ភ្នំពេញ៖តារាកូន១ឱក សុគន្ធកញ្ញា ចាប់ផ្ដើមផ្លាស់ប្ដូរការស្លៀកពាក់ច្រើនក្រោយពីនាងទើបប្រារពខួបកំណើតគម្រប់អាយុ៣៤ឆ្នាំកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ដូចជាថ្មីៗនេះគេច្រើនតែឃើញនាងលេងឈុតបញ្ចេញសាច់គល់ភ្លៅយ៉ាងសខ្ចីម៉ដខៃតែម្ដងទើបធ្វើឲ្យមានការទាក់ទាញបន្ថែមពីលើបទចម្រៀង។ការបង្អួតសាច់ភ្លៅរបស់ប្អូនថ្លៃសុគន្ធកញ្ញា អំណោយផលល្អចំពេលដែលនាងសម្រកគីឡូបានឡើងស្វែលជាងមុនទើបធ្វើមានសង្ឃឹមក្នុងការប្រជែងទីផ្សារចម្រៀងសារជាថ្មី ខណៈដែលអំឡុងឡើងសាច់កាម៉ាប់ៗជ្រុលបន្ដិចនោះសុគន្ធកញ្ញា ត្រូវបានគេលើកឡើងថានាងបែកសាច់ឬគីឡូជ្រុលបាត់អស់រាងជាស្រីស្អាត។ប៉ុន្ដែពេលនេះសុគន្ធកញ្ញា ប្រឹងហាត់ប្រាណនិងថែររក្សាររាងស្ទើតែបានដូចដើមវិញទៅហើយ។





តាមរយៈការហ៊ានបញ្ចេញសាច់គល់ភ្លៅររបស់ឱក សុគន្ធកញ្ញា នៅពេលនេះត្រូវបានគេលើកឡើងថានាងស្អាតមិនចាញ់នាងរ៉ាប៊ី ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាតារាដែលមានស្បែកភ្លៅស្អាតជាងគេនោះឡើយ។ទោះជាយ៉ាងណាពេលនេះមិនមែនតែសុគន្ធកញ្ញា នោះទេដែលផ្លាស់ប្ដូរពីការស្លៀកពាក់នៅឆ្នាំ២០២១នេះពោលគឺមាស សុខសោភា និងពេជ្រ សោភា ក៍តែងតែស្លៀកពាក់ចេញសាច់ភ្លៅជាញឹកញាប់នៅរយៈពេលចុងក្រោយនេះដូចគ្នាទៅនិងសុគន្ធកញ្ញា ដែរ ហេតុនេះហើយទើបធ្វើឲ្យមហាជនលើកឡើងថានៅរដូវកូវីដនេះតារាល្បីៗចាប់ផ្ដើមនាំគ្នាបង្អួតសាច់ភ្លៅតែម្ដង។


ឱក សុគន្ធកញ្ញា មិនសូវមានភាពលេចធ្លោរដូចមុនទេនៅរយៈពេល២ឆ្នាំចុងក្រោយនេះព្រោះអត់បទផ្ទុះឬបង្ហាញអ្វីដែលថ្មីៗទើបធ្វើឲ្យFanរបស់នាងបារម្ភខ្លាចIdol របស់ពួកគេប្រឈមធ្លាក់កូដ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ,លោកនូ ស៊ឹប និងលោកគួច ខេវិន ធ្លាប់និយាយស្រដៀងគ្នាថាហង្សមាសនឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះនោះទេ ហើយការមានប្ដីនិងកូនក៍មិនប៉ៈពាល់ដល់ចំនួននៃអ្នកគាំទ្រដែរ។

តាមព័តមានថាដើម្បីធ្វើឲ្យទីផ្សារស្ទុះឡើងវិញឱក សុគន្ធកញ្ញា ក្រៅពីត្រៀមចេញមុខជាគណៈកម្មារនិងគ្រូបង្វិកតាមកម្មវិធីប្រលងច្រៀងនៅរដូវកាលថ្មីដែលដឹកនាំដោយប្ដីនាងនោះនាងក៍ត្រៀមដឹកដៃជាមួយលោកខេម ប៊ុនថៃ ថតរឿងឲ្យហង្សមាសផងដែរ បន្ទាប់ពីបានអាកខានគ្រងតំណែងតួឯកលើកដំបូងក្នុងភាពយន្ដរឿង”ខ្ញុំមានញាណលើស “ដែលជំនួសដោយសុខ ស្រីនាង ព្រោះពេលនេះសុគន្ធកញ្ញា ពពោះ៕

