Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិអ្នកជំនួញខ្មែរសញ្ជាតិអាមេរិក ប្រាប់ពីបទពិ សោធន៏វិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា រយៈពេល១០ឆ្នាំ

អ្នកជំនួញខ្មែរសញ្ជាតិអាមេរិក ប្រាប់ពីបទពិ សោធន៏វិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា រយៈពេល១០ឆ្នាំ

ភ្នំពេញ៖លោក Scott Kang អគ្គនាយកផ្នែកគ្រប់គ្រងរបស់បុរី មហាទ្រព្យដែលត្រូវបានគេស្គាល់ថា​គឺជាអ្នកជំនួញខ្មែរ​សញ្ជាតិ​អាមេរិក បានបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យចាប់អារម្មណ៍​ក្នុងការវិនិយោគរបស់អ្នកជំនួញក្នុងនិង​ក្រៅស្រុកលើវិស័យ​អចលន​ទ្រព្យនៅកម្ពុជា ក្នុងពិអីជួបជុំធំមួយរបស់ក្រុមហ៊ុនបុរីមហាទ្រព្យ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅAxis ។ អ្នកជំនួញរូបនេះបានលើកឡើងថា រយៈពេលប្រមាណជាង 10 ឆ្នាំមកហើយដែលលោកបានចូល មកបណ្ដាក់ទុនលើវិស័យ ជាច្រើននៅកម្ពុជា ហើយវិស័យដែលមានសន្ទុះ និងល្អប្រសើរបំផុតនៅក្នុងការវិនិយោគ គឺវិស័យអចលនទ្រព្យ ជាពិសេសក្នុង តំបន់ជាយក្រុងដែលកំពុងតែមានការអភិវឌ្ឍន៍និងមានតម្រូវការខ្ពស់ពីអ្នករស់នៅ។ ដោយមើលឃើញពីសក្តានុ ពលដ៏ខ្លាំង នេះ​ហើយ ទើបលោក និងដៃគូវិនិយោគ បានបោះទុនសាងសង់បុរីធំមួយ គឺបុរី មហាទ្រព្យ នៅតាមបណ្ដោយផ្លូវជាតិលេខ3 ដែលនៅមិនឆ្ងាយពីរង្វង់មូលចោមចៅ ដើម្បីចូលរួមចំណែកក្នុងការវិនិយោគនៅកម្ពុជា។

បុរីដែលក្រុមហ៊ុនរបស់លោកបានបោះទុននេះ មិនត្រឹមតែជាសំណង់លំនៅឋានប៉ុណ្ណោះទេ តែក៏មានផ្សារទំនើប, សួន កម្សាន ផ្កាសាគូរ៉ា, សួនកុមារធំទូលាយ , ក្លឹបបាល់ទាត់, ក្លឹបវាយសី, អាងហែលទឹក, កន្លែងជិះទូក, បឹងសិប្បនិមិត្ត, កន្លែងហាត់ប្រាណ, សាលារៀនអន្តរជាតិ, កន្លែងជិះកង់,សាលសម្រាប់ប្រារព្ធពិធីផ្សេងៗ និង អាងហែលទឹកផ្ទាល់ខ្លួន ពោលគឺដូចជាទីក្រុងមួយតែ ម្ដងដើម្បីផ្ដល់នូវផាសុកភាពដល់អ្នករស់នៅ និងអ្នកធ្វើអាជីវកម្ម។ លោកបន្តថា សក្ដានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តសន្ទុះរីកចម្រើន ហើយស្ថេរភាពនៃនយោបាយដ៏ល្អប្រសើរក៏ជាកត្តាជម្រុញឱ្យលោកនិង អ្នកជំនួញក្រៅ ស្រុកដ៏ទៃ ទៀត កាន់តែមានទំនុកចិត្តក្នុងការបោះទុននៅកម្ពុជា។ លោកស្រី មេត្តា អគ្គនាយិការផ្នែកលក់ និង ទីផ្សារ បានលើកឡើងថា បុរីមហាទ្រព្យ គឺជាគម្រោងថ្មីមួយក្នុងចំណោមមុខជំនួញជាច្រើនមុខរបស់ក្រុមហ៊ុន ហើយបុរីមួយនេះក៏ចាត់ទុកថាជាបុរីទ្រង់ ទ្រាយធំ និងមានការប្រកួតប្រជែងខ្ពស់ក្នុងវិស័យអចលនទ្រព្យនៅលើផ្លូវជាតិលេខ3ផងដែរ។

ក្នុងគម្រោងទាំងមូលគឺមានផ្ទះច្រើនប្រភេទ តែបានផ្ដល់ជូននូវតម្លៃទាបជាងគម្រោងក្បែរខាង ដោយសំណង់ លំនៅឋានក្នុង មួយល្វែងលក់ត្រឹមតែជាង3ម៉ឺនដុល្លារតែប៉ុណ្ណោះដើម្បីរួមចំណែកផ្ដល់ឱកាសឱ្យពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមមាន លទ្ធភាពរស់នៅក្នុងផ្ទះមួយដ៏សមរម្យទាំងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្ទះនៅក្នុងបុរីទាំងមូល គឺជាការ សាងសង់ ដោយ ក្រុមហ៊ុនជំនាញមកពីសិង្ហបុរី និង អាមេរិក ដែលធានានូវគុណភាពនិងស្តង់ដាររស់នៅ ដោយមិនមែនផ្ដល់ជូននូវតម្លៃទាប ហើយសំណង់មានភាពមិនច្បាស់លាស់នោះឡើយ។ ដោយសារតែទំនុកចិត្តខ្ពស់ក្រោមការគ្រប់គ្រងរបស់លោក Scott Kang ជាអ្នកជំនួញខ្មែរសញ្ជាតិអាមេរិកនេះហើយទើបនៅថ្ងៃប្រារព្ធពិធីកក់បិទទីតាំងក្រុមហ៊ុនបានលក់ផ្ទះចេញអស់ជាង 40 យូនីត ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ជាពិសេសគឺផ្ទះប្រភេទអាជីវកម្មផ្លូវ30m។ លោកស្រីក៏បាន អះអាងពីភាព ឈានឡើង នៃវិស័យ អចលនទ្រព្យ ដែលកាន់តែល្អប្រសើរក្រោយពីកូវីដមានសភាពថមថយនាពេលបច្ចុប្បន្នផងដែរ៕

RELATED ARTICLES