Friday, September 20, 2024
Homeព័ត៌មានសិល្បៈ​សំណុំរឿងពេជ្រ អាវីហ្សា និងអតីតសង្សារ ប៉ូលិស​បញ្ជូនទៅតុលាការហើយ

​សំណុំរឿងពេជ្រ អាវីហ្សា និងអតីតសង្សារ ប៉ូលិស​បញ្ជូនទៅតុលាការហើយ

ខេត្តព្រះសីហនុ៖ យុវជនឈ្មោះគៀង ហេង ភេទប្រុស អាយុ២០ឆ្នាំ ដែលគេស្គាល់ថាជាប្អូនថ្លៃលោកឧញ៉ា ទ្រី ភាព នារសៀលថ្ងៃទី១៦ វិច្ឆិកា នេះ ត្រូវបាននគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តហើយពាក់ព័ន្ឋការប្រើហិង្សាលើរូបរាង្គកាយ កញ្ញា សុខ ម៉ី ហៅពេជ្រ អាវីហ្សា នៅក្នុងរថយន្ត កាលពីយប់ថ្ងៃទី១៣ វិច្ឆិកា នៅក្នុងក្រុងព្រះសីហនុ ។

យោងតាមប្រភពពីលោក ឧត្តមសេនីយ៍ត្រី ជួន ណារិន្ឋ ស្នការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់តាមសារអេឡិចត្រូនិចថា ពាក់ព័ន្ឋសំណុំរឿងនេះ បើទោះបីជាពុំមានពាក្យបណ្តឹងពីស្ត្រីជាជនរងគ្រោះយ៉ាងណាក្តី ប៉ុន្តែសមត្ថកិច្ចជំនាញនៅតែបន្តការស៊ើបអង្កេត រហូតនាំខ្លួនទាំងជនរងគ្រោះក្នុងអំពើហិង្សា និង ជនបង្ករមកកាន់ស្នងការដ្ឋាន ដើម្បីធ្វើកំណត់ហេតុ បំភ្លឺ ហើយនៅរសៀលថ្ងៃទី១៦វិច្ឆិកា ដ៏ដែលនេះ ជនបង្ករឈ្មោះឈ្មោះគៀង ហេង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងហើយ ដើម្បីអនុវត្តន៏នីតិវិធីតាមផ្លូវច្បាប់ ។

ជាមួយគ្នានោះដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការសម្របសម្រួល នឹងពុំអាចបញ្ចប់នីតិវិធីរឿងព្រហ្មទណ្ឌបាននោះទេ ។ យោងតាមលោក គឹម សន្តិភាព បានផ្ញើសារទៅកាន់ក្រុមអ្នកសារព័ត៌មាន និងសាធារណជន នៅព្រឹកថ្ងៃទី១៦វិច្ឆិកា ២០១៦នេះថា (ខ្ញុំសូមបញ្ជាក់ជូនថា ករណីបង្កហឹង្សា ទាំងនេះជាករណីព្រហ្មទណ្ឌ ដែលស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកំពុងចាត់វិធានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការផ្តន្ទាទោសជនល្មើសតាមច្បាប់។ ការសម្របសម្រួលសំណងជាផ្នែកមួយនៃដំណោះស្រាយផ្ទាល់រវាងភាគី តែពុំអាចផ្អាក ឬបញ្ចប់នីតិវិធី ក្នុងរឿងព្រហ្មទណ្ឌបាននោះទេ។

យោងតាមចម្លើយរបស់ ស្ត្រីរងគ្រោះកញ្ញា សុខ ម៉ី ហៅពេជ្រ អាវីហ្សា បានបញ្ជាក់ថា កន្លងមក រូបនាងក៏ធ្លាប់រងនូវអំពើហិង្សាជាហូរហែរពីសំណាក់គូស្នេហ៍ ប៉ុន្តែនាងព្យាយាមលាក់បាំង ។ មានការលើកឡើងដែរថា ជម្លោះដែលកើតឡើងនៅក្លឹបកម្សាន្តស្កាយ នៅខេត្តព្រះសីហនុនោះក៏កើតឡើងពីការប្រចណ្ឌដែរ ។ ម្យ៉ាងវិញទៀតសង្សារនាងហាក់មិនព្រមបើកឲ្យនាងមានសេរីភាព រហូតពេលខ្លះនាងព្យាយាមចាកចេញទៅស្នាក់នៅប្រទេស ថៃមួយរយៈពេល ដើម្បីព្យាយាមផ្តាច់ស្នេហានេះក៏ដោយ ហើយដោយសារខ្លាចរអារនឹងការគំរាមកំហែងទើបនឹងព្រមត្រូវរ៉ូវគ្នាវិញ។

សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១៣វិច្ឆិការ នៅចំនុចមុខក្លឹបកម្សាន្ត ស្កាយឡាញ មានករណីហឹង្សាមួយកើតឡើងដោយអាថ៏កំបាំងរវាង លោកគៀង ហេង និងកញ្ញា សុខ ម៉ី ហៅពេជ្រ អាវីហ្សា នៅក្នុងរថយន្តរបស់ជនបង្ករ ដោយពុំមាននណាម្នាក់បានដឹងរឿងនោះទេ សូម្បីតែម្ចាស់ក្លឹប និង អ្នកនៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ពុំបានដឹងដែរ ឯស្ត្រីរងគ្រោះក៏ពុំបានមកដាក់ពាក្យបណ្តឹងលើជនបង្កដែរ ប៉ុន្តែនៅថ្ងៃបន្ទាប់ ព័ត៏មាននៃការប្រើហិង្សានោះបានត្រូវបែកធ្លាយចេញពីភ្នំពេញវិញ តាមបណ្តាញព័ត៍មានក្នុងស្រុកមួយហើយ ក៏បានចែក ចាយបន្ត តាមបណ្តាញទំនាក់ទំនងសង្គម និង បណ្តាញព័ត៍មានជាច្រើនទៀត រហូតធ្វើឲ្យលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ឋ ស្នការនគរបាលខេត្តព្រះសីហនុ បើកការស៊ើបអង្កេតរហូតស្វែងរកជនរងគ្រោះ និង ជនបង្កឃើញ យកមកធ្វើការបំភ្លឺ និងកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ ៕

dsffdf65493dp_054 14316775_519632361566303_4187632717963852849_n 14333199_519358948260311_7902159405383177611_n

RELATED ARTICLES