Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិជំនន់ទឹកភ្លៀងកំពុងវាយប្រហារភាគកណ្តាលប្រទេសវៀតណាម

ជំនន់ទឹកភ្លៀងកំពុងវាយប្រហារភាគកណ្តាលប្រទេសវៀតណាម

អាជ្ញាធរវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី 2 ខែធ្នូថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការរអិល​បាក់ដីនៅភាគកណ្តាលប្រទេសវៀតណាមបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ 18 នាក់បាត់ខ្លួន ដែលធ្វើអោយ​មានការព្រួយបារម្ភ ខ្លាចថាបានបាត់បង់ជីវិត ខណៈផ្ទះសម្បែងជាច្រើនត្រូវបានបំផ្លាញ និងផ្លូវថ្នល់រងការខូចខាត។

នៅក្នុងសេចក្តីថ្លែងការរបស់រដ្ឋាភិបាលបានអោយដឹងថា  ទោះជាយ៉ាងណាក៏ដោយ ភ្លៀងបានស្រកចុះ ហើយកិច្ចខិត​ខំប្រឹង ប្រែងសង្គ្រោះកំពុងដំណើរការដើម្បីស្វែងរកអ្នក បាត់ខ្លួន។ ផ្លូវជាតិមួយចំនួន ផ្លូវឆ្លងកាត់ខេត្ត និងផ្លូវក្នុងស្រុក​ត្រូវបានបិទ ដោយផ្នែក។ទឹកជំនន់បានជន់លិចវាលស្រែចំនួន780ហិកតា​បើទោះបីជាមិនទាន់មានរបាយការណ៍​អំពី​ការខូចខាតដល់ កសិដ្ឋានកាហ្វេក៏ដោយ។វៀតណាម​ងាយ​នឹង​មាន​ព្យុះ​និង​ទឹក​ជំនន់​ដោយសារ​ឆ្នេរ​សមុទ្រ​វែង។ គ្រោះធម្មជាតិ ដែលភាគច្រើន ជាទឹកជំនន់ និងការរអិលបាក់ដីពីព្យុះ បានសម្លាប់មនុស្ស 378 នាក់កាលពីឆ្នាំមុន៕

RELATED ARTICLES