Saturday, September 21, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖ថាពិបាករកមនុស្ស​ហ៊ា​ន​ស៊ី​ហ៊ានសងដូចខ្ញុង ខណៈពេជ្ជតា ខមិន​រំលឹក​ពាក្យចាស់ថា"​ភួត​ច្រើន ចាញ់អាត្មា"

លោកគួច ខេវិន ៖ថាពិបាករកមនុស្ស​ហ៊ា​ន​ស៊ី​ហ៊ានសងដូចខ្ញុង ខណៈពេជ្ជតា ខមិន​រំលឹក​ពាក្យចាស់ថា”​ភួត​ច្រើន ចាញ់អាត្មា”

ភ្នំពេញ៖ក្រោយផ្ទុះរឿងអតីតតារាកំប្លែងCtnអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ជំពាក់​បំណុល​គេ២០នាក់សរុបទឹក​លុយ​ចំ​នួន​ដល់ទៅ​៥៧២០០០ដុល្លារនោះធ្វើឲ្យ​ទាំងមជ្ឈដ្ឋាន​ក្នុង​និងក្រៅសិ​ល្បៈ​ បានភ្ញាក់ផ្អើល ខណៈដែលខ្ញុង មាន​ប្រ​កាស​សុំជំ​នួយ​ពី​សប្បុរសជនដើម្បី​យក​លុយ​ទៅ​សង​គេ​ ហើយភ្លាមៗនោះមានទាំងអ្នកនៅក្នុង​និងក្រៅសិល្បៈបាន​បាញ់​លុយ​ឲ្យខ្ញុង ជា​បន្ដ​បន្ទាប់​​តាមAba ក្នុងនោះថៅកែរាម ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ ស្របពេលអ្នក​ខ្លះ​លើក​ឡើង​ថា​ខ្ញុង ធ្លាក់ខ្លួននៅមានផ្ទះ​ផ្ទាល់​ខ្លួន​នៅ និងជិះសុទ្ធតែរថយន្ដLand CruiserV8តម្លៃ​ជាង១០​ម៉ឺន​ដុល្លារទៀតផង ចុះម្ចាស់ជំនួយនៅផ្ទះជួល ជិះកង់បីតើ?។

ដោយឡែក​នៅព្រឹក​ថ្ងៃ​ទី១៩ខែ​តុ​លា​ឆ្នាំ​២០​២១នេះដែរគេឃើញអ្នកផលិតកម្មវិធីទូរទស្សន៍ដ៍ល្បីល្បាញ​ឈ្មោះលោក​គួច ខេវិន បាន​បញ្ចេ​ញម​តិជុំវិញរឿងអ្នកនាងខ្ញុង ជំពាក់បំណុលគេជាងកន្លះលានដុល្លារ​ហើយ​​​សុំឲ្យ​ទ​ស្សនិកជន​ជួ​យ​នាងនេះ។លោក​ខេវិន បានថ្លែងសារបង្កប់ទៅដោយអត្តន័យ​ជ្រាល​ជ្រៅ​ស​ម្រា​ប់​បងប្អូន​យក​ទៅពិចារណាថា” គ្រប់រឿង គ្រប់រ៉ាវវាតែងតែមាន “ហេតុ បច្ច័យ​និងផល” រប​ស់​វាជានិច្ច។ ជាដំបូងខ្ញុំសូមសម្តែងនូវក្តីអាណិតអាសូរជាពន់ពេក ចំពោះប្អូនស្រី​ខ្ញុង ដែល​កំ​ពុង​តែវ័ណ្ឌ ក ជាមួយបំណុលសិបម៉ឺន មិនមានលទ្ធភាពសងរហូតសុខចិត្ត​ដើរ​ចូល​​គុក ដោយពុំ​ទាន់​ទាំង​មាន​អ្នក ប្តឹង និង​មិន​ទាន់មានដីការតុលាការ​ផ្តន្ទាទោសអំពី​កំហុស​អ្វី? ហើយកាន់​តែអ​ណោច​ថែម ទៀតគឺប្អូនស្រីពុំបានភ្លេចទទូចអង្វរសុំ​ជំនួយ​ពីសប្បុរស​ជន​នានា ម្នាក់១​ដុ​ល្លាៗទុក​គ្រាន់​ឲ្យកូនៗពីរនាក់របស់ប្អូនស្រីទិញបាយហូប ពេលដែលប្អូន​ស្រី​គេងនៅក្នុងគុក ។

