ភ្នំពេញ៖ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែង វីដេអូ trailersបទ“Are You Ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រ និងចាប់អារម្មណ៏យ៉ាងខ្លាំង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផងមានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្មGalaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀតCopyយកទៅផុសតផង។
Galaxy Navatra ទើបតែបញ្ចប់ការថតMV “Are You Ok?” ដោយការថតនោះតាមប្រភពច្បាស់ការបានឲ្យដឹងថា ផលិត កម្ម បានសម្រុកថតមួយយប់ទល់ភ្លឺ ជាមួយនឹងកាមេរ៉ាទំនើបៗទើបកម្មង់ពីក្រៅប្រទេសដោយការថតនោះទៀតសោតបានប្រើ ពេលតែ១ថ្ងៃប៉ុណ្ណោះដោយក្រុមការងារជំនាញ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MVនឹងចេញឆាប់ៗនេះតែម្ដង។ ប្រភព ដដែល បានបន្តឲ្យដឹងទៀតថា “Are You Ok?” ខាងលើ ច្រៀងដោយតារាចម្រៀង តន់ ច័ន្ទសីម៉ា
ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់ នាពេលបច្ចុប្បន្ន។ អ្នកលេងTik Tok លើពិភពលោក ដំបូងឡើយ គិតថា បទTik Tok បទ“Are You Ok?” គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូណេស៊ី ឬ ថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្មGalaxy Navatra ប្រលែង វីដេអូ Trailers បទ“Are You Ok?” ភ្លាម ទើបពួកគេ ដឹងថា ជាបទចម្រៀងរបស់កម្ពុជា។ គិតមកដល់ពេលនេះ បទ”Are You Ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទ
ចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។ សូមបញ្ជាក់ផងដែរថា Galaxy Navatra បានសម្រេចចិត្តទិញកម្មសិទ្ធិបញ្ញាពីម្ចាស់សំលេងនៃពាក្យ “Are You Ok?” នេះ ក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំលេងនោះ មានលទ្ធភាពយកប្រាក់នោះទៅប្រកបរបររកស៊ី ឬអាចសង់ផ្ទះបានសមល្មមនឹងរស់នៅបាន។ ជាមានការគាំទ្រ រួមជាមួយការបញ្ចេញមតិ របស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការ ច្បាស់ជាទទួលបានគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ជាមិនខានព្រោះការផលិតសម្រិតសម្រាំងបំផុត៕