Sunday, September 22, 2024
Homeព័ត៌មានជាតិ​ទូកងខណ្ឌច្បារអំពៅ បុកកប៉ាល់ទេសចរណ៍ បាត់ខ្លួនកីឡាករអុំទូក២នាក់​

​ទូកងខណ្ឌច្បារអំពៅ បុកកប៉ាល់ទេសចរណ៍ បាត់ខ្លួនកីឡាករអុំទូក២នាក់​

ភ្នំពេញ៖ ទូកងរស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ២នាក់ ក្នុងចំណោមគ្នា៩នាក់ បានធ្លាក់ទឹកលិចបាត់រកមិនទាន់ឃើញ ដោយសារតែកប៉ាល់ក្រុមហ៊ុនទេសចរណ៍វៀតណាម(APT)បើកបុកទាំងកំរោលបណ្ដាលឲ្យលិចកណ្ដាលទន្លេ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចទន្លេរបួនមុខ ស្ថិនខាងមុខព្រះបរមរាជ្យវាំង រាជធានីភ្នំពេញ ។

លោកអ៊ូច សយ អាយុ៥៦ឆ្នាំ ជាកីឡាករអុំទូករបស់ទូកង  រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ  រាជធនីភ្នំពេញ ជាទូកងនៅវត្តអម្ពវ័ន្តព្រែថ្មី ភូមិព្រែកថ្មីសង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ទូកងនេះមានចំណុះកីឡាករចំនួន៥៧នាក់ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ទូកងរបស់ពួកគាត់បានដាក់ម៉ាស៊ីនសណ្ដោងចេញពីវត្តអមវ័ន្តឆ្ពោះមកជ្រាយចង្វារ ដោយជិះគ្នា៩នាក់ ដើម្បីទៅសមប្រលងប្រណាំងប៉ះជាមួយទូកចតុមុខវត្តជ្រាយចង្វារ ខណៈពេល ក្រុមរបស់គាត់សណ្តោងអូសទូកងមកដល់ចំណុចកណ្ដាលទន្លេបួនមុខបម្រុងនឹងចូលអែប មាត់ច្រំាងទន្លេ ក៏ស្រាប់តែមានកប៉ាល់របស់ក្រុមហ៊ុនទេសចរណ៍វៀតណាម(APT) បើក ស្របទិសគ្នាក្នុងល្បឿនបើកទៅបុកទូកងបណ្តាលឲ្យលិចទូកងបាត់កីឡាករចំណុះទូក អស់២នាក់រកមិនទាន់ឃើញនៅឡើយ ។

បើតាមការឲ្យដឹងពីឈ្មោះយ៉ាង វ៉ាន់ដា ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាកីឡាករចំណុះទូកនិងជាអ្នកបញ្ជាម៉ាស៊ីនបានឲ្យដឹងថា ពួកគាត់នាំគ្នាជិះលើទូកងមានគ្នាទាំងអស់៩នាក់ ស្រាប់តែជិះមកដល់កន្លែងកើតហេតុគាត់បានបត់ទូកមកខាងឆ្វេងដៃដើម្បីអែបមាត់ច្រាំង ទន្លេគាប់ជួនកប៉ាល់ទេសចរណ៍ក្រុមហ៊ុនវៀតណាមបើកលឿនមិនបានបន្ថយល្បឿនក៏បុកទូកកន្សៃខាងក្រោយលិចនាំគ្នាហែលទឹកទាំងអស់គ្នាត្រូវបានអូប័ររបស់កម្លាំងអន្តរាគមន៍ ជើងទឹកចេញមកជួយសង្គ្រោះទាន់ពេលវេលា ចំណែកចំណុះទូក២នាក់ទៀតសង្ស័យអត់ចេះហែលទឹក ឬក៏ទូកសង្កត់លើលិចបាត់តែម្តង ។

កីឡាករចំណុះទូកដែលបាត់ខ្លួនរកមិនទាន់ឃើញមានឈ្មោះឈឺន ខុំ ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះសុខ ចាន់ចេស្តា ភេទប្រុស អាយុ១៨ឆ្នាំ ។

បន្ទាប់ពីមានហេតុការណ៍កប៉ាល់ទេសចរណ៍បុកទូកងបណ្ដាលឲ្យលិចទឹកបាត់មនុស្ស២នាក់ហើយនោះ កងកម្លាំងជើងទឹកដែលអន្តរាគមន៍នៅបរិវេណខាងមុខព្រះបរមរាជវាំង បានចេញទៅស្រង់ទូកដែលលិចនោះអូសសណ្ដោងពីត្រើយខាងកើតឆ្ពោះទៅត្រើយខាងលិចស្ថិតក្បែររបងសាលចតុមុខដើម្បីឲ្យសមត្ថកិច្ចជំនាញសួរនាំពីរឿងហេតុ ។

សមត្ថកិច្ចបញ្ចាក់ថា កប៉ាល់ទេសចរណ៍ដែលបុកទូកងលិចនោះ បានមកចតដាក់ភ្ញៀវនៅកំពង់ផែបណ្ដែតខាងមុខផ្សាររាត្រី ដើម្បីសមត្ថកិច្ចជំនាញចុះស្រាវជ្រាវបន្តទៀត ៕

img_0171 img_0118 fgjhhhg

 ដោយ៖ ង៉ូវ ឌីណា

RELATED ARTICLES