Saturday, September 21, 2024
Homeតារាខ្មែរវី ឌីណែត ៖កាន់តែពិបាកចិត្ត

វី ឌីណែត ៖កាន់តែពិបាកចិត្ត

ភ្នំពេញ៖កូនក្រមុំលោកហួ ឡាវី កញ្ញាវី ឌីណែត បានវិលមករកាឆាកតន្រ្ដីវិញបានជាង​១ខែ​ហើយ​​ក្រោយពីនាងបាត់​មុខ​ពី​ការច្រៀងសម្ដែងអស់រយៈ​ពេលជិត៤ខែដោយសារតែព្យាបាល​កូវីដ។យ៉ាងណាការចេញ​ច្រៀងសម្ដែង​ជាធម្មតា​ឡើង​វិ​ញ​របស់ឌីណែត នៅពេលនេះទោះជា​នាង​ជាកូវីដ១០០%ក្ដី តែសុខភាពរបស់នាងមិនអំណោយផលនោះទេព្រោះ​តែ​ជំ​ងឺ​ផ្សេង​ទៀត​តាមយាយី​សុខភាពអ្នកចម្រៀងវ័យក្មេងរបស់ហង្ស​មាសរូបនេះ។ជំងឺកាចសាហាវដែលឌី​ណែ​ត​ កំ​ពុង​តែ​បារម្ភក្នុង​ការព្យាបាលនោះគឺជំងឺពកកដែលនាង​ថាវាបានកើត​ឡើង​ចំពោះ​រូប​នាង​ជាច្រើនឆ្នាំមកហើយ តែទើប​ធ្វើ​ទុក្ខខ្លាំង​នៅ​រយៈ​ពេលចុងក្រោយនេះ។ឌីណែត ថាតាំងពី​កើត​ជំងឺ​នេះ​មកវាបាន​ធ្វើឲ្យរំខាន​ជាខ្លាំង​ដល់​អាជីព​ចម្រៀង​របស់នាងព្រោះ​ប៉ៈ​ពាល់ទៅដល់​ចង្វាក់​​បេះ​​ដូង ។​នាង​ក៍បាន​ទៅជួបក្រុមគ្រូពេទ្យជំនាញដើម្បីពិ​ភាក្សារពីស្ថានភាពជំងឺ​របស់​នាង​ដែរ​ហើយ​គ្រូពេទ្យ​បានឲ្យថ្នាំនាងលេបជាប្រចាំនិងត្រូវប្រឈមការលេបថ្នាំ​នេះអស់១​ជី​វិត​ផង​ដែរ​ទើបនាងពិបាកចិត្ត។

វី ឌីណែត ជាតារាចម្រៀងវ័យក្មេងដែលប្រើប្រាស់សម្លេងខ្ពស់បំផុតបានមិនចាញ់ឱក សុគន្ធកញ្ញា នោះទេហើយ​កន្លង​មករាល់បទល្បីៗរបស់ខេមរៈ សិរីមន្ដ នាងជាអ្នកច្រៀងCover ។ប៉ុន្ដែការកើតជំងឺពកកនេះវាពិតប៉ៈ​ពាល់​ដល់​ការ​ច្រៀង​ខ្ពស់ៗរបស់នាងខ្លាំងណាស់ ហើយ​នាងថាមិនទាន់មានគម្រងចេញទៅ​ពិគ្រោះជំងឺមួយនេះ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៅ​ក្រៅ​ស្រុកនោះ​​ទេ។ ប៉ុន្ដែឌីណែត ថាស្ថានភាពសុខភាពរបស់នាងទាក់ទង​រឿងកូវីដនោះគឺពេលនេះ​នាង​ជាដូច​ដើមឡើង​វិញ​ហើយ។នាងបន្ថែមថាទោះជាមានជំងឺតាមបំផ្លាញសុខភាពនាងក្ដី តែនាង​នៅតែបន្ដ​ថត​បទ​​ចម្រៀង​​ថ្មីៗជា​បន្ដ​បន្ទាប់​ក្រោយ​ជាកូវីដនេះ។

  វី ឌីណែត ជាតារាមានទុក្ខធំក្រោយពីម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីងួន សុ​ផាន់​នី ដែល​​ជាភរិយាតារាចម្រៀងហួ ឡាវី បានទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនា​ឆ្នាំ២០២១​ដោយជំងឺកូវីដធ្វើឲ្យឌីណែត ស្រណោះអាលោះអាល័យម្ដាយជាពន់ពេក​ព្រោះគ្មានឱកាស​បាន​ចូលរួម​បុណ្យសពម្ដាយ ហើយពេលនាងជាពីកូវីដមកផ្ទះវិញ​លែងបានជួបម្ដាយជារៀង​រហូត។អំឡុង​ពេ​ល​​ដែលឌីណែត នៅកាន់ទុក្ខជូនម្ដាយនេះរឿងស្នេហា​នាងជាមួយបុរស​ម្នាក់ដែលនាងតែងតែយកស្ទីគ័របាំងមុខមិន​ឲ្យគេ​ស្គាល់​ព្រោះសម្អាងថាមិនច្បាស់លាស់នោះក៍ស្ងប់ស្ងាត់ទៅវិញដែរព្រោះមិនអាចបង្ហាញភាពផ្អែមល្ហែមនៅពេលនេះបាន។ប៉ុន្ដែគេជឿរថានាងនិងគូស្នេហ៍នៅតែបន្ដស្វែងយល់ចិត្តគ្នាតទៅទៀត៕

RELATED ARTICLES