជា លើមូលដ្ឋាន ដែលកម្លាំងនយោបាយទាំងនោះ គឺជាកម្លាំង នយោបាយស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យ មានសុខដុមនីយកម្មក្នុងសង្គមកម្ពុជាយើងទាំង មូល ដើម្បីរួមកម្លាំងគ្នាដើម្បីកសាង អភិវឌ្ឍន៍ ប្រទេស ឱ្យមានការរីកចម្រើនទៅមុខ ហើយ ទី៣ គឺដាច់ខាតអត់មានការចរចាណាមួយជា មួយកម្លាំងនយោបាយខុសច្បាប់ ដូចជាក្រុម ឧទ្ទាមក្រៅច្បាប់នេះទេ”៕ កុលបុត្រ