(ភ្នំពេញ)៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១៖ ព្រីនស៍ ហូលឌីង គ្រុប (ហៅកាត់ថា“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុន មួយក្នុង ចំណោម ពហុក្រុម ហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាពិតជាមានមោទកភាពដែល កញ្ញា ឈុត ចិន្តា ជាបុគ្គ លិកសញ្ជាតិខ្មែរនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate ) បានទទួលនូវជ័យលាភីចំណាត់ថ្នាក់លេខ១ក្នុងការ ប្រកួតរចនានិមិត្តសញ្ញានៃ ការ ធ្វើ ជា ប្រធាន អាស៊ាន របស់ កម្ពុជា ដែលការប្រកួតប្រជែង នេះមានការ រៀបចំដោយក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា (ហៅកាត់ថា “MFAIC”)។ កញ្ញាចិន្តា គឺជាបុគ្គលិក មួយរូប ក្នុងចំណោមបុគ្គលិកដែលបាន ចូលរួមចំនួន៤រូបរបស់ក្រុមហ៊ុនព្រីនស៍។ សម្រាប់ ជ័យ លាភីនេះ កញ្ញាចិន្តា បានទ ទួលនូវ រង្វាន់ ជា សាច់ ប្រាក់ចំនួន ១ពាន់ដុល្លារ សហរដ្ឋអាមេរិក ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (“MFAIC”)។ ដើម្បីទទួលស្គាល់ពីការខិតខំ ប្រឹងប្រែង និងស្នាដៃរបស់គាត់ ថ្នាក់គ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប
បានសម្រេចផ្តល់ប្រាក់រង្វាន់ បន្ថែមជូនដល់កញ្ញាចិន្តា នូវចំនួនដូចគ្នាទៅនឹងប្រាក់រង្វាន់ដែលក្រសួងបានផ្តល់ជូនគាត់ផងដែរ។ ចំណែកឯ អ្នកដែលបានចូលរួម ចំនួនបីរូប ផ្សេងទៀត ក៏ បាន ទទួល បាន រង្វាន់ ជាការកោតសរសើរលើកទឹកចិត្ត ផងដែរ។ ចំពោះនិមិត្តសញ្ញាដែលទទួលជ័យលាភីត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (“MFAIC”) បានប្រកាស ជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលានេះ នៅពេលដែលកម្ពុជាធ្វើជានិមិត្តរូប នៃការកាន់ តំណែងជាប្រធាន អាស៊ានបន្តពីប្រទេស ប្រ៊ុយណេជាផ្លូវការ។ អាស៊ាន ដែលមានឈ្មោះជាផ្លូវការហៅថា សមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ (ASEAN) គឺជា សហគមន៍ សេដ្ឋកិច្ច ដ៏លេចធ្លោ ដែល ផ្តល់នូវអត្ថប្រយោជន៍ ជូនដល់ ប្រទេស ដែលជា សមាជិកទាំងឡាយ។ កិច្ចប្រជុំកំ ពូលអាស៊ាន ប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ក្រោយនេះ នឹងបង្ហាញពី ចំណុចសំខាន់មួយ ក្នុងការស្តារឡើង វិញក្រោយពីវិបត្តិនៃជម្ងឺរាតត្បាត ខណៈកិច្ចប្រជុំនេះនឹងត្រូវបានសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិ និងមានការ ចូលរួម ពីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗមកពីប្រទេសនានាជុំវិញពិភពលោក។ និមិត្តសញ្ញនេះនឹង ក្លាយ ជារូបភាព តំណាងតែមួយគត់ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយក៏នឹងក្លាយជា កេរ្តិ៍ដំណែលដ៏យូរអ ង្វែងក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងកំណត់ត្រាឯកសាររបស់អាស៊ានផងដែរ។ ការ រចនា និមិត្តសញ្ញា ដែលបាន ទទួល ជ័យ លាភី នេះបង្ហាញ ពី «ផ្កា ឈូក ចំនួន១០ស្រទាប់ដែល ហ៊ុមព័ទ្ធទៅដោយរង្វង់ពណ៌មាសដែលមាន និមិត្តសញ្ញា អាស៊ាន នៅ ចំ កណ្តាល »។ កញ្ញាចិន្តាបានធ្វើការពន្យល់ថាគឺ តំណាង ឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រ ទេស ជាសមាជិកអាស៊ានទាំង១០ ដែលធ្វើការឆ្ពោះទៅរកគោលដៅរួមគ្នា ក្នុងដំណើរស្វែងរកនូវសុខសន្តិភាពរបស់ពួកគេដើម្បី ភាព រុងរឿង និងភាពសុខដុមរមនា។ ពណ៌ នៃ ស្រទាប់ ផ្កាឈូក ទាំង១០គឺ ជា ដកស្រង់ចេញពីពណ៌ ទង់ជាតិ របស់ ប្រទេស