ភ្នំពេញ៖តារាចម្រៀងថោននាងបាន មុន្នីល័ក្ខ បានលុបចោលភ្លាមៗចំពោះគម្រោងចេញច្រៀងសម្ដែងតាមបណ្ដារកម្មវិធីមួយចំនួនក្រោយពីនាងធ្លាក់ខ្លួនឈឺចូលដេកពេទ្យជាបន្ទាន់កាលពីថ្ងៃទី២៣ខែវិច្ឆិការ ធ្វើឲ្យFanតារាចម្រៀងរូបស្រស់នេះផ្ញើរសារជូនពរនាងឲ្យនាងឆាប់ជាវិញជាបន្ដបន្ទាប់។ទោះជាយ៉ាងណាមុន្នីល័ក្ខ បានប្រាប់អ្នកយកព័តមានយើងតាមឆាកហ្វេសបុកកាលពីរសៀលថ្ងៃទី២៤វិច្ឆិការ ថាពេលនេះនាងបានចេញពីពេទ្យវិញហើយព្រោះសុខភាពនាងបានប្រសើឡើងវិញ។មុន្នីល័ក្ខ ថាតាមពិតនាងមានជំងឺក្រពះនិងពោះវៀនធ្វើទុក្ខទើបត្រូវចូលពេទ្យព្យាបាលតែម្ដង ប៉ុន្ដែឥឡូវបានធូហើយច្រើនហើយនិងចេញទៅសម្រាកនៅផ្ទះវិញ។នាងថានេះជាលើកទី១ដែលឈឺក្រពះនិងពោះវៀនរហូតចូលពេទ្យបែបនេះ ព្រោះមុនៗនាងមិនដែលមានអាការៈធ្ងន់ធ្ងបែបនេះទេ។



បាន មុន្នីល័ក្ខ បានចាកចេញពីហង្សមាសក្រោយផុតកុងត្រាហើយនាសម្រេចចិត្តជ្រកនៅថោន ត្រូវបានទស្សនិកជនមើលឃើញថានាងមានទឹកដមសម្លេងច្រៀងបទស្លូវបានល្អជាងគេនៅផលិតកម្មមួយនេះក្រោយមាស សុខសោភា ចាកចេញ។ប៉ុន្ដែមុន្នីល័ក្ខ មិនអាចជំនួសតំណែងសុខសោភា បាននោះទេហើយនាងធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថាការបាត់បង់រៀមច្បងរូបនេះប្រៀបដូចថោន បាត់គ្រាប់ពេជ្រ១គ្រាប់តែម្ដង។យ៉ាងណាការឈជើងនៅថោន ជាង២ឆ្នាំមកនេះទោះជាមុន្នីល័ក្ខ មានទឹកដមសម្លេងក្រអួនក្រអៅមែនតែនាងមិនអាចវ៉ាទីផ្សារចម្រៀងនាងរ៉ាប៊ី ដែលស៊ីតែបទញាក់នោះបានទេបើទោះជាថោន បានលើកនាងឲ្យធ្វើជាតួឯករឿង”ព្រហ្មលិខិតដុះស្លាប”ដើម្បីឲ្យនាងកាន់តែល្បីថែមទៀតក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់មុន្នីល័ក្ខ ថែមទាំងធ្វើឲ្យFanរបស់នាងមានជម្លោះពាក្យសំដីនៅលើបណ្ដាញសង្គមយ៉ាងចម្រូងចម្រាសជាមួយកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា ទៅវិញមុនពេលដែលនាងដេកពេទ្យនេះ។



សូមបញ្ជាក់ថាបាន មុន្នីល័ក្ខ ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ហើយនាងបានច្រៀងឲ្យហង្សមាសអស់៥ឆ្នាំទើបចូលថោន។មុន្នីល័ក្ខ ធ្លាប់ប្រេះឆាស្នេហ៍ជាមួយDj Cake តែពេលនេះនាងមិនទាន់បង្ហាញសញ្ញាមានស្នេហាថ្មីនោះទេ ខណៈដែលមុននេះនាងមិនចង់ឲ្យអ្នកសារព័តមានរំលឹកឬភ្ជាប់នាងទៅអតីតគូដណ្ដឹងទៀតឡើយ ព្រោះទំនាក់ទំនងរវាងនាងនិងលោកខេក ពេលនេះទៅជាធម្មតា។តារាចម្រៀងសំបុរស្រអែមស្រស់មានទឹកដមសំនៀងក្រអូនក្រៅរូបនេះអាចច្រៀងបានជាច្រើនទម្រង់ទើបគេឃើញនាងលេចមុខនៅតាមបណ្ដារក្រុមហ៊ុនAgency ជាច្រើន តែពេលនេះនាងធ្លាក់ខ្លួនឈឺត្រូវលុបចោលរាល់បណ្ដារកម្មវិធីទាំងឡាយដើម្បីប៉ៈប៉ូវសុខភាពឲ្យល្អដូចដើមវិញមុនចាប់កាន់ក្បាលមីក្រូសារជាថ្មីឡើងវិញក្នុងពេលឆាប់ៗនេះ៕



