ភ្នំពេញ៖ខណៈដែលតារាល្បីៗដូចជាឱក សុគន្ធកញ្ញា ,ខៀវ សានសាណា និងគង់ សុជាតិ ជាដើមសុទ្ធតែមានជំនួយ ការខាងថតរូបឲ្យគ្រប់សកម្មភាពសិល្បៈនិងក្រៅឆាកនោះស្រីស្អាតធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា វិញនាងត្រូវបាន ឪពុកតាមជួយលើកសម្រស់ឲ្យកាន់តែមានភាពលេចធ្លោនិងទាក់ទាញតាមរយៈលោការៀបចំប្លង់និងថតផ្អិតរូបឲ្យកូន ស្រីគ្រប់ពេលវេលាទាំងអស់ទើបរូបភាពទាំងនោះច្បាស់ស្អាតល្អដែលលើកសម្រស់ហ្សាណា ឲ្យលេចត្រដែតឡើងថែម មួយកម្រិតទៀត។
អ្នកសិល្បៈមួយចំនួនបានសរសើរហ្សាណា ថាជាតារាមានសំណាងព្រោះមានឪពុកតាមការពារពីការតាមប្រម៉ាញ់ ស្នេហ៍ ពីសំណាក់ប្រុសៗ ដែលឃើញស្រីស្អាតមិនបាននោះដោយជោគជ័យហើយថែមទាំងត្រូវលោកដើរតួនារីប្រៀបបានជាជំនួយការឲ្យកូនស្រីកាន់តែស្រស់ស្អាតតាមរយៈការថតរូបតាមបែបក្បួនខ្នាតសិល្បៈត្រឹមត្រូវទៀតដែលធ្វើ ឲ្យសកម្មភាព សិល្បៈរបស់នាងកាន់តែមានភាពរស់រវើក។ប៉ុន្ដែសម្រាប់ប្រុសៗដែលធ្លាប់តាមស្នេហាស៊ូហ្សាណា តែមិនដូចបំណង នោះបែរជារអ៊ូថាហ្សាណា ពេញវ័យក្រមុំស្ដូកទៅហើយគូរតែហ៊ានដើរហើទៅណាម្នាក់ៗឯងដូចតារាផ្សេងៗទៀតដែរទៅកុំចាំតែឪពុកម្ដាយតាមការពារគ្រប់ជំហ៊ានបែបនេះអីទៀតអី ធំហើយ…។
ក្រៅពីរ៉េត ស៊ូហ្សាណា តារាដែលមានឪពុកតាមជាប់គ្រប់ជំហ៊ានមានដូចជាសុខ ពិសី,អ៊ីវ៉ា ,លីនដា ,ព្រះកាយ ច័ន្ទ,អ៊ុង នីនិច្ច និងស៊ូ ស៊ីរីកា ជាដើម។ចំពោះនាងហ្សាណា វិញជាតារាដែលខ្លាចបំផុតប៉ៈរឿងអាស្រូវស្នេហា ហើយតាមព័តមានថាក្រុមគ្រួសារនាងក៍ធ្លាប់ព្រមានស្រីស្អាតរូបនេះដែរថាប្រសិនបើនាងជំពប់រឿងអាស្រូវកេរ្ដិ៍ណាមួយនោះនឹងឲ្យនាងឈប់ពីសិល្បៈភ្លាមៗតែម្ដង។ប៉ុន្ដែកាលពីខែមីនាឆ្នាំ២០២០ ហ្សាណា បង្ហាញសញ្ញាមានគូស្នេហ៍ហើយតាមរយៈការកាន់ដៃបុរសម្នាក់ដោយបិទមុខ ហើយនៅពាក់កណ្ដាលខែមករាឆ្នាំ២០២១នាងបានទៅទិញផ្ទះ២ជុងដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ ខណៈដែលនៅខែឧសភាឆ្នាំ២០២១ នាងបានទិញរថយន្ដទំនើបម៉ាកJeep Rubicon ដែលមានតម្លៃ៨៧០០០ដុល្លារជិះយ៉ាងកាលីពទើបធ្វើឲ្យមានការលើកឡើងថានៅរដូវកូវីដនេះហ្សាណា មិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចនោះទេ តែនាងក៍កាន់តែមានទ្រព្យកើនយ៉ាងរហ័សផងដែរ។យ៉ាងណាស្រីស្រស់ធ្មេញចំពើសរូបនេះមិនដែលក្លាហានហ៊ានបណ្ដើរគូស្នេហ៍ដោយបើកមុខជាចំហម្ដងណាឡើយ៕