ភ្នំពេញ៖ការមានប្ដីនិងកូន១មិនអាចបង្អាក់តំណើរឱក សុគន្ធកញ្ញា ឲ្យដកខ្លួនចេញពីការប្រកួតប្រជែងតំណែង តារាចម្រៀង ស្រីលំដាប់ជូរមុខនោះទេព្រោះពេលនេះនាងបានចេញមុខវាយលុកទីផ្សារចម្រៀងមួយប្រាវ ទៀតដើម្បីស្ទាប ស្ទង់ការគាំទ្រ សារជាថ្មីឡើងវិញក្រោយពីសុគន្ធកញ្ញា ស្ងប់ស្ងាត់ជាង២ឆ្នាំមកហើយតាំងពីមានស្វាមីនិងកូន១។ប៉ុន្ដែអ្វីដែលធ្វើឲ្យFanតារាចម្រៀងល្បីរូបនេះស្រងាកចិត្តនោះព្រោះសុគន្ធកញ្ញា នៅតែមិនទាន់សម្រកទម្ងន់ដូចដើមវិញបាននៅឡើយពិសេស គឺបង្ហាញ ខ្លួនគ្រងឈុតបុរាណក្នុងMVថ្មីនាពេលថ្មីៗនេះគេឃើញសុគន្ធកញ្ញា នៅតែកាម៉ាប់ៗដដែល បើទោះជាកន្លងមកនាងប្រឹង សម្រកទម្ងន់តាមរយៈការហាត់ប្រាណជាប្រចាំក្ដី តែពេលនេះនៅតែមានគីឡូជ្រុលបន្ដិចរហូតអ្នកខ្លះថានាងបែកសាច់ក្រោយមានកូន១នេះទៀតផង។
ឱក សុគន្ធកញ្ញា ទោះជាតារាចម្រៀងដ៍មានឥទ្ធិពលជាងគេនៅហង្សមាសក្ដី ប៉ុន្ដែនាងមិនប្រាកដថានឹងរក្សារតំណែងជាអ្នក ចម្រៀងស្រីជូរមុខនៅផលិតកម្មរបស់បងថ្លៃនាងតទៅទៀតបានឡើយ ព្រោះថាមិនទាន់មានបទផ្ទុះជាច្រើនខែមកហើយ។ប៉ុន្ដែកន្លងមកអ្នកជំនាញសិល្បៈលោកគួច ខេវិន និងមិញ សុធីវណ្ណ ធ្លាប់និយាយស្របគ្នាថាដាច់ខាតហង្សមាសនឹងមិនប ណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះនោះទេ។តែនៅឆ្នាំ២០២១នេះគេកត់សម្គាល់ថាមិនមែនសុគន្ធកញ្ញា ម្នាក់ទេដែលចុះខ្សោយ សន្ទុះព្រោះតារាកូន១មួយចំនួនទៀតដូចជាសួស វីសា,ពេជ្រ សូលីកា និងតារាសម្ដែងឌុច លីដា និងនៅ សុនិតា ជាដើម ក្រោយ ពីមានប្ដីនិងកូនមកពួកគេស្ងាត់ដូចគ្នាទាំងអស់។
យ៉ាងណាសុគន្ធកញ្ញា នៅមានសង្ឃឹមអាចស្ដារមុខមាត់ឡើងវិញបានប្រសិន បើនាងចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ ថត ភាពយន្ដថ្មីដំបូងបំផុតឲ្យហង្សមាសនោះច្បាស់ជាទស្សនិក ជនងាកមកចាប់ អារម្មណ៍នាងម្ដងទៀតជាមិនខាន។អ្វីដែលធ្វើឲ្យសុគន្ធកញ្ញា មិនសូវបារម្ភថានាងមិនអាចស្ដារកេរ្ដិ៍ឈ្មោះឡើងខ្លាំងដូចមុន វិញបាននោះព្រោះស្វាមីរបស់នាងលោកអ៊ឹង សុខលី បានត្រៀមឲ្យនាងចេញមុខកម្មវិធីប្រលងចម្រៀងធំៗដល់ទៅ៤ផ្សេង គ្នានៅរដូវកាលថ្មីក្នុងឋានៈជាគណៈកម្មារការ និងគ្រូបង្វឹកនោះគឺThe Voice Cambodia ,The Voice Kids Cambodia ,Cambo dian Idol និងX Factor Cambodia ។នៅពេលសុគន្ធកញ្ញា លេចមុខតាមកម្មវិធីខាងលើនេះវិញគេជឿរថាទោះជានាងលែងមានបទផ្ទុះក៍អាចទប់លំនឹងបានដែរព្រោះថា ពេលនេះដៃគូចម្រៀងដែលជាគូប្រជែងដ៍ស្វតិស្វាញបំផុតរបស់នាងរយៈ ពេលជាង ១០ឆ្នាំមកនេះគឺមាស សុខសោភា ក៍ គ្មានបទផ្ទុះដូចគ្នា៕