ព្រះសីហនុ៖កាលពីថ្ងៃទី៧ខែវិច្ឆិការឆ្នាំ២០២១ កំពូលតារាចម្រៀងលោកឆាយ វីរៈយុទ្ធ បានលេចមុខក្នុងកម្មវិធីសម្ពោធដីឡូតិ៍ទំហ៊ុំ២២ហិកតា ដែលមានឈ្មោះថា”គម្រោងដីឡូតិ៍ ផ្ទះវីឡារ សុក្រិតលែន និងឆាយ វីរៈយុទ្ធ”មានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ដីឡូតិ៍នៅតំបន់ពិសេសនោះមានចំនួន១០៨០ឡូតិ៍ ទំហ៊ុំ១ឡីតិ៍5m x 20m ទីតាំងនៅភូមិបឹងតាស្រី ឃុំ បឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាទីតាំងដ៍មានសក្ដានុពលដូចជាមានសាលារៀនអន្ដរជាតិ១ហិកតា,មានកន្លែងលំហែលក្ខណៈអន្ដរជាតិ១ហិកតា ,ផ្លូវបេតុងភ្ជាប់ពីឃុំមួយទៅឃុំមួយ ដើម្បីបម្រើរជូនប្រយោជន៍ជូនសាធារណៈជន និងមាននប្លង់រឹងស្របច្បាប់។ក្នុងឱកាសនោះដែរគម្រោងដីឡីតិ៍ ផ្ទះវីឡារ សុក្រិនលែន និងឆាយ វីរៈយុទ្ធ ក៍បានសាងសង់ផ្លូវ១ខ្សែរ សម្រាប់បម្រើរផលប្រយោជន៍ជូនសាធារណៈជន ផងដែរទើបធ្វើឲ្យពលរដ្ឋវីករាយក្រៃលែង។
វត្តមានរបស់កំពូលតារាចម្រៀងលោកឆាយ វីៈយុទ្ធ ពិតជាធ្វើឲ្យប្រជាជននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការពុះដីឡូតិ៍របស់លោកនៅទីតាំងដ៍មានសក្ដានុពលនេះហើយតារាចម្រៀងល្បីល្បាញរូបនេះបានឲ្យដឹងថាគោលបំណងរបស់លោកដែលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុនសុក្រិតលែននៅពេលនេះដើម្បីចូលរួមអភិវឌ្ឍន៍វិស្ស័យអចលនទ្រព្យនៅកម្ពុជា ក៍ដូចជាការលើកកម្ពស់កម្រិតជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ម្យាងទៀតជាការផ្ដល់ជូនអតិថិជន នូវដៃគូសហការ ភ្នាក់ងារលក់ និងអ្នកពាក់ព័ន្ធនូវអត្ថប្រយោជន៍ជាទីគាប់ចិត្តដើម្បីឆ្លើយតបទៅនិងពេលវេលា និងការខិតខំប្រឹងប្រែងនិងការវិនិយោគរបស់ពួកគាត់។ផ្ដល់ជូននូវអចលនទ្រព្យដ៍ល្អ ដែលអាចនឹងផ្ដល់ផលចំណេញ និងស្របច្បាប់សម្រាប់ជូនអតិថិជន។ផ្ដល់ឱកាសឲ្យប្រជាជនទូទៅឲ្យមានប្រាក់ចំណូលទាប មធ្យម និងខ្ពស់ ទទួលប្រាក់ចំណេញ ក៍ដូចជាដើម្បីក្លាយជាម្ចាស់អចលនទ្រព្យដែលគាត់បានវិនិយោគ ជាថ្នូរនិងប្រាក់ចំណេញ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យស្របច្បាប់ ដើម្បីធ្វើការអភិវឌ្ឍន៍លំនៅដ្ឋាននាពេលអនាគត។ចូលរួមអភិវឌ្ឍន៍នៅក្នុងសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការតាមរយៈអាជ្ញាធរក្នុងតំបន់។
គូរបញ្ជាក់ថាក្រុមហ៊ុនសុក្រិតលែន រៀលអ៊ីស្ទេក ឯ.ក ដែលលោកឆាយ វីរៈយុទ្ធ ជ្រើសជាដៃគូក្នុងការវិនិយោគធំជាមួយគ្នាពេលនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើតអាជីវកម្មផ្សេងៗជាច្រើនដើម្បីបង្កើតឱកាសការងារដល់និស្សិត ក៍ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ និងឱកាសនៃការវិនិយោគដល់ប្រជាជនកម្ពុជា តាមរយៈការបង្កើតដៃគូវិនិយោគល្អ និងប្រកបដោយសក្ដានុពល។ក្រុមហ៊ុននេះផ្ដោតទៅលើគុណភាពផលិតផល សេវាកម្ម សោភ័ណ្ឌភាព និងស្ដង់ដាជាចម្បង។ក្រុមហ៊ុនសុក្រិតលែន ចង់ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស្ស័យអចលនទ្រព្យនៅកម្ពុជា ហើយមានឆន្ទៈក្នុងការបង្កើត និងប្រតិបត្តិការ អាជីវកម្មចម្រុះលើគ្រប់វិស័យ ដែលឆ្លើយតបទៅនិងតម្រូវការទីផ្សារជាក់ស្ដែង ដើម្បីស្វែងរកប្រាក់ចំណេញ សម្រាប់សមាជិកភាគហ៊ុន និងអ្នកពាក់ព័ន្ធដ៍ទៃទៀត ក៍ដូចជាការចូលរួមចំណែកលើកស្ទួយវិស្ស័យសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលប្រទេសកម្ពុជា៕