Friday, November 29, 2024
Homeព័ត៌មានជាតិភ្លៀង១មេធំធ្វើឲ្យទឹកហូរចេញពីកសិណ ប្រាសាទបន្ទាយឆ្មាធ្វើឲ្យលិច ទីធ្លារ សាលា លិចមណ្ឌល កា២២២២

ភ្លៀង១មេធំធ្វើឲ្យទឹកហូរចេញពីកសិណ ប្រាសាទបន្ទាយឆ្មាធ្វើឲ្យលិច ទីធ្លារ សាលា លិចមណ្ឌល កា២២២២

ខេត្តបន្ទាយមានជ័យ ÷ មានភ្លៀងជាបន្តរបន្ទាប់ជាប់ៗគ្នាចាប់ពីថ្ងៃទី១៤.១៥.ខែកញ្ញាឆ្នាំ២០២១ ធ្វើឲ្យទឹកហូរចេញពីកសិណប្រាសាទបន្ទាយឆ្មាធ្វើឲ្យលិច ទីធ្លារ សាលាលិចមណ្ឌល កា២២២២ តែជើងភ្នំដងរ៉ែកទៅជាទឹក ស្រកវិញ ។

លោក ម៉ៅ ស៊ី ប្រធាន សហកមន៍ ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថដឹងថាក្រោយភ្លៀងជាបន្តបន្ទាប់ពីល្ងាចដល់យប់ ស្ថានភាព ទឹក នៅ កសិណ ប្រាសាទបន្ទាយឆ្មារ ពេញប្រៀប ហើយ ហូរចេញកាត់ថ្នល់ នៅ ចំណុច ខ្លះចំណែក អាង ជើងគ្រុស ឯណោះ វិញ ដែលជារមណីយដ្ឋាន ទេសចរណ៍ ពាក់កណ្តាល ធម្មជាតិទទួល ទឹក ស្រុង ចុះ ពី ខ្ពង់រាប និង ជើង ជួរ ភ្នំ ដងរែក ទោះបីជា ទឹក ហក់ ឡើង ក៏ ទឹក នៅ មិនទាន់ ហូរ លើ ខ្នង ប្រឡាយ និង ផ្លូវ នៅ ជិត នោះដែរ ។

ចំណែក លោក យង់ យឺន អភិបាលរង ស្រុក ថ្មពួក បា នឲ្យដឹងថា  ភ្លៀង ភ្លៀង១មេដូចបាក់មេឃព បានបង្កឲ្យលិចទីធ្លា មណ្ឌល ច ត្តា ឡី ស័ក សាលាបឋមសិក្សា ថ្មពួក និង លិច ចូលក្នុង អគារ ២ ខ្នង តែ សំណាងល្អពលករចេញអស់ ភាគច្រើន នៅសល់ តិចតួច ។ ទោះយ៉ាងណា ក្រុមការងារ ក៏ត្រូវ តែ ជម្លៀសពលករទាំងអស់នោះទៅនៅអគារដែលមិនលិច ទឹក ។

លោក វរសេនីយ៍ ម៉ក់ សុង អតីត មេបញ្ជាការ ផ្នែក សឹក រង ស្រុក ថ្មពួកបាននិយាយថាមជ្ឈមណ្ឌល អភិវឌ្ឍន៍ អតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ ឬ គេ និយម ហៅថា ដី២២២២  នា រដូវវស្សា នេះ បានរងគ្រោះដោយជំនន់ទឹកភ្លៀង លិច ៤ លើក មកហើយ គឺ លិច ចំណុច ផ្លូវ ខ្លះ តែ ទីធ្លា ផ្ទះ សាលា ប៉ុស្តិ៍ សុខភាព និង ចម្ការ ច្បារ ដំណាំ គឺ លិច ទាំងអស់ ។ ហេតុនេះ អតីតយុទ្ធជន ស្នើសុំ ថ្នាក់លើ និង អ្នកជំនាញ ជួយ សិក្សា និង ដោះស្រាយ បញ្ហា នេះ ផង ។

លោក គឹ ង វណ្ណ : អភិបាលរង ខេត្ត បន្ទាយ មា ជ័យ និង ជា ប្រធាន ក្រុមការងារ ចុះជួយ មូលដ្ឋាន ស្រុកថ្មពួក ឲ្យដឹង ដែរ ថា លោកបាន ដឹកនាំ ក្រុមការងារ ចុះ ពិនិត្យ ស្ថានភាព ជំនន់ ទឹកភ្លៀង នៅ ចំណុចជើងភ្នំដងរ៉ែក ឃុំ បន្ទាយឆ្មារ ចំណុចឣូរកំបុត ឃុំគោក រមៀត និង ចំណុច ឣា ង ទឹក តា ឆាយ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ផងដែរ ពោលគឺ បន្ទាប់ពីស្ថានភាពទឹកបានហក់ឡើង ខ្លាំងនៅ៣ថ្ងៃមកនេះ ។

លោកឲ្យដឹងថា ឥឡូវនេះ ទឹកបាន ស្រក ចុះ ជា បណ្តើរៗ នៅ ប៉ែក ខាងលើ ដោយសារ ពុំមាន ភ្លៀង ថ្មីប៉ុន្តែ ទឹកបាន ស្រុង មក ខាងក្រោម នៅ ឃុំ ថ្មពួក ស្រុក ថ្មពួក ។ ក្នុងនោះ ស្ថានភាព ទឹក កំពុង ហូរ ជន់ ហៀរ ខ្ជាក់ ពីពោះ ស្ទឹង បណ្តាល ឲ្យ លិច ផ្លូវ ២ កន្លែង និ ងហូរ ច្រោះ ដី គល់ស្ពាន បា ឡេ ចាស់ មួយ នៅលើផ្លូវស្រែភ្ជាប់ពីថ្មពួក ទៅភ្នំព្រះ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រុមការងារ បាន ប្រើកា រ៉ុង ច្រក ដី ទប់កាយ ទប់ទឹក ឣា ច គ្រប់គ្រង ស្ថាន ការ បាន ដោយ មិនមាន គ្រោះថ្នាក់ មនុស្ស សត្វ ផលដំណាំ និង បង្ក ការខូចខាត ធំដុំ នោះទេ ៕ ប៊ុន ថេត

RELATED ARTICLES