Sunday, June 8, 2025
Homeតារាខ្មែរមាស សុខសោភា ៖ធ្វើឲ្យថៅកែពេជ្របារម្ភ

មាស សុខសោភា ៖ធ្វើឲ្យថៅកែពេជ្របារម្ភ

ភ្នំពេញ៖អ្នកជំនាញរកស៊ីតាមOnline បានខ្សឹបខ្សៀវគ្នាថាការទៅដល់រាម របស់មាស សុខ​សោ​ភា ទោះជាពេលនេះនាង​មិន​ទាន់​មានបទចម្រៀងផ្ទុះមែនតែអតីតតារាថោន រូប​នេះបាន​ធ្វើឲ្យថៅកែស្រីរបស់ខ្លួនកាន់តែល្បី​ឈ្មោះនឹងរកសីកាក់​កបខ្លាំង​រហូតធ្វើឲ្យម្ចាស់ប្រេនធំៗជាច្រើនទៀតពិបាកទប់ទល់ជាមួយអ្នកស្រីអូន ទៀតផង។ព័មមានបានឲ្យដឹងថាជាក់ស្ដែង​ថៅកែ​ពេជ្រ ម្នាក់បានចាប់ដៃជាមួយតារាចម្រៀងជា​បន្ដបន្ទាប់ព្រោះបារម្ភខ្លាចថៅកែ​របស់សុខសោ​ភា វ៉ាខ្លួន ហេតុនេះ​ហើយគេអាច​និយាយបានថាសុខសោភា ដែលនឹងផុតកំណត់​កុងត្រា​ជា​មួយរាមនៅខែកុម្ភៈឆ្នាំ២០២២ ខាងមុខនេះនឹងទទួល​បានកុងត្រាថ្មី​បន្ថែម​ទៀត​ជាមិន​ខាន។អ្វី​ដែលគូរឲ្យកត់សម្គាល់មិនត្រឹមតែថៅកែពេជ្រម្នាក់នោះទេ ប៉ុន្ដែបណ្ដារអ្នករកស៊ីOnline ធំៗជា​ច្រើន​ទៀត​ក៍ចាប់ផ្ដើមងាកមកទាញតារាល្បីៗទាំងចម្រៀងនិងសម្ដែងមកធ្វើជាBA របស់ខ្លួន​កាន់តែ​ច្រើនជាងមុនផងដែរ ក្រោយសុខ​សោភា ទៅជួយថៅកែ​ស្រីរបស់ខ្លួន​ឲ្យកាន់តែល្បី​ឈ្មោះ​ថែម​ទៀតរយៈពេលជាង៨ខែមកនេះ។

