Saturday, September 21, 2024
Homeតារាខ្មែរសឿ សុធារ៉ា ៖បន្ដថតរឿងថ្មីឲ្យហង្សមាសមិន​ខ្លាច​សូដា នីតា ព្រមាន

សឿ សុធារ៉ា ៖បន្ដថតរឿងថ្មីឲ្យហង្សមាសមិន​ខ្លាច​សូដា នីតា ព្រមាន

  ភ្នំពេញ៖សឿ សុធារ៉ា នៅតែបន្ដថតភាពយន្ដឲ្យហង្សមាសដដែល​បើទោះជាតារាកូន២រូបនេះ​ត្រូវអ្នកនាងសូដា នីតា ចេញ​សារព្រមានធ្ងន់ៗរឿងជំពាក់លុយ​ជិត៤ម៉ឺនដុល្លារមិនព្រមសង​តេមិនខ្ចីលើកឆាតមិនឆ្លើយរហូតម្ចាស់បំណុលរូបនេះ​ថានឹង​អាចចាត់ការតាមផ្លូវច្បាប់ក្ដី  ប៉ុន្ដែរហូតមកដល់ថ្ងៃទី​៥​ខែ​វិច្ឆិការ​នេះ​សុធារ៉ា មិនទាន់មានដំណោះស្រាយជាមួយសូដា នីតា ឡើយ តែនាងហាក់មិនខ្លាច​ការ​គម្រាមរបស់សូដា នីតា នោះទេ។អ្វីដែល​ស្ទើរតែមិនគូរឲ្យជឿរ​នោះ​សឿ សុធារ៉ា ថែមមិន​ក្វល់ពីសារគម្រាមធ្ងន់ៗរបស់សូដា នីតា នោះទេបើទោះជាម្ចាស់​បំណុល ​បញ្ជាក់​​យ៉ាងច្បាស់ៗ​ថា​នឹងមាន​ដីការ​កោះហៅ​ពីតុលាការ​ដល់​កន្លែងនាងថត​រឿងថ្មី​ក្ដី ក៍គេ​នៅ​តែមិនទាន់ឃើញប្រតិកម្មពីសុធារ៉ា បន្ដិចឡើយ។

  នៅលើហ្វេសបុករបស់អ្នកនាងសឿ សុធារ៉ា កាលពីថ្ងៃទី៤ខែវិច្ឆិការនេះគេឃើញ​សក​ម្ម​ភាពរបស់​នាងកំពុងតែថតភាព​យន្ដថ្មីឲ្យហង្សមាស​​ជារឿងបុរាណហើយនាងលេង​ជាតួម្ដាយ​។ប៉ុ​ន្ដែ​គេឃើញសុធារ៉ា ហាក់ចុះស្គមខ្លាំង ខណៈដែលមុនគេច​វែសពីការសងបំណុលទៅសូដា នីតា នោះសុធារ៉ា បានប្រាប់ទៅម្ចាស់បំណុលរូបនេះថានាងគ្មានលទ្ធភាព​សងលុយ​នោះ​ទេ​ព្រោះ​កំពុង​កើត​រោគចិត្តមានប័ណ្ណចេញពីពេទ្យបញ្ជាក់ទៀតផង ហេតុនេះសូមឲ្យនីតា បំភ្លេច​លុយ​នោះទៅ ព្រោះនាងមាន​អារម្មណ៍ចង់សម្លាប់ខ្លួន…។​នេះបើតាមការបញ្ចេញសាររបស់​សូដា នីតា បកអាក្រាតរឿងសុធារ៉ា ជំពាក់លុយនាង។យ៉ាង​ណា​សូដា នីតា បានស៊កសំដីទៅ​សុធារ៉ា វិញយ៉ាងចុកៗដូចជាពាក្យថាបើសុធារ៉ា ចង់សម្លាប់ខ្លួនព្រោះបំណុលមែននាង​សូម​ចូល​បុណ្យ​បន្ថែម​ចំនួន​១០០០ដុល្លារ ហើយបើនាងដល់ថ្នាក់ឆ្កួតមែនដើរស្រាតតែម្ដង​នាង​នឹងមិនទារលុយ​ជិត​៤ម៉ឺនដុល្លារ​នោះវិញ​ជាដើម។ប៉ុន្ដែសុធារ៉ា នៅតែមិនតបហើយតាមព័ត​មានថា​ពេលនេះ​សូដា នីតា កំពុងតែឲ្យមេធាវី​របស់នាងចាត់​ការរឿងនេះ​តាមផ្លូវច្បាប់ហើយ។

   សូមបញ្ជាក់ថាមុនសឿ សុធារ៉ា ត្រូវសូដា នីតា ទម្លាយរឿងជំពាក់លុយមិនព្រមសង​នេះ​នាងជិះរថយន្ដ​ទំនើបម៉ាកLexus Lx570 តម្លៃជាង២០ម៉ឺនដុល្លារយ៉ាងហ៊ឺហា តែកាលពី​ដើម​ឆ្នាំ២០២១មានព័តមានថាសុធារ៉ា និងស្វាមីសាពួន មីដាដា ចែកផ្លូវគ្នា។ប៉ុន្ដែថ្មីៗនេះលេច​ឭថាសុធារ៉ា-មីដាដា ត្រូវគ្នាវិញហើយសា្រប់តែផ្ទុះរឿងជំពាក់លុយសូដា នីតា មិនព្រមសង​បែប​​នេះនាំ​ឲ្យ​ផ្អើល​អស់មហាជននិងតារារួមអាជីពតែម្ដង៕

RELATED ARTICLES