Friday, November 29, 2024
Homeព័ត៌មានជាតិបង្ក្រាបបទល្មើសរុះរើឧបករណ៍នេសាទ

បង្ក្រាបបទល្មើសរុះរើឧបករណ៍នេសាទ

ខេត្តព្រៃវែង ៖ ការដាក់របាំងស្បៃមុង និងដាយត្រីបិទព្រែកដោយខុសច្បាប់ នៅក្នុង ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ចំនួន ពីរករណី ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចជំនាញ ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង ក្នុងនោះ មួយករណីដុតបំផ្លាញចោល និងមួយករណី ទៀត ទុកជាវត្ថុតាងស្រាវជ្រាវរកម្ចាស់ដែល ប្រព្រឹត្តល្មើស ដើម្បីធ្វើការផាកពិន័យអន្តរការណ៍ទៅតាមច្បាប់ជលផល។

បើតាមលោកអូន ស៊ីណាត នាយខណ្ឌ រដ្ឋបាលជលផលខេត្តព្រៃវែង បានប្រាប់ឱ្យដឹង នៅថ្ងែទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ការបង្ក្រាប បទល្មើសជលផលនេះ កម្លាំងជំនាញធ្វើឡើង នៅចំណុចព្រែកហុន ស្ថិតក្នុងភូមិសង្គ្រោះ ឃុំ ស្វាយភ្លោះ ស្រុកពាមជរ កាលពីថ្ងៃទី៤ ខែ វិច្ឆិកា បានរុះរើសឧបករណ៍ល្មើសដុតបំផ្លាញ ចោលមួយករណីរួមមាន លូស្បៃមុងចំនួន៨ មាត់ របាំងស្បៃមុងប្រវែង៤០០ម៉ែត្រ បង្គោល ចម្រឹងចំនួន១,៩០០ដើម និងរក្សាទុកវត្ថុតាង មួយករណីមានដាយត្រីចំនួនមួយមាត់។

លោកនាយខណ្ឌរដ្ឋបាលជលផលខាងលើ បានឱ្យដឹងដែរថា ការរក្សាទុកវត្ថុតាងដាយត្រី ចំនួនមួយមាត់នេះ គឺដើម្បីស្រាវជ្រាវរកម្ចាស់ ដើម្បីធ្វើការពិន័យអន្តរការណ៍ និងចងក្រង សំណុំរឿងចាត់ការបន្តតាមច្បាប់ស្តីជីលផល ព្រោះជាដាយមានទ្រង់ទ្រាយធំបានធ្វើបិទភ្ជិត ព្រែកតែម្តង។

លោកអូន ស៊ីណាត បានឱ្យដឹងផងដែរ ថា ការបង្ក្រាបបានលទ្ធផលខាងលើនេះ ដោយ មានការចូលរួមពីមន្ត្រីជលផលនៅសង្កាត់ ផ្នែក និងមន្ត្រីខណ្ឌ បន្ទាប់ពីទទួលបានព័ត៌មានពី ប្រជាជននៅតាមមូលដ្ឋានខាងលើ។ លោក បន្តថា បទល្មើសដាក់ដាយធំដុំនៅក្នុងខេត្ត ព្រៃវែង មានមិនច្រើនទេ ដោយសារយើងបាន ធ្វើការបង្ក្រាបជាបន្តបន្ទាប់ក្រោយពីប្រជាពលរដ្ឋបានផ្តល់ដំណឹងមកមន្ត្រីជំនាញយើង៕

RELATED ARTICLES