   មាស សុខសោភា មិនសូវមានសន្ទុះខ្លាំងនោះទេក្រោយពីនាងដើរចេញពីថោន ជាង១​ឆ្នាំ​មកនេះព្រោះនៅមិនទាន់មានបទ​ចម្រៀង​ល្បីៗដូចមុន។ប៉ុន្ដែតារាចូលចិត្តផ្លាស់ប្ដូរ​ផលិត​កម្ម​​ច្រៀងជាបន្ដបន្ទាប់រូបនេះបានក្លាយទៅជាថៅ​កែស្រីដូច​ក្ដីស្រ​ម៉ៃ​នៅរដូវកូវីដ​នេះតាមរយៈ​ការបើកហាងដល់ទៅ២ព្រមគ្នាចំណាយទុនអស់​ជាច្រើនម៉ឺនដុល្លារនោះគឺហាងលក់ផលិត​ផលនៅ​ក្រុងតាខ្មៅ និងហាងកាហ្វេនៅក្រុងព្រះសីហនុ។តារាវ័យជាង៤០ឆ្នាំ​តែចូលចិត្តលេង​ស្ទីល​យុវវ័យ​បែបCute រូបនេះត្រូវ​បានគេ​ចាត់ទុកថានាងជាតារាដែល​ពូកែរក្សារចំណងស្នេហា​​បំផុតព្រោះទោះជាមិនទាន់បានរៀបការមែន ប៉ុន្ដែស្នេហានាងជាមួយ​លោក​គ្រូ​ពេទ្យ​អ៊ឹត រ៉ាដា ដែលជាអាណិកជនខ្មែរមកពីកាណាដា​នោះរក្សារបានរយៈ​ពេល១៤ឆ្នាំ​(២០០៧​-២០២១)​មកហើយ។សុខសោភា ធ្លាប់ផ្ដល់ចម្លើយ​ប្រែប្រួលទាក់ទងរឿងសំណួរ​របស់​អ្នកកាសែត​ថា​តើពេលណាទើបនាងព្រម​រៀបការតាម​ប្រ​ពៃណី​ខ្មែរដូចសុគន្ធ និសា និងឱក សុគន្ធ​កញ្ញា នោះដោយជូនកាលនាងថាចង់ការនៅ២ទៅ៣ឆ្នាំទៀត និងពេលខ្លះថាចង់​ធ្វើឲ្យគេភ្ញាក់​ផ្អើល​នៅឆ្នាំ២០២១ ហើយថ្ងៃខ្លះនាងថាមិនដែលចង់រៀបការជាចំហ​ម្ដងណាឡើយ…។ការវា​ចា​មិនទៀងទាត់បែប​នេះ​ត្រូវបានគេសង្ស័យថាសោភា ខ្លាចធ្លាក់ហៅលែងឭក្រោយ​ពេលរៀប​ការ​រួច តែនាងធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថាមិន​មែន​ជារឿងមួយនេះទេ ព្រោះរាល់ថ្ងៃ​ទស្ស​និក​ជនដឹងគ្រប់គ្នាទៅហើយថានាងកំពុងតែរស់នៅជា​មួយអ្នកណានោះ។នាងធ្លាប់​សារ​ភាពថាបានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០០៨ តែធ្វើតាមសាសនាគ្រឹះដោយ​គ្រាន់តែ​ចូល​ព្រះវិហារមួយនៅ​កាណា​និងបំពាក់ជញ្ជៀន​ឲ្យគ្នារួចរាល់។ក្រោយការពារស្នេហា​បានគង់​វង្សជិត១ទសវត្សន៍កន្លះមកនេះសុខសោភា ក៍តែងតែចេញ​សារ​សរសើរប្ដីពេញៗ​មាត់ផងដែរ​រៀងរាល់ថ្ងៃខួបកំណើតស្នេហារបស់នាងដោយអះអាងថាលោករ៉ាដា ជាបុរសល្អហើយហ៊ាន​លះ​បង់​គ្រប់​បែបយ៉ាងទាំងអស់ដើម្បីនាង។

   ថ្វីត្បិតមាស សុខសោភា ពេលនេះក្លាយទៅជាថៅកែស្រីដែលមានហាង​ដល់ទៅ២​ក្នុងកណ្ដាប់ដៃក្ដី ប៉ុន្ដែក្នុងបទសម្ភាសន៍​កន្លងមកសោភា ធ្លាប់បង្ហើបថានាងស្រលាញ់​និងមាន​ក្ដីស្រម៉ៃចង់បើកយានដ្ឋានផ្ទាល់ខ្លួន១ផងដែរ។គេជឿរថាមិនយូទសុខ​សោភា នឹងសម្រេចក្ដី​ប្រាថ្នា​នេះមួយ​ទៀត​ដោយស្វាមីនាងជាអ្នកបំពេញហើយពេលនោះនាងនឹង​ក្លាយទៅជាថៅកែ​ស្រី​ដែល​មានអាជីវកម្ម​ដល់ទៅ៣ព្រមគ្នាជាមិនខាន។

  មជ្ឈដ្ឋានមហាជនរងចាំមើលថាការដែលមាស សុខសោភា ផ្ដោតលើការរកស៊ី​ជាមួយ​ថៅ​កែស្រី​ជាងបុកបទចម្រៀងនេះ​តើនាងនៅតែអាចរក្សារតំណែងជាតារាជូរមុខ​ទៀតឬយ៉ាង​ណា ?ឬមួយសុខសោភា ចង់បន្ធូដៃឲ្យគូប្រជែងវ៉ានាង​តទៅទៀត?​យ៉ាង​ណាអ្នកជំនាញ​សិ​ល្បៈ​បានលើកឡើងថាប្រសិនបើសុខសោភា ចង់នាំមុខតារាស្រីទាំងឡាយមែនម្លេះនាងទៅ​Galaxy ចាប់ដៃជាមួយលោកព្រាប សុវត្ថិ តាំងពីចេញពីថោន ភ្លាមៗម្លេះតែពេលនេះនាងបែ​ជាទៅរាម វិញគឺដោយសារតែសោភា ចង់ចាប់ដៃថៅកែស្រីធ្វើជំនួញធំនោះឯង៕

RELATED ARTICLES