Monday, November 18, 2024
Homeព័ត៌មានជាតិដើម្បី​អ្នក​បោះ​ឆ្នោត​ទុក​ចិត្ត គ.ជ.ប ប្តេ​ជ្ញា បន្ត​សហ​ប្រ​តិបត្តិ​ការ​អង្គ​ការ​សង្គម​ស៊ី​វិល

ដើម្បី​អ្នក​បោះ​ឆ្នោត​ទុក​ចិត្ត គ.ជ.ប ប្តេ​ជ្ញា បន្ត​សហ​ប្រ​តិបត្តិ​ការ​អង្គ​ការ​សង្គម​ស៊ី​វិល

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានប្រកាសថា គ.ជ.ប នឹងបន្តសហប្រតិបត្តិការជាមួយអង្គការសង្គម ស៊ីវិល ដើម្បីជំរុញឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នាពេលខាងមុខអាចប្រព្រឹត្ត ទៅបានល្អ និងមានជំនឿចិត្តពីប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០៩០/១៦ គ.ជ.ប/អគ្គ/ប្រ.ក.ព ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានខ្លឹមសារទាំងស្រុងថា “នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៩ៈ០០ព្រឹក នៅសាលសន្និសីទ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានជំនួប ពិភាក្សាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប ដឹកនាំដោយ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងអង្គការសង្គមស៊ីវិលចំនួន ១០ ដឹកនាំដោយលោកគល់ បញ្ញា នាយកប្រតិ- បត្តិអង្គការខុមហ្វ្រែល (COMFREL)។

kuy-bunrerng1

របៀរវារៈនៃកិច្ចពិភាក្សាមានចំនួន ០៣ សំខាន់ ដែលអង្គការសង្គមស៊ីវិល ដាក់មកកាន់ គ.ជ.ប ៖

១-ការបង្ហាញនូវរបាយការណ៍ចុះឈ្មោះ បោះឆ្នោត ដែលអង្គការខុមហ្វ្រែល បានរកឃើញ

២-ផែនការ និងវិធីសាស្ត្រធ្វើសវនកម្មបញ្ជី បោះឆ្នោត និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ

៣-ការសម្រួលគោលការណ៍សម្រាប់ការ ចេញប័ណ្ណដល់អ្នកសង្កេតការណ៍

កិច្ចពិភាក្សានេះអ្នកចួលរួមមាន ៖ តំណាង អង្គការ COMFREL តំណាងអង្គការ NDI តំណាងអង្គការ NICFECតំណាងអង្គការ ADHOC និងតំណាងអង្គការសង្គមស៊ីវិល ចំនួន០៦ផ្សេងទៀត រួមទាំងមន្ត្រី គ.ជ.ប សរុប ចំនួន៥៥នាក់។

គ.ជ.ប យល់ឃើញថា ការបង្ហាញនូវ របាយការណ៍ចុះឈ្មោះបោះឆ្នោត ដែលអង្គការ ខុមហ្វ្រែល បានរកឃើញ គឺមានចំណុចមួយចំនួន គ.ជ.ប បានធ្វើការកែសម្រួលអស់ទៅហើយ ប៉ុន្តែចំពោះការស្នើ គ.ជ.ប ជួយអន្តរាគមន៍ ដើម្បី ឱ្យប្រជាពលករខ្មែរធ្វើការនៅប្រទេសថៃ បាន ចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យ ចុះ ឈ្មោះបោះឆ្នោត ដែលស្ថិតក្នុងឃុំសង្កាត់ តាម បណ្តោយព្រំដែនកម្ពុជា-ថៃ ចំណុចនេះ គ.ជ.ប មិនអាចជួយធ្វើអន្តរាគមន៍បានទេ ព្រោះ គ.ជ.ប អនុវត្តទៅតាមច្បាប់។ ពលករទាំងអស់អាច ចុះឈ្មោះបោះឆ្នោតបាននៅតាមឃុំ សង្កាត់ ដែល គាត់មានទីលំនៅ ឬទីសំណាក់នៅក្នុងប្រទេស និងម៉្យាង គ.ជ.ប និងក្រសួងមហាផ្ទៃ ក៏បាន ណែនាំដល់អាជ្ញាធរ ឃុំ សង្កាត់ ឱ្យពង្រឹងការ អនុវត្តនីតិវិធី និងបែបបទនៃការចេញលិខិត បញ្ជាក់ទីលំនៅ ដើម្បីគោលដៅនៃការចុះឈ្មោះ បោះឆ្នោត។

គ.ជ.ប យល់ឃើញថា ការធ្វើសវនកម្ម បញ្ជីបោះឆ្នោត ជាការចាំបាច់ ដើម្បីបង្កើនជំនឿ ទុកចិត្តពីអ្នកបោះឆ្នោត និងដើម្បីឱ្យដឹងអំពីភាព ពេញលេញសុក្រឹតភាព និងបច្ចុប្បន្នភាពនៃ បញ្ជីបោះឆ្នោត។ ចំពោះការធ្វើនេះ ប្រសិន សំណាកដែលអង្គការខុមហ្វ្រែល ជ្រើសរើស ហើយ និងត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយទិន្នន័យ បញ្ជីបោះឆ្នោតនៅ គ.ជ.ប គ.ជប នឹងផ្តល់កិច្ច សហការ។

ចំណុចចុងគ្រោយនៃរបៀបវារៈក្នុងកិច្ច ពិភាក្សា គឺទាក់ទងនឹងការសម្រួលនីតិវិធីក្នុងការ ចេញប័ណ្ណដល់អ្នកសង្កេតការណ៍នៃសមាគម ឬអង្គកាមិនមែនរដ្ឋាភិបាល។ ករណីនេះ គ.ជ.ប បានសម្រេចថា នៅពេលដែលមានការទទួល ស្គាល់ពី គ.ជ.ប រួចហើយ បណ្តាអង្គការសង្គម ស៊ីវិល ដែលមានអ្នកសង្កេតការណ៍ ត្រូវទៅ យកប័ណ្ណអ្នកសង្កោតការណ៍នៅតាម លធ.ខប ឬគធ.ខប ដើម្បីបំពេញទិន្នន័យរបស់អ្នកសង្កេតការណ៍ម្នាក់ៗ និងបិទរូបថតឱ្យបានត្រឹមត្រូវ បន្ទាប់មក លធ.ខប ឬ គធ.ខប ត្រូវចុះហត្ថលេខា និងបោះត្រាលើប័ណ្ណសម្គាល់អ្នកសង្កេត ការណ៍របស់សមាគម ឬអង្គការ ដោយមិនចាំ បាច់រង់ចាំការចុះហត្ថលេខាពីសាមីខ្លួនទៀតទេ។

គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការរវាង គ.ជ.ប និងអង្គការ សង្គមស៊ីវិល ភាគីទាំងពីរបានវាយតម្លៃខ្ពស់ អំពីកិច្ចខ្ចិតខំប្រឹងប្រែងបំពេញការងាររបស់ គ.ជ.ប កន្លងមក ហើយនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញឱ្យការចុះឈ្មោះ បោះឆ្នោត និងការបោះឆ្នោត នាពេលខាងមុខ អាចប្រព្រឹត្តទៅបានល្អ និងមានជំនឿចិត្តពី ប្រជាពលរដ្ឋ៕

RELATED ARTICLES