ភ្នំពេញ៖កំពូលតារាព្រាប សុវត្ថិ បានឈជើងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)ដែលបន្សល់បទចម្រៀងនៅផលិតកម្មធំនេះជាង៣០០០បទហើយអ្វីដែលគូឲ្យកត់សម្គាល់នោះបទទាំងនោះល្បីសឹងតែគ្រប់បទទាំងអស់តែម្ដង។យ៉ាងណាដូចពាក្យគេថា”គ្មានការជួបជុំណា ដែលថាមិនបែក”នោះពិតជាមិនខុសនោះទេព្រោះនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២០លោកព្រាប សុវត្ថិ បានបង្ហាញខ្លួននៅGalaxy ដោយចុះកុងត្រារយៈពេល៥ឆ្នាំ។ក្រោយការចាកចេញពីហង្សមាសជាង១ឆ្នាំនេះតារាចម្រៀងស្រីនៅហង្សមាសគឺមានតែពេជ្រ សោភា ប៉ុណ្ណោះដែលធ្លាប់បង្ហាញអារម្មណ៍សោកស្ដាយព្រាប សុវត្ថិ ជាងគេព្រោះថាចាប់ពីពេលនេះតទៅនាងគ្មានឱកាសច្រៀងសម្ដែងជាមួយអតីតតារាហង្សមាសរូបនេះជាថ្មីឡើយ។សោភា តែងតែនិយាយថានាងល្បីឈ្មោះរហូតមកដល់ពេលបច្ចុប្បន្នគឺតោងកាលីពលោកព្រាប សុវត្ថិ ច្រើនណាស់រហូតធ្វើឲ្យនាងដេកស្ដាយដែលលោកចាកចេញពីផលិតរួមទ្រនុំជាមួយនាង។យ៉ាងណាសោភា គោរពទៅតាមការសម្រេចចិត្តរបស់ព្រាប សុវត្ថិ ហើយនាងថាទោះជាលោកទៅដល់ផលិតកម្មណាក៍នៅតែល្បីដដែល ព្រោះនាងស្គាល់និងជឿរជាក់លើសម្ថភាពរបស់លោក។



យ៉ាងណាទោះជាពេជ្រ សោភា ថានាងអាលោះអាល័យដែលលែងបានច្រៀងដៃគូជាមួយលោកព្រាប សុវត្ថិ ក្ដីប៉ុន្ដែតាមព័តមានកាលពីខែកញ្ញាឆ្នាំ២០២០នោះមានដំណឹងថាសោភា ក៍ត្រូវបានGalaxy ដាក់ជាគោលដៅដើម្បីឲ្យទៅចាប់ដៃគូចម្រៀងជាមួយព្រាប សុវត្ថិ នៅផលិតកម្មជើងថ្មីនេះដែរ តែចុងក្រោយសោភា បែជាសម្រេចចិត្តឈជើងនៅហង្សមាសជាបន្ដ ធ្វើឲ្យព្រាប សុវត្ថិ គ្មានជម្រើសណាក្រៅពីច្រៀងដៃគូជាមួយនាងតន់ ច័ន្ទសីម៉ា ឡើយ។ដោយឡែកពេជ្រ សោភា វិញក្រោយអស់ឱកាសធ្វើជាដៃគូចម្រៀងជាមួយលោកព្រាប សុវត្ថិ នោះនាងនៅតែមិនទាន់អាចរកបានដៃគូណាដែលសាកសមឬអាចជួយនាងឲ្យកាន់តែឡើងកូដដូចអំឡុងពេលចាប់ដៃគ្នាជាមួយលោកព្រាប សុវត្ថិ ជាច្រើនបទនាពេលកន្លងមកនោះទេ ។សោភា ធ្លាប់ធ្វើដៃគូជាមួយលោកងួន ចាន់ដេវីដ,Step ,ហ្សូណូ និងលោកគ្រូភ្លេងមាស សុគន្ធ ហៅលោកគ្រូអ៊ួយ ជាដើមតែក្នុងចំណោមនោះគេឃើញថាមានតែការច្រៀងសម្ដែងជាមួយលោកដេវីដ ទេដែលនាងជោគជ័យជាងគេបន្ទាប់ពីព្រាប សុវត្ថិ ។


ព្រាប សុវត្ថិ ទោះជាពេលនេះបានអាកខានធ្វើដៃគូច្រៀងសម្ដែងជាមួយពេជ្រ សោភា រួមទាំងមាស សុខសោភា ដែលប្រកែកចូលGalaxy ក្ដីប៉ុន្ដែការចាប់ដៃតន់ ច័ន្ទសីម៉ា នោះត្រូវបានលោកនូ ស៊ឹប អះអាងថាអត់បញ្ហានោះទេព្រោះថាតារាវ័យក្មេងៗនាពេលបច្ចុប្បន្នមានសម្ថភាពល្អៗច្រើនណាស់។ប៉ុន្ដែមជ្ឈដ្ឋានមហាជនដែលនិយមគាំទ្របទចម្រៀងព្រាប សុវត្ថិ ជាង២០ឆ្នាំទៅហើយនោះនៅតែលើកឡើងថាបទចម្រៀងកំពូលតារាចម្រៀងរូបនេះនៅហង្សមាសមានគុណភាពល្អជាងនៅផលិតកម្មថ្មីព្រោះលោកស្នាយ ច្រៀងគ្រប់រសជាតិទាំងអស់នៅហង្សមាសមានដូចជាសម្លេងខ្ពស់បំផុត,រដឺន និងស្រវឹង ជាដើម។តែតាំងពីព្រាប សុវត្ថិ ចូលGalaxy មកគេមិនទាន់ឃើញលោកច្រៀងបទណាដែលស្រែកខ្ពស់បំផុតដូចពីមុននោះទេ។


តារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត បានឲ្យដឹងថាលោកស្រីសូមសរសើរដែលអំឡុងពេលព្រាប សុវត្ថិ ច្រៀងនៅហង្សមាសបទចម្រៀងទាំងអស់គឺផលិតកម្មនេះធ្វើឲ្យត្រូវនិងសម្លេងរបស់ព្រាប សុវត្ថិ តែម្ដង។ប៉ុន្ដែតាំងពីព្រាប សុវត្ថិ ចូលGalaxy មកអ្នកស្រីមិនទាន់បានស្ដាប់បទទាំងនោះមួយបទទេហើយបញ្ហាគឺមកពីលោកស្រីអត់ទូរស័ព្ទទំនើបប្រើសម្រាប់បើកមើល ព្រោះប្រើតែទូរស័ព្ទធម្មតា។


ថ្វីត្បិតព្រាប សុវត្ថិ មិនសូវមានសន្ទុះខ្លាំងកក្រើកដូចមុនក្ដីតែសព្វថ្ងៃលោកមិនពឹងទៅលើអាជីពច្រៀងទាំងស្រុងដូចមុននោះទេព្រោះរយៈពេលចុងក្រោយនេះលោកងាកទៅរកស៊ីផ្នែកអចលនទ្រព្យច្រើន។ដោយឡែករបាយការណ៍កាលពីចុងខែកញ្ញាឆ្នាំ២០២០នោះព្រាប សុវត្ថិ ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាអតីតតរាហង្សមាសរូបនេះមានទ្រព្យសល់ខ្ទង់៣០លានដុល្លារ ក្រោយចាប់អាជីពរយៈពេលជាង២០ឆ្នាំនេះ៕
