ភ្នំពេញះអតីតតារាសម្តែងអ្នកនាង គឹម លីហ្សា បានប្រកាសកាលពីពេលថ្មីៗនេះថានឹងបរិច្ចាគថវិការទាំងអស់ដែល បានមក ពីការលក់ម្ជូរនៅថ្ងៃបើកហាងថ្មីជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ យោងតាមការបង្ហោះរបសើតារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បាន លើកឡើងថាមិនសរសើមិនបានតារាសម្តែងអ្នកនាងគឹម លីហ្សា និងយកលុយដែលបានមកពីការលក់ម្ជូរទាំងអស់នៅថ្ងៃបើក ហាងថ្មី ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ បងសូមអបអសាទរប្អូនស្រីអំពើល្អមិនសាបសូន្យ។ លោកបន្តថាបងប្អូនស្គាល់ហើយតារា សម្ដែង គឹម លីហ្សា បានបង្ហើបប្រាប់ពេលនេះថានាងនឹងបើកហាងលក់ម្ជូរក្រឡុក គឹម លីហ្សា មួយទៀតនៅម្តុំមុខវត្តបទុមដើ ម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់អ្នកនាងនៅម្តុំប៉េង ហួត បឹង ស្នោរមានអតិថិជនច្រើនរួចស្រាច់ហើយ ។
អ្នកនាង គឹម លីហ្សា បានសង្កត់ធ្ងន់ថាដោយមានអតិថិជនគាំទ្រនេះហើយធ្វើ អោយអាជីវកម្មអ្នកនាងមានភាពរីកចំរើនដល់ ថ្ងៃនេះទើបសម្រេចចិត្តថានិងចំណាយថវិការបានមក ពីការលក់ដូក្នុង ថ្ងៃ សម្ពោធរយៈពេល២ថ្ងៃយកទៅផ្តល់ជូនដល់មន្ទីរ ពេទ្យគន្ធបុប្ផានៅដើមខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ៕