Saturday, September 21, 2024
Homeតារាខ្មែរហេតុអីមាស សុខសោភា ៖មិនចង់វ៉ា?

ហេតុអីមាស សុខសោភា ៖មិនចង់វ៉ា?

ភ្នំពេញ៖មាស សុខសោភា ធ្លាប់វ៉ាដាច់អស់តារាចម្រៀងស្រីទាំងឡាយ​អំឡុងពេលដែល​នាង​ច្រៀងនៅMកាលពីឆ្នាំ២០០៨ ដែល​កាលនោះច្រៀងបទអីក៍ល្បីធ្វើឲ្យតារា​ស្រីជើងខ្លាំងៗដ៍ទៃ​ទៀតរួមទាំងឱក សុគន្ធកញ្ញា ផងពិបាកទប់ទល់។ប៉ុន្ដែ​ក្រោយ​មក​នាង​​​ផ្លាស់​ចូលសាន់ដេបាន​១ឆ្នាំ ​ហើយ​នៅឆ្នាំ២០២១១ក៍ទៅចូលថោន ដែលពេលនោះកេរ្ដិ៍ឈ្មោះរបស់សុខសោភា នៅ​តែ​ខ្លាំងដដែល ប៉ុន្ដែឱក សុគន្ធកញ្ញា មានប្រៀបជាងនាងជិត១០ឆ្នាំមក​ហើយពោលគឺតាំង​ពីឆ្នាំ​២០១០ រហូតដល់​ថ្ងៃនាងរៀប​ការពាក់កណ្ដាលឆ្នាំ២០១៩ ដែលគ្មានតារាស្រី​ណាយក​ឈ្នះ​សុគន្ធកញ្ញា បានឡើយ។ប៉ុន្ដែអំឡុងពេលដែលសុគន្ធកញ្ញា ចុះខ្សោយជាងមុន​ក្រោយពី​មាន​ប្ដីនិងកូន១នោះបែជាសុខសោភា នៅតែមិនអាចវ៉ានាងបានដដែលព្រោះតែការ​ចាក​ចេញ​ពី​ថោន ទៅចូលរាមនោះបទចម្រៀងរបស់នាងមិនទាន់មានផ្ទុះដូចមុនទេ។

  អ្នកជំនាញធ្វើភ្លេង(Composer) ម្នាក់នៅហង្សមាសបានប្រាប់ថាបើនិយាយពីការច្រៀង​បទស្លូវនៅរយៈពេល១០ឆ្នាំចុងក្រោយ​នេះ​លោកស្ទើតែអាចនិយាយបានថាគ្មានតារាណាច្រៀងល្អជាងមាស សុខសោភា នោះទេ។ប៉ុន្ដែលោកថាបើមាស សុខ​សោ​ភា ចង់បានលេ១គូតែ​មកហង្សមាស ទើបអាចក្ដាប់តំណែងនេះបាន។យ៉ាងណាComposerនោះថាសុខសោភា ពេល​ចេញពី​ថោន នោះប្រសិនបើនាងទៅចូលGalaxyនោះក៍គ្មាន​តារាស្រីណាអាចទប់ទល់​ជាមួយនាងបានដែរ ប្រសិនបើសោភា ចាប់​ដៃជាមួយលោកព្រាប សុវត្ថិ នោះគឺតារាស្រី​ទាំង​អស់និង​រង្គោះរង្គើរអស់ទៅហើយ។ដោយឡែកលោកមិញ សុធីវណ្ណ ធ្លាប់​ប្រាប់ថាសម្ថភាព​របស់មាស សុខសោភា នៅលើឱក សុគន្ធកញ្ញា បន្ដិច ខណៈដែលលោកនូ ស៊ឹប ធ្លាប់និយាយ​ថា​តារាដូច​សុខសោភា ទោះជានាងទៅដល់ផលិតកម្មណាក៍នៅតែល្បី ដែរ។

