ភ្នំពេញ៖ស្រីស្រស់ហ្វា ហ្វា ហៅស្រីយី ហាក់ស្រកសាច់អស់ជាច្រើនគីឡូនារយៈពេលចុងក្រោយនេះគឺមើលទៅឡើងស្លេកស្លាំងខុសពីមុនស្ទើតែទាំងស្រុងតែម្ដង។ភាពប្រែប្រួលរាងកាយរបស់ស្រីស្អាតហ្វា ហ្វា នេះក្រោយពីនាងទើបចែកផ្លូវគ្នាជាមួយតារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ទើបតែបាន២ខែនេះហើយស្រីយី គិតតែពីស្រែកយំតែម្នាក់ឯងពេលដែលឃើញនាយចឺម អោបថើបសង្សារថ្មីអ្នកមេម៉ាយកូន១សេង សុខគីម ទើបសង្សារទី៣របស់នាយចឺម រូបនេះហូរទឹកភ្នែកជោគថ្ពាល់ជារៀងរាល់រាត្រី។ប៉ុន្ដែនៅចំពោះមុខមិត្តភក្ដិអ្នករួមអាជីពនាងហ្វា ហ្វា តែងតែធ្វើខ្លួនឲ្យរឹងមាំដូចជានារីម្នាក់ដែលគ្មានវិបត្តិស្នេហ៍អីចឹងបើទោះជាក្នុងទ្រួងនាងសែនណែនឱរ៉ាព្រោះតែត្រូវអតីតសង្សារបញ្ឈឿរចិត្តចំពោះមុខស្រស់ៗតែម្ដង។



យ៉ាងណាអ្នកយកព័តមានយើងមិនអាចសុំការបំភ្លឺពីនាងហ្វា ហ្វា រឿងទម្ងន់ស្រកចុះយ៉ាងគំហ៊ុគនេះបានទេព្រោះរាល់លើកនាងតែងតែនិយាយដដែល២ថាទូរស័ព្ទអត់សេវ៉ាពិបាកនិយាយគ្នាណាស់។តែនាយចឺម ដែលកំពុងតែមានក្ដីសុខបំផុតព្រោះរកបានសង្សារទី៤មេម៉ាយកូន១ស្រួយដូចដូងដុតនោះធ្លាប់ប្រាប់ថាទោះជាពេលនេះនាយ និងស្រីយី លែងជាសង្សារគ្នាទៀតក្ដី ប៉ុន្ដែមិនបានយកគ្នាជាសត្រូវនោះទេពោលគឺរាប់អានគ្នាធម្មតា ហើយបើនាយ មានបទថ្មីណាសាកសមតួស្រីជាហ្វា ហ្វា សម្ដែងMVនោះនាយ នៅតែហៅសង្សារចាស់នេះថតសម្ដែងជាមួយគ្នាដូចមុនដដែល។យ៉ាងណានាយចឺម ថារក្សារសិទ្ធិមិនអាចនិយាយរឿងមូលហេតុអ្វីដែលបណ្ដាលឲ្យនាយ និងស្រីយី ចែកផ្លូវគ្នាកណ្ដាលទីនោះឡើយ។



តាមព័តមានថាហ្វា ហ្វា ក្ដៅចិត្តណាស់រឿងនាយចឺម បែកពីនាងភ្លាមទៅអោមសង្សារថ្មីភ្លែតនោះតែនាងស៊ូខាំមាត់សង្កត់ចិត្តតែម្នាក់ឯង ខណៈដែលឪពុកម្ដាយនាងវិញបានហាមស្រីយី តាំងពីដំបូងម្លេះថានាយចឺម នេះប្ដូរសង្សារដូចខោអាវប្រយ័ត្នប្រយ៉ែងបន្ដិចទៅ ប៉ុន្ដែស្រីយី តបទៅវិញថាមិនអីទេ ហើយឥឡូវបែជានាងបង្ហូរទឹកនេត្រាតែម្នាក់ឯងព្រោះតែលោកបងចឺម អោបក្រមុំចោលមេម៉ាយ។តាមព័តមានថាក្រោយហ្វា ហ្វា កែពង្រីកសុដន់មកមានប្រុសៗជាច្រើនចាំត្រងស្នេហ៍និងធានារព្យាបាលរបួសបេះដូងនាងឲ្យបានជាសះស្បើយ តែស្រីយី នៅរារែកចិត្តព្រោះខ្លាចប៉ៈប្រុសថ្មីដូចនាយនាងចឺម ៕



