Tuesday, April 30, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖មិត្តភក្ដិជម្រុញឲ្យយកប្ដី

អ៊ីវ៉ា ៖មិត្តភក្ដិជម្រុញឲ្យយកប្ដី

  ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រារពខួបគម្រប់វ័យ២៨ឆ្នាំកាលពីថ្ងៃទី១០ខែ​តុលា​ឆ្នាំ​២០២១ ដែលមាន​Fanជា​ច្រើន​បានផ្ញើរសារជូនពរនាងជាបន្ដ​បន្ទាប់ហើយសារច្រើន​ជាង​គេគឺសូមឲ្យនាង​មានសម្រស់កាន់តែស្អាត និងល្បីថែមទៀត។ប៉ុន្ដែសម្រាប់តារារួម​ទ្រនុំ​ជា​មួ​យអ៊ីវ៉ា នាងវីរៈ និច្ច ដែលត្រៀមខ្លួនចូលរោងការជាមួយលោកខៀវ ពេជ្រ ថៅកែផ្ទះសំណាក់​នៅ​ក្រុងកំពង់សោមនៅថ្ងៃទី១៦ខែតុលា នោះវិញបានជូនពរអ៊ីវ៉ា នៅថ្ងៃពិសេស​របស់នាង​យ៉ា​ង​ខ្លី​ថា”ជូនពរចែឆាប់​បានប្ដីឃីន ស្រី​នាថ”។បើទោះជាអ៊ីវ៉ា មិនបានចេញសារតបទៅវីរៈ និច្ច វិញជាចំហក្ដីតែពាក្យ​ជូនពរ​របស់វីរៈ និច្ច ចំពោះនាងនេះប្រាកដ​ជាធ្វើ​ឲ្យតារាសាច់សខ្ចី​រូប​នេះ​ញញឹមបិទមាត់មិន​ជិតជាមិនខានព្រោះថាសារ​ខ្លីតែខ្លឹមហើយពាក្យទាំងនោះ​មិនខុសពីលោក​អ៊ូ វ៉ាវ ដែលជាឪពុក​របស់ស្រីនាថ ជូនពរកូនក្រមុំសំណព្វចិត្តរបស់គាត់ឡើយ។

   អ៊ីវ៉ា ធ្លាប់ប្រាប់ថាជាទម្លាប់នាងមិនដែលធ្វើខួបកំណើតធំ​ហៅភ្ញៀវរាប់រយនាក់ដូច​តា​រាផ្សេងៗ​ទៀតនោះទេគឺមានតែFanធ្វើឲ្យ​នៅឆាកតន្រ្ដី​និងប៉ារបស់នាងលើកនំខេកឲ្យនៅផ្ទះ​ហើយញាំអាហារជុំគ្នាជាមួយគ្រួសារប៉ុណ្ណោះ។តារាចម្រៀងមានស្រុក​កំ​ណើ​ត​នៅខេត្តកំពង់ស្ពឺរូបនេះក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងដែលពាក្យពេជន៍ទាំងនោះក៍ដូចជាចម្លើយតបទៅវីរៈ និច្ច ដែរថា​នា​ង​​​​ត្រូវការរយៈ​ពេល២ឆ្នាំ​ទៀតពោលគឺពេលវ័យឈានចូលគម្រប់​អាយុ៣០​ឆ្នាំ​ទើបគិតគូ​រឿងរៀបការប្ដី។នាងសារភាព​ថាមាន​គេ​ស្រលាញ់តែដោយសាររមិនទាន់​ច្បាស់​លាស់ទើបនាងមិនអាចបង្ហាញមុខបុរសពិសេសបានទេ។

ចំពោះការតាំង​ចិត្ត​របស់​អ៊ីវ៉ា ថា​ត្រូវការពេល២ឆ្នាំទៀតពោលគឺនៅឆ្នាំ២០២៣ទើបយកប្ដី នោះប្រាកដជាធ្វើឲ្យលោកវ៉ាវ ឈឺ​ក្បាលជាមិន​ខានព្រោះ​លោ​ក​​​ថាចង់ឲ្យកូនស្រី​យកប្ដី​កាន់​តែឆាប់កាន់តែល្អ ព្រោះលោក​យល់​ថា​ការទុកភាពនៅលីវយូពេក​មិនល្អទេគឺមាន​តែ​ខាត​ពេល​វេលាឥតប្រយោជន៍​ដោយសារ​តែ​មនុស្ស​ស្រីប្រៀបបានដូចជាផ្ការីកកាលណាក៍​រោយលំអង​ទៅ​វិញ។តែអ៊ីវ៉ា ថាវ័យនាង​មិន​ទាន់​ដល់ពេលប្រញ៉ាប់ចូលរោង​ការពេកទេហើយ​មុន​ផ្ទុះ​កូវីដមានតារា​ជាច្រើនសម្រុក​រៀបការនោះ​នាង​យល់ថាដោយសារ​តែរៀមច្បងដល់​ពេល​​វេលាត្រូវរៀប​ការ​ទើប​មិនអាចចាំតទៅទៀត​បាន។ដោយឡែកសម្រាប់រូបនាង​វិញ​គិតថា​អា​យុ៣០ឆ្នាំចាំ​រៀប​ការគឺ​មិនទាន់យឺតពេលឬបារម្ភរឿងត្រូវចូលសារមន្ទីព្រោះនៅលីវយូពេកឡើយ។

   មហាជនរងចាំមើលថាតើបុរសម្នាក់ណាទៅនឹងត្រូវបានអ៊ីវ៉ា ជ្រើសធ្វើជាគូស្នេហ៍​ក្រោ​យ​ពី​នាងបានបដិសេធផ្សះផ្សារ​ស្នេហ៍​ជាមួយ​​លោក”ប”ដែលជាថៅកែក្លឹប​និងហាងបញ្ចាំនៅ​ក្រុងសៀមរាបជាង៧ឆ្នាំមកនេះ៕

RELATED ARTICLES