ពិតជាម្តាយ​ប្រកបដោយព្រហ្មវិហារធ៌ម ជាប្រពន្ធមហាល្អដែលមិន​ឲ្យ​ប្តី​រងទុក្ខមែន ហើយ​ពិតៗ​ជាពិបាក​រក​មនុស្ស​ដែល​ហ៊ាន​ស៊ីហ៊ានសងដូចប្អូនស្រី ខ្ញុងនេះណាស់ ព្រោះបើខ្ចីគឺខ្ចី បើ​អត់លុយសង​សុខចិត្តដើរចូលគុកមិនបាច់គេចាប់។ ខ្ចី​គេ​សោះ​ហ៊ាន​ទៅរក​ស៊ីជាមួយ កឺកឺ! ហើយកឺកឺមកពី​ណាមក​រកស៊ី តិតក់ ជាមួយវិនិយោគិនជាប់បំណុល​ដូចជា​ប្អូនស្រី ខ្ញុងហ្នឹង? ធ្លាប់​តែ​ឮ​គេ​លេង​ល្បែង Game on line, ឥឡូវ Loan on line ទៀត! ខ្ញុំគ្រាន់​តែព្រលយ​ការ​គិត​តិចតួច!ដូចជាមិន ទំនង? ទោះជាយ៉ាង​ណា​ខ្ញុំសុំអង្វរញាតិមិត្តកុំសើច កុំយំ​កុំឡកឡាយ លេប​ខាយ​ផ្លែផ្កាឲ្យប្អូន​ស្រី ខ្ញុងធ្វើអ្វី ជួយបានក៏ជួយ ជួយមិនបានក៏ហី ! ព្រោះ​ប្អូន​ស្រី ខ្ញុងក៏​ឆ្លាត​មិនអន់ដែរ គ្រាន់​តែ​វាចាញ់ប្រាជ្រ ប៉ុណ្ណោះទើបមានជារឿងបែបអញ្ចឹង ! ចង់ជួយ ប្អូន​ស្រី​ខ្ញុងក៏បាន ជួយមន្ទី​ពេ​ទ្យ​​គន្ធ​បុប្ឋា មន្ទីពេទ្យកុមារជាតិ កុមារអង្គរ ក៏បាន​ព្រោះ​នោះជាសទ្ធា ជាកុសលបុណ្យ របស់បង​ប្អូន​ជនរួមជាតិ រួមភា​សានៃ​យើ​ង​ខ្ញុំក៏ស្ម័គ្រចិត្ត​ជួយ​ចំ​ពោះអ្នកដែល​ខ្ញុំយល់ច្បាស់ថា​ត្រូវតែ​ជួយ!”។

          ក្រោយឃើញលោកគួច ខេវិន បង្ហោះសារបែបនេះកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បានចូលទៅខមិន​តបថា”មិន​ហ៊ា​ន​បញ្ចេញ​យោបល់ច្រើនទេ​ ព្រោះខ្លាចគេថា​ខ្ញុំច្រណែនគេ​ដែលរកលុយបានស្រួល​ ម្យ៉ាងទៀត​ មាត់ដ៏ពូកែភូតកុហក់​ និង​បោក​ប្រាស់របស់អ្នក​មួយ​ចំ​នួននោះ​ ពិតជាពូកែបញ្ចោរដូចគ្នា​ មិនមែនខ្លាច​ តែខ្ជិលតតាំងជាមួយមនុស្សមិនបានការ​ ។ ប៉ុ​ន្តែសូម​រំលឹកពាក្យចាស់មួយពោលថា​ “​ ភូតច្រើនចាញ់អាត្មា​ “​ ពាក្យនេះចង់សំដៅទៅ​បុគ្គល​ដែលកំពុងភូតភរ​ឆបោក យកក្តីអាណិត​របស់គេគ្រប់គ្នាមកលេងសើច​ដើម្បី​ Views ដើម្បី​លុ​យ​​ ដើម្បីប្រ​យោជន៍ ដោយខំដាក់បណ្តាសារខ្លួនថារលំរលាយនេះ​ មិនយូរ​ទេភាពរលំរលា​យ​ក្ស័​យ​ធនពិតប្រាកដនឹងកើតឡើងមែនទែនក្នុងជីវិត​របស់ពួកគេឆាប់ៗ​ ពេលនោះសូម្បី១០០​ លុយខ្មែរ​ក៏គ្មាន​នរណា​អោយ​ ហើយមានទោសបានចូលទ្រុងដូចប្រាថ្នា។ មិននិយាយ​មិនមែន​មានន័យថាមិនដឹងនោះទេ​ !​”។

  ដោយឡែកលោកហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាន​ចេញសារថា”ខ្ញុំមិនយល់ហេតុអី​អ្នក​សិល្បៈ​ឲ្យតែខ្វះខាតតែងតែផុសសំជំនួយ?អ្នកខ្វះខាតជាងយើងមានច្រើនណាស់”៕

RELATED ARTICLES