ភ្នំពេញ៖អ្នកនាងអ៊ឹម សុគន្ធា ដែលជាភរិយាអតីតតារាសម្ដែងលោកគង់ រ៉ាយុទ្ធ នោះបានចំណាយលុយធំដល់ទៅជិត២០ម៉ឺនដុល្លារក្នុងកម្មវិធីជួបជុំសិល្បករ និងចែករង្វាន់ធំដល់តំណាងចែកចាយរបស់ក្រុមហ៊ុនHK7 Beauty Care ដែលរៀបចំនៅសណ្ឋាគាភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ខែធ្នូឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងចែកចាយរបស់ផលិតផលខាងលើជាច្រើនរួមទាំងតារាចម្រៀង,បង្ហាញម៉ូដ និងអ្នកសារព័តមានជាច្រើនបានចូលរួមផងដែរ។



លោកស្រីអ៊ឹម សុគន្ធា បានឲ្យដឹងថាកម្មវិធីទាំងមូលចំណាយអស់ជិត២០ម៉ឺនដុល្លារឯណ្ណោះ ហើយសិល្បករដែលចូលរួមភាគច្រើនគឺជាអ្នករាប់អានគ្នា និងជាអតិថិជនរបស់ផលិតផលរបស់លោកស្រីផងដែរ។លោកស្រីបន្ថែមថាពីមុនលោកស្រីជាតារាសម្ដែងនិងជាពិធីការិនីមួយរូបដែរ តែក្រោយរៀបការនិងមានភារកិច្ចចេញទៅរស់នៅសហរដ្ឋអាមេរិកទើបលោកស្រីបោះបង់ចោលការងារសិល្បៈមួយរយៈធំមកហើយ។ប៉ុន្ដែក្រោយពេលលោកស្រីត្រឡប់មករស់នៅកម្ពុជាវិញក៍បើកជំនួញOnline រហូតទទួលបានជោគជ័យដូចពេលនេះ។លោកស្រីសុគន្ធា បន្ថែមថាលោកស្រីពិតជារីករាយបន្ទាប់ពីមានតំណាងចែកចាយផលិតផលរបស់ខ្លួនជាច្រើនខេត្តក្រុងនៅពេលនេះហើយការធ្វើពិធីអស្ចារ្យនេះក៍មានការចាប់រង្វាន់ជាច្រើនជូនទៅដល់ពួកគាត់ផងដែរ។



ក្នុងកម្មវិធីដ៍អស្ចារ្យនោះក៍មានវត្តមានតារាជាច្រើនលេចមុខមកអបអសាទរដូចជាគង់ ច័ន្ទរដ្ឋា,ក្រុមTwin Boy ,អ៊ីណូ ,ហ្វា ហ្វា,Peypey Dy ,បូរ៉ា,អូ ដាវី …រួមទាំងMCលោកប៉ែន ចំរ៉ុង និងអ្នកនាងចាន់ កែវនិមល និងតារាកិត្តិយសជាច្រើនដួងទៀតទើបធ្វើឲ្យកម្មវិធីកាន់តែទាក់ទាញខ្លាំងហើយអ្នកដែលត្រូវរង្វាន់ធំរំភើបរហូតស្ទើតែស្រក់ទឹកភ្នែក។ដោយឡែកក្រុមតារាម៉ូឌែលជាស្រីស្អាតជាច្រើនដួងនោះវិញបានដើរបង្ហាញម៉ូដកាច់រាងកាន់ផលិតផលដល់តុញាំអាហាររបស់ភ្ញៀវតែម្ដង ទើបធ្វើឲ្យព្រឹត្តិការណ៍នោះកាន់តែទាក់ទាញនិងសប្បាយរីករាយគ្រប់គ្នា៕




