ភ្នំពេញ៖អ្នកជំនាញធ្វើភ្លេង(Composer)ល្បីឈ្មោះម្នាក់របស់ហង្សមាសបានលើកឡើងដោយជឿរថាភាពល្បីឈ្មោះរបស់តន់ ច័ន្ទសីម៉ា នៅពេលនេះប្រៀបបានព្រហ្មលិខិតបានចារមកអីចឹងព្រោះបើពេលនាងប្រលងកម្មវិធីThe Voice Cambodia រដូវកាលទី២នោះគ្មានឱក សុគន្ធកញ្ញា ចុចប៊ូតុងទេម្លេះនាងក៍គ្មានថ្ងៃនេះដែរ។អ្នកជំនាញសិល្បៈដែលស្នើរសុំមិនឲ្យដាក់ឈ្មោះលោកនោះថាអ្វីៗក៍ត្រូវជឿរខ្លះទៅលើព្រហ្មលិខិតដែរ តែមិនមែនទាំងស្រុងនោះទេគ្រាន់តែទទួលស្គាល់ថាបើសុគន្ធកញ្ញា មិនជ្រើសយកសីម៉ា ឲ្យធ្វើជាកូនក្រុមនិងឡើងទៅវគ្គបន្ដនោះទេ តើពេលនេះគេស្គាល់ច័ន្ទសីម៉ា ឬអត់?លោកថាបច្ចុប្បន្នសីម៉ា ជាតារាចម្រៀងវ័យក្មេងដែលមានសក្ដានុពលអីចឹងយើងអាចមើលឃើញថានៅថ្ងអនាគតនាងក៍អាចក្លាយទៅជាគូប្រជែងជាមួយសុគន្ធកញ្ញា ក៍ថាបានដែរព្រោះថាសីម៉ា នៅក្មេងហើយផ្ដើមចេញពីអ្នកស្មូតនៅខេត្តតាកែវអីចឹងនាងច្រៀងអឿនបានល្អហើយពេលនេះសុគន្ធកញ្ញា មានប្ដីនិងកូនទៅហើយរឿងអីដែលសីម៉ា ជាអតីតកូនក្រុមមិនអាចនឹងទៅដណ្ដើមទីផ្សាររបស់គ្រូបង្វឹកបានទៅ?
ទោះជាអ្នកជំនាញសិល្បៈលើកឡើងបែបនេះក្ដី ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថាតន់ ច័ន្ទសីម៉ា ដែលមានសំនៀងស្អកនោះច្រៀងស្ទីលអ្នកនាងខាត់ សុឃីម ហេតុនេះហើយអ្នកដែលត្រូវប្រឈមទីផ្សារចុះខ្សោយគឺសុឃីម នៅពេលដែលសីម៉ា ចេញបទកន្រ្ទឹមច្រើននោះ មិនមែនសុគន្ធកញ្ញា នោះទេ។តែអ្នកនាងខាត់ សុឃីម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលគិតថាអ្នកណាមកប្រជែងឬច្រៀងស្ទីលនាងធ្វើឲ្យនាងធ្លាក់ចុះនោះទេគឺមានតែគិតថាក្មេងៗដែលមានសម្ថភាពខំប្រឹងរកលុយទៅ។តែសុឃីម ថាអ្នកនាងមិនដែលបានស្ដាប់បទសីម៉ា ឡើយសូម្បីតែ១បទព្រោះបើកទៅមិនដែលប្រទះ។
តន់ ច័ន្ទសីម៉ា ស្ថិតក្នុងចំណោមតារាចម្រៀងយុវវ័យដែលមានទីផ្សារល្អនៅឆ្នាំ២០២១មានដូចជានាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី និងយូរី ជាដើម ប៉ុន្ដែចុងក្រោយនេះសីម៉ា ធ្វើឲ្យតារាដែលមានគីឡូប្រហាក់ប្រហែលនាងពិបាកប្រជែងជាមួយក្រោយស្រីស្រស់តូចច្រឡឹងឡើងកូដខ្លាំងពេលចាប់ដៃគូច្រៀងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ព្រមទាំងបានថតស្ពតធំជាមួយលោកខេម ប៊ុនថៃ ទៀតផងទើបធ្វើឲ្យនាងកាន់តែមានសន្ទុះ។អ្វីដែលកាន់តែពិសេសនោះសីម៉ា ត្រូវបានអ្នកនិពន្ធលោកយឹម តាស្រង់ ពេញចិត្តទេពកោសល្យនាងទើបសម្រិតសម្រាំងបទល្អៗឲ្យនាងចេញច្រើនជាងគេទើបធ្វើឲ្យកាន់តែមានយ៊ីអ៊ុនល្អ៕