Monday, November 25, 2024
Homeតារាខ្មែរកំពូលតារាចម្រៀងលោកខេមរៈ សិរីមន្ដ៖ត្រៀម លក់ដីឡូតិ៏តំណាក់កាលទី២ ក្រោយជោគជ័យ តំណាក់កាលទី១ គម្រោងដីឡូតិ៏នៅតំបន់ប៉ោយ ប៉ែតនិងបន្ទាយមានជ័យ

កំពូលតារាចម្រៀងលោកខេមរៈ សិរីមន្ដ៖ត្រៀម លក់ដីឡូតិ៏តំណាក់កាលទី២ ក្រោយជោគជ័យ តំណាក់កាលទី១ គម្រោងដីឡូតិ៏នៅតំបន់ប៉ោយ ប៉ែតនិងបន្ទាយមានជ័យ

(ប៉ោយប៉ែត+បន្ទាយមានជ័យ)៖លោកខេរៈ សិរីមន្ដ បានទទួលការជោគជ័យទាំងស្រុងចំពោះគម្រោងដីឡូតិ៏នៅតំបន់ប៉ោយ ប៉ែត និងបន្ទាយមានជ័យ ដែលតំណាក់កាលើកទី១បើកទទួលលុយកក់កាលពីថ្ងៃទី៦ខែវិច្ឆិការ ឆ្នាំ២០២១ តែនៅថ្ងៃទី២២ ខែ វិច្ឆិការឆ្នាំ២០២២ លោកបានបិតតំណាក់កាលទី១ ពោលគឺត្រឹមតែ១យៈពេល១៦ថ្ងៃប៉ុណ្ណោះលក់ដាច់ ហួសការរំពឹងទុក ព្រោះ តែអតិថិជន សម្រុកមកទិញនិងកក់ឡូតិ៏ជាបន្តបន្ទាប់។លោកខេមរៈ សិរីមន្ដ បានលើកម្រាមដៃដប់ ថ្លែងអំណរ គុណដល់ពុក ម៉ែបងប្អូន,មិត្តយុវវ័យ និងអតិថិជនទាំងអស់ដែលគាំទ្រ គម្រោងដីឡូតិ៏របស់លោកនៅតំបន់ប៉ោយប៉ែត និង បន្ទាយមានជ័យ រហូតទទលបានជោគជ័យ ។លោកថានឹងបើកលក់ដំណាក់កាលទី២ក្នុងពេលឆាប់ៗនេះ ហើយខាងក្រុម ហ៊ុននឹងផ្ដល់ជូនព័ត មានដល់អតិថិជនទាំងអស់នាពេលខាងមុខនេះ។លោករំពឹងថាតំណាក់កាលទី២ ពុកម៉ែបងនៅតែប្អូនគាំទ្រដូចតំណាក់កាល​ទី១ដែរជាមិនខានព្រោះដីឡូតិ៏នេះស្ថិតនៅតំបន់ដ៏មានសក្ដានុពលដែលពលរដ្ឋពេញចិត្ត។ដោយឡែកមុនបិតតំណាក់កាល ទី១នេះទស្សនិកជនចងចាំថាពាក្យស្លោក”យុវវ័យសម័យថ្មី គ្មានដីម្ដេចស្ទាវ”នោះធ្វើឲ្យយុវវ័យជាច្រើនចងចាំ និងងាកមក សន្សំសំចៃលុយកាក់ ព្រមទាំងទិញដីឡូតិ៏ទុកសម្រាប់ចំណេញនៅថ្ងៃអនាគតឬសម្រាប់សង់ផ្ទះ។

គួរបញ្ជាក់ថាកំពូលតារាចម្រៀងខេមរៈ សិរីមន្ដ ចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ប៉ាងណាគ្រី បានចេញបោះទុន រាប់លានដុល្លារពុះ​ដីឡូតិ៏ចំនួន 200ហិកតា នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅជាប់និងក្រុង ប៉ោយប៉ែតតែម្តងធ្វើ​អោយប្រជាពរដ្ឋ សប្បាយរីករាយនិងសាទរជាខ្លាំង ដោយសារ ដីឡូតិ៏របស់លោក មានតម្លៃទាបខ្លាំងជាងទីផ្សារគឺត្រឹមតែ​១៩៥០​ដុល្លារ ឡើងទៅតែប៉ុណ្ណោះ និងបង់រំលស់ត្រឹមតែ ១០ម៉ឺនរៀលក្នុងមួយខែដោយឥតការប្រាក់ ឬស្មើនិង ៣៣០០រៀលក្នុងមួយថ្ងៃ តម្លៃនេះជាតម្លៃដែលទាបជាងគេបំផុតនៅទីផ្សារ និង អាចជួយសម្រួលអោយប្រជាពលរដ្ឋមានលទ្ធភាព ក្លាយជាម្ចាស់អចល​នទ្រព្យប្លឹងរឹងស្របច្បាប់ភ្លាមៗ។

មិនតែប៉ុណ្ណោះគម្រោងដីឡូត៍របស់លោក ខេមរៈ សិរីមន្ត កំពុងតែមានការអភិវឌ្ឍន៍​និងជា​តំ​បន់​​ដ៏មានសក្តានុពលខ្លាំង​មានដូច​ជារោងចក្រឧស្សាហកម្មជាច្រើនកំពុងដំណើរការ,អគារ CASINO ធំៗកំពុងសាង​សង់,ផ្សារ​ដោះដូរ​ទំនិញខ្មែរថៃធំជាងគេនៅក្នុង​តំបន់,គម្រោងវីឡារជាច្រើនរយខ្នង,ទីលានវាយកូនហ្គោលដ៏ប្រណិត,ជាប់គម្រោងធំៗពីរ គម្រាងអភិវឌ្ឍន៍ បឹងជង្រុកតេជោ​ឈ្នះ​ៗ​​និង គម្រោង​អ្នកឧកញ៉ាឡេង ណាវ៉ាត្រា,ទំហំឡូត៍ 5m X 20m,មានផ្លូវភ្លោះបេតុង ៣០​ម៉ែត្រអមដោយផ្កាក្ងោក និងភ្លើង​បំភ្លឺ​ផ្លូវ ឆ្ពោះទៅខេត្តបាត់ដំបង,មានផ្លូវភ្លោះបេតុង ២០ម៉ែត្រ អមដោយដើមដូងប្រេង និងភ្លើង​បំភ្លឺផ្លូវ ឆ្ពោះទៅបឹងជង្រុគ​តេជោ​ឈ្នះ​ៗ,ចម្ងាយ ១៧ គីឡូម៉ែត្រ តាមច្រកកូនដំរី,ប្រព័ន្ធភ្លើង, ប្រព័ន្ធទឹក, ប្រព័ន្ធលូ, ប្លង់រឹង ស្រប​ច្បាប់ ១០០%។

បងប្អូនអាចទៅមើលគម្រោងដីឡូតិ៏ដោយផ្ទាល់ ឬ អាចទំនាក់ទំនងលេខ ទូរស័ព្ទ Cellcard 078 677 719 , 089 677 719, 095 677 719, Smart, 070 488 856 , 016 488 856 , 010 488 856, Metfone 060 677 719 , 068 677 719, 066 677 719៕

RELATED ARTICLES