Saturday, September 21, 2024
Homeតារាខ្មែរទីបំផុតបទ”Are You Ok?” ក្រសួងអនុញ្ញាតឲ្យ​ចេញ MV ជាផ្លូវការហើយ

ទីបំផុតបទ”Are You Ok?” ក្រសួងអនុញ្ញាតឲ្យ​ចេញ MV ជាផ្លូវការហើយ

ភ្នំពេញ៖ បទចម្រៀងបទ’”Are You Ok?”របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលាន វីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការ ឲ្យចេញផ្សាយ ជាផ្លូវការ។ អាចនិយាយបានថា បទ”Are You Ok ?”គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tok យក ទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិត កម្ម Galaxy Navatra បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ Are You Ok ?ពីអ្នកលេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពា ក្យនេះឡើង។ បទ”Are You Ok?”ត្រូវបានគេដឹងថា ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងវ័យក្មេងដែលកំពុងល្បី ល្បាញ ហើយមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះនៅកម្ពុជា។

បន្ថែមទៀតនោះ បទចម្រៀងមួយនេះត្រូវបានគេដឹងថាប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្មដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ខណៈដែលមកដល់ម៉ោងនេះ MV បទ’”Are You Ok?”បានផលិតសម្រេចជាស្ថាពរ ព្រមទាំងក្រសួងក៏បានផ្ដល់ទិដ្ឋាការអនុញ្ញាតឲ្យចេញផ្សាយជាផ្លូវការផង ដែរ។ ទស្សនិកជនបានដាក់ក្ដីរំពឹងខ្ពស់ថា បទ’”Are You Ok?”នឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា ដែលមានអ្នកចូល ទស្សនាច្រើនជាងគេ ដោយប្រើត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ត្បិតម្នាក់ៗសុទ្ធតែរង់ចាំមើលពីខ្លឹមសារ និងវីដេអូពេញនៃបទ ចម្រៀងមួយបទនេះគ្រប់ៗគ្នា៕

តោះ! ចង់ដឹងថា បទ”Are You Ok?”ដែលមហាជនអន្ទះសាចង់ដឹងមានខ្លឹមសារនិងអត្ថន័យ យ៉ាងណានោះ សូមទស្សនាលើ Channel youtube ថ្មីមួយ ទៀតរបស់ផលិតឈ្មោះថា CAM-POP Galaxy Navatra ទាំងអស់គ្នា៖

YouTube (https://www.youtube.com/watch?v=kaIZnQrgASU)
Are You Ok? | TON CHANSEYMA [MV]
Melody and Lyric: Leng Navatra
Lyric in English: Heng Loong
Composed by Tempo Tris

RELATED ARTICLES