ភ្នំពេញ៖តារាចម្រៀងសេន យូរី ដែលរាល់ការចេញច្រៀងសម្ដែងរបស់នាងត្រូវបានលោកថៅកែលោកជា នី ដឹកទៅគ្រប់ឆាកតន្រ្ដីជាមួយរថយន្ដទំនើបៗដូចជាLand Cruiser និងLexus Rx350 នោះស្រាប់តែកាលពីថ្ងៃទី២៨ខែវិច្ឆិការឆ្នាំ២០២១ ស្រីស្រស់រូបនេះបានទៅទិញរថយន្ដដ៍ថ្មីសម្លាងម៉ាកMG ZS ឆ្នាំ២០២១ ព័ណសដែលមានតម្លៃជាង៣ម៉ឺនដុល្លារ។ការទិញឡានថ្មីរបស់យូរី នៅពេលនេះស្របពេលដែលបណ្ដារConcerts ទាំងឡាយនៅប៉ុស្ដិ៍ទូរទស្សន៍ត្រូវបានបើកសារជាថ្មីឡើងវិញហើយ ហេតុនេះនាងចាប់ផ្ដើមមមាញឹកច្រើនជាងមុន ខណៈដែលលោកថៅកែជា នី ក៍ផ្ដើមរវល់ច្រើនផងដែរព្រោះតែហាងរបស់លោកតំណើរការជាថ្មីក្រោយផ្អាកអស់ជិត២ឆ្នាំដោយសារតែកូវីដ ដូច្នេះហើយយូរី ត្រូវតែមានរថយន្ដផ្ទាល់ខ្លួនជិះជៀសវាងការអាកខានឡើងឆាកពេលដែលលោកថៅកែមានធុរៈមិនបានជូននាងច្រៀងសម្ដែងនោះនាងអាចបើកឡានទៅដោយខ្លួនឯង។ប៉ុន្ដែបើលោកថៅកែជា នី ទំនេរនោះនាងនៅតែត្រូវបានអង្គរក្សបេះដូងនាងរូបនេះជូនទៅច្រៀងរាំដូចមុនជាមិនខាន។



យូរី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងជាស្រ្ដីអីចឹងបើពេលខ្លះត្រូវច្រៀងឆាកតន្រ្ដីដល់ទៅ២អីចឹងពិបាករត់ចុះឡើងៗណាស់ហេតុនេះហើយបានជាត្រូវពឹងថៅកែឲ្យបើកឡានជូននាងទៅច្រៀងនាពេលកន្លងមកនោះ។យ៉ាងណាយូរី នៅតែថាទំនាក់ទំនងរវាងនាងនិងលោកថៅកែគឺធម្មតាហើយនាងចាត់ទុកលោកជា នី ដូចជាបងប្រុសម្នាក់ដែលត្រូវពឹងពាក់ ព្រោះទាក់ទងមុខរបររកស៊ីរបស់នាងក្រៅសិល្បៈលោកថៅកែជួយឲ្យយោបល់នាងច្រើនមកហើយ។ដោយឡែកលោកនី ធ្លាប់ប្រាប់ដោយមិនលាក់លៀមថារវាងរូបលោកនិងយូរី គឺមានចិត្តគំនិតដូចគ្នាច្រើនមែនទើបអាចដើរចូលគ្នាបាន។



យូរី ស្ថិតក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យនៅឆ្នាំ២០២១នេះមានដូចជានាងតន់ ច័ន្ទសីម៉ា,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ជាដើមដែលពួកគេសុទ្ធតែមានការតុបតែងខ្លួននិងក្បាច់រាំប្លែកៗរស់រវើកគ្រប់ពេល។តាមព័តមានថាយូរី នឹងបើកសម្ពោធហាងរក្សារសម្រស់មួយនៅម្ដុំផ្សារស្ទឹងមានជ័យថ្មីនៅក្នុងពេលឆាប់ៗនេះហើយក្រោយនាងបានផ្អឹបទុកជាច្រើនខែដោយសរតែកូវីដផ្ទុះពេក។ដោយឡែកដំណឹងយូរី រៀបការជាមួយលោកថៅកែជា នី នៅពេលណានោះនៅតែស្ងាត់សូន្យឈឹងដដែលព្រោះយូរី ធ្លាប់វាចារថានាងមិនទាន់ចង់គ្រងឈុតកូនក្រមុំឆាប់ៗឡើយ៕



