Wednesday, January 15, 2025
Homeតារាខ្មែរនាយចាប ចៀន ៖ចូលទៅជំនួសខ្ញុង ?

នាយចាប ចៀន ៖ចូលទៅជំនួសខ្ញុង ?

ភ្នំពេញ៖តារាកំប្លែងទស្សវត្សរ៍១៩៨០ លោកអ៊ុក សុវណ្ណារិទ្ធ ហៅនាយចាប ចៀន បានលេចមុខនៅក្នុងក្រុមកំប្លែង​របស់​នាយ​ពែកម៉ី របស់Ctn ដែលដឹកនាំដោយលោកសុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលការបង្ហាញខ្លួន​របស់អ្នកកំប្លែងជើងចាស់​រូប​នេះចំពេលដែលក្រុមកំប្លែងមួយនេះបាត់​បង់សមាជិកសំខាន់ម្នាក់នោះគឺអ្នកនាងខ្ញុង បានលាឈម់ពី​ក្រុមកាល​ពីចុង​ខែកក្កដា​ឆ្នាំ២០២១ ខណៈដែលពេលនេះនាងផ្ទុះរឿងជំពាក់បំណុលគេវ័នករ​ដល់ទៅ៥៧២០០០ដុល្លារមិនរំពឹងថានឹងវិល​ត្រឡប់មកចាប់​អាជីពចាស់វិញឡើយព្រោះតែលោកសុវណ្ណ រិទ្ធី ថាខ្ញុង ព្យាយាមគេចមុខនិងផ្ដាច់ទំនាក់ទំនងពីលោកទៅហើយ។ដោយឡែក​នាយចាប ចៀន វិញពេលនេះមកចាប់ដៃជាមួយសិស្សប្អូននាយពាក់ម៉ី ,នាយក្រូច និងនាយគ្រឿន ជាដើម​ដើម្បីរំលេចជាខ្សែរ​រឿងកំប្លែងបែប​​ថ្មីដើម្បីឲ្យមានរសជាតិប្លែកពីមុនៗ។មហាជនបានលើកឡើងថាការលេចមុខរបស់នាយចាប​ ចៀន នៅ​ពេល​នេះ​គឺហាក់ត្រូវបានលោកតាវ៉ិច ទ័រ ដាក់ឲ្យទៅជំនួសអ្នកនាងខ្ញុង តែម្ដងព្រោះតែពេលខ្លះអ្នក​កំប្លែងជើងចាស់រូបនេះក៍​ច្រើន​តែសម្ដែងជាតួអង្គស្រីបានដែរ។

  អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅនាយចាប ចៀន កាលពីថ្ងៃទី៣០ខែតុលា តែទូរស័ព្ទតេចូលជាច្រើនដងនាយ​មិន​លើក​ឡើយទើបមិន​អាចសុំការបំភ្លឺបានទេ។ចំណែកលោកតាវ៉ិច ​ទ័រ ដែលជាអ្នកនិពន្ធនិងដឹកនាំក្រុមកំប្លែង​Ctnបានឲ្យដឹង​ថាការហៅនាយចាប ចៀន ចូ​ល​ក្រុមកំប្លែងCtn ព្រោះតែមើលឃើញពីទេពកោសល្យ ក៍ដូចជាសម្ថភាព​របស់គាត់ល្អហេតុ​នេះហើយវត្តមានរបស់លោកនឹងធ្វើឲ្យក្រុមកំប្លែងមួយនេះកាន់តែមានភាពទាក់ទាញថែមទៀត។ប៉ុន្ដែលោកតាវ៉ិច ទ័រ ថាCtnមិនបានចុះកុងត្រាជាមួយនាយចាប ចៀន នោះទេពោលគឺមានសាច់រឿងណាដែលត្រូវ​នាយសម្ដែងលោកហៅថតរួមការងារ​ជា​មួយតារាកំប្លែងដែលមានស្រាប់​។​លោកសុវណ្ណ រិទ្ធី សង្កត់ថាលោកមិនមែនហៅនាយចាប ចៀន ដើម្បីឲ្យចូលជំនួសតំ​ណែ​ងអ្នកនាងខ្ញុង ដែលលាឈប់នោះទេ ព្រោះមនុស្សម្នាក់ៗទេពកោសល្យផ្សេងៗគ្នា តែលោកការចូលរួមរបស់នាយចាប ចៀន គឺធ្វើឲ្យមានរសជាតិថ្មីមួយទៀតរបស់ក្រុមកំប្លែងមួយនេះដែលដឹកនាំដោយលោកផ្ទាល់តែម្ដង។

  គូរបញ្ជាក់ថាលោកអ៊ុក សុវណ្ណារិទ្ធ ហៅនាយចាប ចៀន បានចាប់អាជីពកំប្លែងរយៈពេល៤១ឆ្នាំមកហើយ ខណៈលោក​បាន​រៀបការជាមួយអ្នកស្រីសែន សុវណ្ណធី នៅឆ្នាំ១៩៩៧ និងប​ច្ចុប្បន្នមានកូន៣នាក់(ស្រី២)។ទស្សនិកជនបាន​លើកឡើង​ថានាយ​ចាប ចៀន ជាតារាកំប្លែងជើងចាស់ដូចនាយកុយ និងនាយក្រឹម ដែរហើយប៉ុន្មានឆ្នាំចុងក្រោយនេះអាជីពរបស់នាយ បាន​ប្រ​ឈម​ភាពចុះខ្សោយជាងមុនដោយសារតែក្រុមកំប្លែងនាយពាក់ម៉ី(រលកក្រោយ ច្រានរលកមុន”អីចឹងឥឡូវពេលដែលរលកមុន និងរលកក្រោយសម្ដែងជាមួយគ្នា តើនឹងទៅជាយ៉ាង​ណា?

RELATED ARTICLES