          មាស សុខសោភា បានខកខានការចាប់ដៃគូជាមួយលោកខេមរៈ សិរីមន្ដ ក្រោយពី​នាងចរចារមិនត្រូវគ្នាជាមួយហង្ស​មាស ខណៈដែលការប្រកែកចូលGalaxy ធ្វើឲ្យនាងបាត់​ឱកាសច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ក៍ដូចជា​ខកខន​ក្នុងការក្ដាប់​តំណែងជាតារា​ចម្រៀង​ស្រីលេខ១វ៉ាដាចគេអស់នោះផងដែរព្រោះពេលនេះស្រីស្រស់តន់ ច័ន្ទសីម៉ា កំ​ពុង​តែ​បោះពួយ​ទៅមុខ។ទោះជាយ៉ាណាការមកដល់រាម ជាង៨ខែរបស់សុខសោភា ធ្វើឲ្យនាង​ក្លាយទៅជាដៃ​គូប្រុសក្មេងដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងម្នាក់មានសម្ថភាពហើយថែម​ទាំងនិពន្ធចម្រៀង​ឲ្យ​សោភា ច្រៀងទៀតផង។តែអ្នក​ជំនាញសិល្បៈ​បាន​លើក​ឡើងថា​ការ​ផលិតបទ​ចម្រៀង​របស់​រាម មិន​មែនដើម្បីប្រជែងាមួយហង្សមាស ឬGalaxy  នោះទេ​គឺគេ​ធ្វើជាលក្ខណៈ​ព័ណសំបុររបស់ផលិតកម្មគេ ទើបនាំឲ្យតារាចម្រៀងសំនៀងផ្អែម​រូប​នេះ​ពិបាក​ទប់ទប់ជាមួយតារា​ចម្រៀងផលិតកម្ម​ទាំង​នោះទាំងនៅពេលបច្ចុប្បន្ន និងពេលដែលស្ងាត់​កូវីដ​ទាំងស្រុងដែលផលិតកម្មទាំងឡាយនឹងផលិត​បទចម្រៀងប្រជែងគ្នា​កាន់តែស្វិតស្វាញ​បំផុតនោះ។

          បើទោះជាមាស សុខសោភា នៅតែមិនទាន់មានបទផ្ទុះមែន តែអតីតតារាចម្រៀងរស្មី​ស្ទឹង​សង្កែរ,U2 ,M ,សាន់ដេ និងថោន រូបនេះ ហាក់មានក្ដីសុខខ្លាំងណាស់ព្រោះនាងក្លាយទៅ​ជាដៃគូរកស៊ីជាមួយថៅកែស្រីរបស់ខ្លួន។កាលពីពេលថ្មីៗ​នេះគេឃើញសុខសោភា ដែលមាន​វ័យជាង៤០ឆ្នាំទៅហើយនោះបានតុបតែងខ្លួនបែបយុវ័យនិងថតរូបCute មិនចាញ់តារា​ក្មេងៗ​ទៀតផង ដើម្បីឲ្យFanចាប់អារម្មណ៍មកលើរូបនាងនិងចង់​បញ្ជាក់ថាអាយុគ្រាន់តែជាតួ​លេខ​ប៉ុណ្ណោះ។ដោយឡែក​ស្វាមីសោភា គឺលោកអ៊ឹត រ៉ាដា វិញសម្របខ្លួនតាមនាងគ្រប់ពេល​វេ​លា​ទាំងអស់ដូចជាថ្មីៗនេះ​លោកបានគូមុខ​មាត់តុបតែង​ខ្លួនជាខ្មោចឆៅនៅថ្ងៃបុណ្យHalloween នាំឲ្យFanរបស់សោភា ព្រឺក្បាលគ្រប់គ្នាទៀតផង។ប៉ុន្ដែប្ដីសុខសោភា ហាក់​មិន​ធ្វើ​សកម្មណា​មួយលេចធ្លោនៅផលិតកម្មCamtrax ដូចអំឡុងពេលដែលសោភា ច្រៀង​នៅថោន នោះទេ​តាំងពីសោភា ចូលរាម មកទើបធ្វើឲ្យអ្នកចម្រៀងស៊ីបទមនោសញ្ចេតនា​រូបនេះលែងសូវល្បី​ដូចមុន តែបែជាមកលេចធ្លោខាងលក់ផលិតផលទៅវិញ៕

RELATED ARTICLES