Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គមព្រះបរមបដិមា ព្រះអង្គគោកធ្លក ទម្ងន់១៥តោន ចំណាយថវិការសាងសង់អស់ចំនួន៨៦៧ ៨៨៨ ០០០ រៀល សម្រាប់ជាទីសក្ការៈរបស់មហាជន រៀបពិធីពុទ្ធាភិសេក

ព្រះបរមបដិមា ព្រះអង្គគោកធ្លក ទម្ងន់១៥តោន ចំណាយថវិការសាងសង់អស់ចំនួន៨៦៧ ៨៨៨ ០០០ រៀល សម្រាប់ជាទីសក្ការៈរបស់មហាជន រៀបពិធីពុទ្ធាភិសេក

កំពត៖កាលពីថ្ងៃច័ន្ទទី៣ខែមករា ឆ្នាំ២០២២វិមានព្រះបរមបដិមា​ ព្រះអង្គគោកធ្លក ដែលមានត្រូវបានរៀបពិធី​ពុទ្ទាភិសេក ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកក្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទីមួយនិងជាព្រះប្រធានថេរសភា សង្ឃនៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ។លោកហេង ហុកឡាយ​ និង​ លោក​ឈុន​ ហេងឡេង​ អគ្គនាយកក្រុម ហ៊ុនអេចអិល ណាការ៉ា ឌីវេឡុបម៉ិន បានផ្តួចផ្តើមគំនិតសាងសង់វិមានព្រះបរមបដិមា ព្រះអង្គគោកធ្លក សម្រាប់ជាទីសក្កា​រៈបូជា ដល់ប្រជាជនកម្ពុជាទាំងមូលជាពិសេស ញាតិញោម ដែលបានទៅដល់ទឹកដីខេត្តកំពត កុំភ្លេចឈាង​ចូលអុជ​ធូបបន់​ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនពីព្រះអង្គ។លោកហេង​ ហុកឡាយ​ បានថ្លែងថា មូលហេតុដែលលោកបាន​តាំងចិត្តសាង​សង់ព្រះបរមបដិមាព្រះអង្គគោកធ្លក ឡើងក្នុងគោលបំណងលើកស្ទួយដល់ព្រះពុទ្ធសាសនា ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ ជាពិសេ​ស​​កន្លែង​ល្បី​ស័ក្ដិសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋយើង តែងតែដឹងពីបារមី របស់ព្រះអង្គគោកធ្លក ដែលបានដំណាលថាពួក​ខ្មាំង​សត្រូវ ដែលមានបំណងប៉ុនប៉ងធ្វើអាក្រក់មកលើទឹកដីកម្ពុជាគឺមិនបានសម្រេចទេ ជាក់ស្តែងរូបបដិមា​ របស់ព្រះអង្គ​គោក​ធ្លក​ស្ថិត​នៅ​ស្រុក​មណ្ឌល​សីមា ក្បែរ​ច្រក​អន្តរជាតិ​ចាំយាម។ ដូច្នេះហើយទើបលោក​ហេង ហុកឡាយ ថាការកសាង​ព្រះ​បដិ​មា នៅក្នុងខេត្តកំពតនេះ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា មកសុំសេចក្តីសុខសេចក្តីចម្រើនពីព្រះអង្គគ្រប់ៗគ្នា​ដោយរឹទ្ធា​អំណាចរបស់ព្រះអង្គ និងជួយឃុំគ្រងកូនចៅអោយជួបតែសេចក្តីសុខ។

សូមជម្រាបថាព្រះបរមបដិមា ព្រះអង្គគោកធ្លក សាង​សង់នៅលើផ្ទៃដីសរុបជាង ៤ហិកតារបស់បុរី អាយខនកំពតស្ថិត​នៅ​លើបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្នុងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍នា​ក្រុងកំពត ខេត្តកំពត។ ព្រះបរមបដិមាព្រះអង្គគោក​ធ្លក ត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ល្អឥតខ្ចោះទាំងថ្ងៃទាំងយប់ ដោយជាង​ចម្លា​ក់ខ្មែដែលមាន ទំងន់ សរុប ជាង ១៥តោន កំពស់៤,៩ ម៉ែត្រ និង ព្រះភ្នែន ព្រះអង្គ ប្រវែង ១,៩៦ ម៉ែត្រ ព្រមជាមួយ បុស្បុក ៧ថ្នាក់ កំពស់រហូតដល់ ២៣ម៉ែត្រ ៩តឹក ប្រវែង មុខកាត់ ២១,២ ម៉ែត្រ និង ជម្រៅ ១៨,៣ម៉ែត្រ ស្មើ នឹង ទំហំ ៣៨៨ ម៉ែត្រក្រឡា ប្រកប​ដោយ​​ក្បូរក្បាច់វិចិត្ររចនាលម្អដោយបុស្បុក៧ថ្នាក់​ និងចំណាយថវិការប្រមាណ ៨៦៧ ៨៨៨ ០០០រៀល (ប្រាំបីរយ​ហុកសិប​ប្រាំពីរលាន ប្រាំបីសែន ប្រាំបីម៉ឺន ប្រាំពាន់រៀល)ដែល បង្ហាញពីអត្តសញ្ញាណស្ថាបត្យកម្មបុរាណខ្មែរដ៏អស្ចារ្យនិងសម្រាប់​ជាទីសក្ការ: ដល់មហាជនទូទៅក្នុងប្រទេសផងដែរ។

បើយោងតាម​ឯកសារ​រូប​ពុទ្ធ​បដិមាករ គឺជា​រូប​តំណាង​ឲ្យ​ព្រះ​សមណគោតម​ បរមគ្រូ​នៃ​យើងចំពោះ​ព្រះ​នាម​ព្រះ​អង្គ​គោកធ្លក​នេះគឺបុព្វ​បុរស​យើង​ដាក់​ភ្ជាប់​ឈ្មោះ​ប្រទេស​ខ្មែរ​ កាល​ពី​សម័យ​ហ្វូណន ឬ​នគរភ្នំ និង នគរ​គោក​ធ្លក ពី​ព្រោះ​បដិមាករ​ពុទ្ធរូប​អង្គ​នេះមាន​បារមី ខ្លាំង​ពូកែ​ណាស់​ ហើយ​មាន​ការ​គោរព​បូជាបួងសួង សុំ​សេចក្ដី​សុខ​ចម្រើន​បានតាម​បំណង​ប្រាថ្នា​រៀងៗ​ខ្លួន៕

RELATED ARTICLES