កម្ពុជា ដែល តំណាង ឱ្យ ប្រទេស កម្ពុជា នឹង ក្លាយជា ប្រធានហើយក៏ ជា ប្រទេស ម្ចាស់ផ្ទះ អាស៊ាន នា ឆ្នាំ២០២២ផងដែរ។ សិ្ថតក្នុង វ័យ ២៩ ឆ្នាំ កញ្ញាចិន្តាបានចូលបម្រើការងារក្នុងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(Prince Real Estate ) តាំងពីដើមឆ្នាំ ២០២០បាន ឱ្យដឹងថានៅពេលទំនេរគាត់ចូលចិត្តគូររូបលេង ហើយ ក្រោយ មកក៏មាន ការ ជម្រុញឲ្យចូលរួម ប្រកួតប្រ ជែងជាមួយមិត្តរួម ការងារ ទើបក៏ដាក់ពាក្យចូលរួម។ ពេលនោះគាត់ពិតជាមាន ការភ្ញាក់ផ្អើល ជាខ្លាំងដោយនិមិត្តសញ្ញារបស់គាត់ទទួលបាន ជ័យ ជម្នះ ប៉ុន្តែគាត់ក៏បានរំពឹងថានិមិត្តសញ្ញា នេះវាបង្ហាញពីក្តីសង្ឃឹមរបស់គាត់ថាប្រទេសអាស៊ាន ទាំង១០នឹង បន្តធ្វើការ រួមគ្នាដើម្បីជម្នះបញ្ហាប្រឈម ដែលប្រជាជាតិនីមួយៗកំពុងជួបប្រទះ ហើយអាចសម្រេច បាននូវការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងអាស៊ានទាំងមូលផងដែរ។ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុនព្រីនស៍គ្រុប យើងតែងតែរីករាយនៅពេលដែលឃើញបុគ្គលិករបស់យើងបានចូល រួមក្នុងការបង្កើតស្នាដៃថ្មីៗឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍ ហើយការរួម ចំណែក របស់កញ្ញាចិន្តា គឺជាគំរូដ៏ល្អ សម្រាប់ផ្នត់គំនិតក្នុងនាមជាបុគ្គលិក ដែលអាចស្វះស្វែងរកភាពរកពានរង្វាន់សម្រាប់ស្ថាប័នខ្លួនបាន»។ លោក ក៏បានបន្ត ទៀតថា៖ «ពួកយើងសង្ឃឹមយ៉ាងមុតមាំថានិមិត្តសញ្ញាដែលទទួលបានជ័យលាភីនេះ នឹងក្លាយជាមោទកភាពសម្រាប់ប្រ ជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក យើងនឹងបន្តទៀតជួយគាំទ្រដល់គំនិតផ្តួចផ្តើម ក្នុងការធ្វើជា ប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២នេះ»។ គួរបញ្ញាក់ផងដែរថា ការ ធ្វើជា ប្រធាន អាស៊ាននេះ ត្រូវ បានផ្លាស់ប្តូរគ្នាជា រៀងរាល់ឆ្នាំ ដោយ ផ្អែកទៅលើ លំដាប់ អក្ខរ របស់ ប្រទេស ដែល ជាសមាជិក អាស៊ាននីមួយៗ។ កម្ពុជា បាន ចូល រួម ក្នុង វេទិកា ថ្នាក់ តំបន់ ក្នុង ខែ មេសាឆ្នាំ ១៩៩៩ ហើយ កម្ពុជាបានធ្វើជាប្រធាន អាស៊ាន លើក ចុង ក្រោយ ក្នុង ឆ្នាំ ២០១២។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើសកម្មភាពជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែកាល ពីពេល ថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធាននៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បាន បរិច្ចាគ ថវិការ ចំនួន១លានដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលប្រទេសឡាវ ដើម្បីឆ្លើយតបនឹងការអំពាវនាវ របស់អាជ្ញាធរមូលដ្ឋានក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេ ភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានទទួលស្គាល់ដោយ សហគ្រាស អាស៊ី (Enterprise Asia) ចំពោះភាពជាសហគ្រិនដែលមានទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាស ដែលមានទំនួល ខុសត្រូវប្រចាំនៅតំបន់អាស៊ីឆ្នាំ២០២១ (“AREA”)ផងដែរ។ នេះជាពានរង្វាន់ទីប្រាំមួយហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំនេះ ដោយសារតែក្រុមអ្នកវិនិច្ឆ័យថ្នាក់តំបន់ និងអន្តរជាតិបានទទួលស្គាល់ថាសម្ព័ន្ធនេះពិតជា ក្រុមហ៊ុន ឈានមុខគេក្នុងវិស័យធុរកិច្ចក្នុងតំបន់អាស៊ីក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងទូទាំងតំបន់ អាស៊ានពិត ប្រាកដមែន៕