Saturday, September 21, 2024
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ច ៖សារភាពមាន​ម្ចាស់​បេះដូងហើយ

ស្រីស្អាតសឹម ស្រីនិច្ច ៖សារភាពមាន​ម្ចាស់​បេះដូងហើយ

ភ្នំពេញ៖សីស្រស់សឹម ស្រីនិច្ច បានបង្ហាញភាពក្លាហានតាមរយៈការបញ្ចេញមុខគូស្នេហ៍ជាចំហ​នៅ​ថ្ងៃ​ទី១៨ខែតុលាឆ្នាំ​២០​២១​នេះក្នុងដំណើរ​កម្សាន្ដជាលក្ខណៈឯកជនមួយ​ដែលការ​លាត​ត្រ​ដាង​ម្ចាស់បេះដូង​នៅពេល​នេះប្រាកដជាធ្វើឲ្យប្រុសៗមិន​តិច​នោះទេដែលធ្លាប់លួចស្នេហ៍​នាងដែរប្រឈមការខកចិត្ត​ជាមិនខានព្រោះថាពួកគេអស់សិទ្ធិប្រជែង​ដណ្ដើមបេះដូង​ស្រីស្អាត​រូប​នេះទៀតហើយ។ទោះជាយ៉ាងណាទស្សនិកជនជាច្រើនប្រាកដជាសរសើរស្រីនិច្ច ក្នុងការលាតត្រដាង​គូស្នេហ៍​នា​ពេលនេះ​ជា​មិនខាន​ព្រោះថាតារាមួយចំនួនទៀត​ព្យាយាមលាក់មុខសង្សារ​ជាសា​ធារ​ណៈ​​ព្រោះពួកគេខ្លាចប៉ៈពាល់ដល់អាជីព។

 ក្នុងជំនួបតាមទូរស័ព្ទសឹម ស្រីនិច្ច បានសារភាពថាបុរសម្នាក់ដែលនាងកៀកកើយនោះ​គឺ​ពិតជាសង្សាររបស់នាងមែន។នាង​ថាចំពោះមូលហេតុដែលត្រូវបង្ហាញមុខគូស្នេហ៍​នៅពេល​នេះដោយសារតែគិតថាដល់ពេលវេលាត្រូវឲ្យគេស្គាល់ហើយ ព្រោះ​នាងនិងសង្សារ​ស្រ​លាញ់​គ្នាក៍​បានកន្លះឆ្នាំហើយដែរ។ទោះជាយ៉ាងណាស្រីនិច្ច ថានាងមិនទាន់គិតគូរដល់រឿង​ភ្ជាប់​ពាក្យ​​ឬ​រៀបការ​នោះទេ ព្រោះអីពេលនេះនាងទើបមានអាយុ២២ឆ្នាំ ខណៈដែល​សង្សារនាង​អាយុ​៣៣ឆ្នាំ​ហើយ។តារាសម្ដែង​រូប​ស្រស់​នេះថានាងមិនចូលចិត្ត​ស្រលាញ់បុរស​ដែលវ័យ​ក្មេងជាងនាង​នោះទេ ហើយពេលនេះសង្សារនាងក៍មិន​មែនចាស់ណាស់​ដែរ​…។

 សឹម ស្រីនិច្ច បន្ថែមថាគូស្នេហ៍របស់នាងជាអ្នកជំនួញតែ​លោកមិនមែនជាដើមចម​ដែលបណ្ដាលឲ្យនាងផ្អាកពីអាជីព​សិល្បៈ​នាពេល​កន្លងមកនោះទេ។នាងថាសម្រាប់អាជីពសិល្បៈអាចនៅដើមឆ្នាំក្រោយនេះនាងនឹងវិលមកប្រឡូកឡើងវិញ ប៉ុន្ដែ​មិន​មែនពេញអំហ៊ឹងដូច​មុន​ឡើយ​គឺនឹងធ្វើការណាដែលខ្លីៗប៉ុណ្ណោះ ព្រោះនាងនៅតែផ្ដោតលើការរកស៊ី​ច្រើន​ជាង​សិ​ល្បៈ។តារា​សម្ដែងនិងជាម៉ូឌែលដ៍ស្រស់សោភា រូបនេះក៍បានឲ្យដឹង​ដែរថា​ពេលនេះ​នាងក៍​បានត្រៀមខ្លួន​ថតស្ពតមួយ​ផងដែរនា​ពេលឆាប់​ៗខាងមុខនេះ ហើយទោះជាមុននេះ​បាន​ផ្អាកការ​ថត​សម្ដែងមួយអន្លើមែន តែមិនមែនផ្ដាច់ខ្លួនទាំងស្រុង​ពីអាជីព​សិល្បៈ​ឡើយ​។

 ខណៈដែលមានការលើកឡើងថាបុរសដែលជាសង្សារសឹម ស្រីនិច្ច ជាអ្នក​មាន​សំណា​ងជាងប្រុសផ្សេងៗទៀតដែល​ដណ្ដើម​បានបេះដូង​ស្រីស្អាតស្រីនិច្ច ដែលជានារីដ៍មានមន្ដ​ស្នេហ៍និង​មាន​​ជម្រើសស្នេហ៍ច្រើននោះស្រីនិច្ច ឯណ្ណោះ​វិញបែជា​ថារូបនាង​ទេដែល​មាន​សំ​ណាង​ព្រោះ​ស​ង្សា​រ​នាងក៍មានជម្រើសស្នេ៍ហ៍ច្រើនដែរ​តែលោកស្រលាញ់តែនាង។ស្រីនិច្ច វាចារថាចំ​ពោះ​មូ​ល​ហេតុដែលនាងជ្រើសរើសបុរសម្នាក់​ដែលនាងចាត់ទុកថាជាសង្សារនៅ​ពេលនេះដោយសារតែលោក​ស្រលាញ់នាងស្មោះត្រង់​និងតែងតែផ្ដល់ភាពកក់ក្ដៅដល់រូបនាងរហូតមក ប៉ុន្ដែស្រីនិច្ច ថាជី​វិតអាពាហ៍ពិពាហ៍នៅតែមិនអាចកំណត់បាន​នោះទេព្រោះ​នាង​ត្រូវ​ការពេលវេលាពិសោធន៍ស្នេ​​ហ៍ថែមទៀត និងម្យាងពេលនេះផ្ដោតលើការរកស៊ីច្រើនជាង។

 ក្រៅពីសឹម ស្រីនិច្ច តារាដែលសាងស្នេហ៍ជាមួយសង្សារជាចំហមានដូចជាពេជ្រ សោភា ,ប៉ាច គីមមួយ,ទេព បូព្រឹក្ស,សុខ សោម៉ាវត្តី ,ម៉ង់ ចាន់កញ្ញា និងចំរើន សុភ័ក្រ ជាដើម។គេចាំមើលថាក្នុងចំណោមតារាខាងលើនេះស្រីស្អាតរូបណា​ទៅដែល​នឹងដឹកដៃគូស្នេហ៍ចូលរោងការមុនគេ?

                             ហ៊ឹម វិចិត្រ

RELATED ARTICLES