ភ្នំពេញ៖តារាសម្តែងអ្នកនាងគឹម លីហ្សា បានបង្ហាញអារម្មណ៍រភើបខ្លាំងនៅថ្ងៃសម្ពោធហាងគុយទាវរបស់នាងដោយសារតែទទួលបានការដូរថយន្តសេ៊រីទំនើប ១គ្រឿងគឺLexus LM 350 ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ។ តាមការកត់សម្គាល់តារាសម្តែងអ្នកនាងគឹម លីហ្សា មួយរយៈពេលនេះគឺពិតជាកាក់កបមែនទែន បន្ទាប់ពីជោគជ័យក្នុងមុខជំនួញជាច្រើនជាពិសេសថ្មីៗនេះក៏បានបើកហាងម្ជូរមានដល់ទៅ៤សាខាឯណ្ណោះ។មិនតែប៉ុ ណ្ណោះនាងបើកហាងម្ជូរមិនបានមួយខែផងស្រាប់តែឥឡូវនេះក៏បើកហាងគុយទាវទៀតដែលមានឈ្មោះគីម លីហ្សា គុយទាវឆ្ងាញ់។



ហាងរបស់អ្នកនាងគឹម លីហ្សា គឺមានទីតាំងស្ថិតលើផ្លូវមុន្នីរ៉េតទល់មុខអតីតក្លិបយូធូចាស់ឬ ធនាគារABAថ្មីក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួល គោករាជធានីភ្នំពេញ។ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនៅក្នុងថ្ងៃសម្ពោធបើកលក់ហាងគុយទាវភ្លាមអ្នកនាងគឹម លីហ្សា ក៏ទទួលបានកាដូជារថយន្តសេ៊រីទំនើបភ្លែតដែលគេស្គាល់ថាគឺរថយន្តម៉ាកLexus LM 350 ។ ជាមួយគ្នានេះបើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្តែ ងអ្នកនាងគឹម លីហ្សា ការទទួលការដូនេះគឺបានមកពីលោកប៉ារប ស់អ្នកនាងដែលទើបត្រូវប៉ាន់ដីកាលពីថ្មីៗនេះហើយក៏ទិញអោយកូនសំណព្វចិត្តគាត់ដើម្បីជាកាដូលើកទឹកចិត្តនាងនៅថ្ងៃបើកអាជីវកម្មថ្មីនេះ៕




