ភ្នំពេញ : ពូម៉ៅ ស្វាមីអ្នកនាង ទ្រី ដាណា សម្រេចចិត្តសាងភ្នួសមួយរយៈ បន្ទាប់ពីភរិយាប្ដឹងលែងលះ។ មានការភ្ញាក់ផ្អើលមួយ គឹថាមានករណីហ្វេកឈ្មោះ Man Liva ដែរធ្វើការបង្ហោះមុននេះបន្តិចពីសកម្មភាព ពូម៉ៅ ធ្វើការកោរសក់ទាំងស្រុង ដើម្បីសាងផ្នួស ព្រោះធ្វើចិត្តបានមែន និងរឿងគ្រួសាររបស់គាត់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ពូម៉ៅ និង អ្នកស្រី ទ្រី ដាណា មានបញ្ហាខ្លាំងនៅក្នុងគ្រួសាររបស់គាត់ រហូតដល់ថ្នាក់ ពូម៉ៅ បានចេញមុខ Live និយាយរឿងខ្លះៗនៅក្នុងចិត្តចេញមក ទាំងទឹកមុខស្រពោនក្រៀមក្រំ មិនដែលធ្លាប់ឃើញពីមុន។
ក្រោយពូម៉ៅ Live ចប់ភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខធ្វើការ Live បកស្រាយវិញ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទៀត។ យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវ ស្ងប់ស្ងាត់។
គេសង្កេតឃើញពូម៉ៅ នៅផ្ទះម្តាយ នឹកប្រពន្ធកូន តែងតែបង្ហោះសារ និងវីដេអូ នឹករលឹកជានិច្ច យ៉ាងណាមិញ ពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយពេល ថ្អៃនេះ ពូម៉ៅ ចូលសាងភ្នួស មួយរយះ ដើម្បីពិចារណា រឿងរ៉ាវ ក៌ដូចជាស្ងប់ផ្លូវចិត្ត។