ខេត្តកំពង់ឆ្នាំង ៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីឪវាទ និងអមដំណើរដោយអាជ្ញាធរ ខេត្ត ស្រុក ឃុំ ចុះដាំដើមត្នោតនិងព្រៃឈើឡើងវិញ នៅតំបន់ព្រៃលិចទឹកដែលជាដីអភិរក្សរបស់រដ្ឋបឹងទន្លេសាប ទើបដកហូតយកមកវិញ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
ការអញ្ជើញចុះដាំដើមត្នោត និងព្រៃឈើនៅតំបន់ព្រៃលិចទឹកខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិសាស្ត្រតំបន់ព្រៃលិចទឹកក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ លោកគឹម វាសនា អគ្គាធិការ នៃអគ្គារធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឱ្យដឹងថា ព្រឹកថ្ងៃទី ១៤ ធ្នូ ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដាំដើមត្នោតនិង ព្រៃឈើឡើងវិញនៅតំបន់ព្រៃលិចទឹក ដែលជាដីអភិរក្សរបស់រដ្ឋបឹងទន្លេសាប ទើបដកហូតយកមកវិញ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង៕