ភ្នំពេញ៖តារាចម្រៀងធ្មេញចំពើសរ៉េត ស៊ូហ្សាណា នៅតែអនុវត្តន៍តាមគោលការណ៍ឪពុកម្ដាយរបស់នាងដែលចង់ឲ្យនាងដាក់ការសិក្សារជាជម្រើសទី១ និងការងារសិល្បៈជាជំហ៊ានទី២នោះតាមរយៈកាលពីថ្ងៃទី២៤ ខែមករា ស្រីស្រស់រូបនេះបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅមហាវិទ្យាល័យRaffles International College ។ក្រោយបញ្ចប់ការសិក្សាររយៈពេល៤ឆ្នាំនេះស៊ូហ្សាណា បានងាកមកពង្រឹងអាជីពចម្រៀងសារជាថ្មីឡើងវិញ ខណៈដែលអំឡុងពេលកូវីដរាតត្បាតខ្លាំងរយៈពេល២ឆ្នាំកន្លងគេឃើញតារាចម្រៀងស្រីនៅហង្សមាសមានតែហ្សាណា ម្នាក់ប៉ុណ្ណោះដែលឡើងកូដជាងមិត្តរួមក្រុម។
នាងជាអ្នកចម្រៀងវ័យក្មេងម្នាក់ដែលចូលសិល្បៈរយៈពេលខ្លីតែអាចក្ដាប់ឱកាសទាំងទីផ្សារចម្រៀងនិងស្ពតពាណិជ្ជកម្មធំៗ ហើយថែមទាំងត្រូវតារាចម្រៀងរៀមច្បងពេជ្រ សោភា ចាត់ទុកហ្សាណា ថាជាអ្នកស្នងតំណែងរូបនាងឬឱក សុគន្ធកញ្ញា នាពេលអនាគតទៀតផង។ប៉ុន្ដែតាំងពីក្លាយទៅជាតារាចម្រៀងហង្សមាសជាង៤ឆ្នាំមកនេះហ្សាណា មិនសូវមានទំនាក់ទំនងល្អក្នុងការផ្ដល់បទសម្ភាសន៍ឲ្យអ្នកកាសែតដូចតារាចម្រៀងផ្សេងៗទៀតឡើយ។ជាទូទៅគេឃើញអ្នកចម្រៀងធ្មេញចំពើសរូបនេះតែងតែត្រូវបានឪពុកម្ដាយតាមការពារគ្រប់ជំហ៊ានទាំងអស់និងកាន់ទូរស័ព្ទនិយាយជំនួសនាងផងទើបធ្វើឲ្យនាងជាស្រីស្អាតម្នាក់ដែលរៈក្នុងសិល្បៈនេះមិនទាន់ប៉ៈរឿងអាស្រូវស្នេហាឡើយ បើទោះជាកាលពីពាក់កណ្ដាលឆ្នាំ២០២០ ហ្សាណា ធ្លាប់បង្ហាញសញ្ញាថានាងមានគូស្នេហ៍ហើយតាមរយៈការកាន់ដៃបុរសម្នាក់តែនាងមិនឲ្យឃើញមុខក្ដី។
រ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកថាជាតារាដែលមានទ្រព្យច្រើនយ៉ាងរហ័សព្រោះអំឡុងពេលនាងផ្អាកចេញច្រៀងសម្ដែង រយៈពេល២ឆ្នាំព្រោះតែកូវីដនេះស្រីស្អាតសាច់សខ្ចីបានទិញផ្ទះ២ល្វែងជាប់គ្នាតម្លៃមិនក្រោម២០ម៉ឺនដុល្លារឡើយ ខណៈដែល មុននេះនាងក៍ចំណាយលុយចំនួន៨៧០០០ដុល្លារថែមទៀតទិញរថយន្ដទំនើបម៉ាកRubicon ជិះយ៉ាងកាលីព។អ្វីដែលគូរឲ្យ ចម្លែកទោះជានាងហ្សាណា ចូលសិល្បៈរយៈពេលខ្លីតែមានទ្រព្យយ៉ាងលឿនក៍ដោយ ប៉ុន្ដែនាងមិនត្រូវបានគេសង្ស័យថាមានគូស្នេហ៍ឧបត្ថម្ភនោះទេព្រោះសម្អាងថាគ្រួសារហ្សាណា មានជីវភាបធូធារតាំងពីមុននាងចូលសិល្បៈម្លេះ។ទោះជាយ៉ាងណាគេរងចាំមើលថាតើស៊ូហ្សាណា នឹងព្រមបង្ហាញមុខគូស្នេហ៍នៅពេលណាទៅ ព្រោះបើលាក់បែបនេះទៀតច្បាស់ជាមានប្រុសកាន់តែច្រើនតាមញ៉ែរកតែដេកពួនមិនបានជាមិនខាន៕