ភ្នំពេញ៖អតីតFreshie លោកមូល សារ៉ាវ៉ាន់ បានដឹកដៃកំពូលស្នេហ៍អ្នកនាងកូវ កែវមុន្នីរ័ត្ន រៀបការនៅថ្ងៃទី១ខែវិច្ឆិការឆ្នាំ២០២១ នៅភោជនីយ៍ដ្ឋានThe Ming Palace សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញដោយពិធីនោះធ្វើកាត់ៗតែមួយព្រឹកប៉ុណ្ណោះ ហើយចប់នៅត្រឹមម៉ោង១២ថ្ងៃត្រង់។យ៉ាងណាមង្គលការរបស់ពិធីកររូបសង្ហារនេះកើតមានឡើងបន្ទាប់ពីពួកគេបានភ្ជាប់ពាក្យជិត៣ខែនិងស្វែងយល់ចិត្តគ្នារយៈពេលអស់១៥ឆ្នាំមកហើយ។ពិធីករប៉ុស្ដិ៍Pnn និងជាតារាសម្ដែងលេចធ្លោរគូសមលោកសារ៉ាវាន់ ធ្លាប់ទម្លាយរឿងស្នេហាថាមានភាពរកាំរកូសគ្នាច្រើនរយៈពេលដែលលោកនិងគូស្នេហ៍ទាក់ទងគ្នា១ទសវត្សន៍កន្លះមកនេះតែអ្វីៗត្រូវបានជម្នះរហូតបន្ដកាន់ដៃគ្នានិងក្លាយទៅជាមិត្ត១០០ឆ្នាំ។នៅថ្ងៃរៀបការលោកសារ៉ាវ៉ាន់ នេះដែរគេឃើញមានមានអ្នកសិល្បករមួយចំនួនបានទៅចូលរួមអបអរសាទរផងដែរក្នុងនោះក៍មានលោកគួច ខេវិន ដែលជាអ្នកផលិតកម្មកម្មវិធីល្បីឈ្មោះនិងជាមេរបស់លោកសារ៉ាវ៉ាន់ នោះក៍លេចមុខនៅថ្ងៃពិសេសរបស់តារារូបនេះ ហើយលោកខេវិន ទាំងបានផ្ញើរសារជូនពរថ្ងៃមង្គលរបស់លោកសារ៉ាវ៉ាន់ និងភរិយា យ៉ាងមានអត្ថន័យធ្វើឲ្យប្ដីប្រពន្ធថ្មោងថ្មីនេះរីករាយជាខ្លាំង។
គូរបញ្ជាក់ថាលោកមូល សារ៉ាវ៉ាន់ បានភ្ជាប់ពាក្យជាមួយអ្នកនាងកូវ កែវមុន្នីរ័ត្ន ដែលជាកូនអ្នកជំនួញម្នាក់នោះកាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០២១ ហើយអ្នកទាំង២បានលើកពេលរៀបការជាមួយគ្នាជាច្រើនលើកច្រើនសារមកហើយព្រោះតែកូវីដមិនព្រមស្ងាត់២ឆ្នាំនេះ។តាមព័តមានថាភរិយាលោកសារ៉ាវ៉ាន់ នៅតែឲ្យពិធីកររូបនេះចាប់អាជីពចាស់តទៅទៀត ចំណែកលោកសារ៉ាវ៉ាន់ ថែមទាំងរៀបគម្រោងឲ្យភរិយាពពោះកូនដំបូងឆាប់ៗទៀតផង។
ក្រៅពីលោកមូល សារ៉ាវ៉ាន់ ថ្មីៗនេះនាងវីរៈ និច្ច ក៍ទើបតែដឹកដៃប្ដីរៀបការកាលពីថ្ងៃទី១៦ខែតុលា ខណៈដែលឌុច លីដា ,ឆុំ វត្តី ជាដើមពួកគេបានត្រឹមរៀបការគម្រប់កិច្ចព្រោះខ្លាចកូវីដ ហើយតារាមួយចំនួនទៀតដែលកំពុងផ្អែមល្ហែមស្នេហ៍តែមិនហ៊ានប្រថុយរៀបការមានដូចជាពេជ្រ សោភា ,ទេព បូព្រឹក្ស, វ៉ាន់ នីឡា,ប៉ាច គីមមួយ ,ម៉ង់ ច័ន្ទកញ្ញា ,ចំរើន សុភ័ក្រ្ដ ជាដើមនោះពួកគេនៅរារែកចិត្តរឿងក្រាបផ្ទឹមនេះនឹងរងចាំឲ្យស្ងាត់កូវីដទាំងស្រុងទើបគិតគូរឿងដេញពាលាសារជាថ្មីឡើងវិញ។
សូមបញ្ជាក់ថាមូល សារ៉ាវ៉ាន់ ធ្លាប់ចាប់ដៃធ្វើពិធីករជាមួយនាងសុភ័ក្រ្ដ កុសាម៉ា,ពៅ លីដា ,ភិន សុដាលីស និងពិធីការិនីជាច្រើនដួងទៀត។លោកសារ៉ាវ៉ាន់ ធ្លាប់លេចឭថាមានស្រីអ្នកមានជាច្រើនតាមស្នេហ៍ ប៉ុន្ដែលោកស្មោះស្ម័គ្រតែនាងកែវមុន្នីរ័ត្ន តែម្នាក់ទើបពេលនេះរៀបការទាំងតក់ក្រហល់ដោយមិនរងចាំកូវីដស្ងាត់ជាងនេះឡើយ៕