Wednesday, October 23, 2024
Homeតារាខ្មែរហេតុអីឆន សុវណ្ណារាជ ៖អាយុ៣៧ឆ្នាំហើយមិន​ព្រម​យកប្រពន្ធ?

ហេតុអីឆន សុវណ្ណារាជ ៖អាយុ៣៧ឆ្នាំហើយមិន​ព្រម​យកប្រពន្ធ?

ភ្នំពេញ៖ឆន សុវណ្ណារាជ ឆ្នាំនេះមានអាយុ៣៧ឆ្នាំទៅហើយតែជីវិតស្នេហារបស់អតីតតារាU2 រូបនេះនៅតែបន្ដអាថ័កំបាំងព្រោះ​លោកមិនដែលបណ្ដើរស្រីស្នេហ៍ជាចំហដូចមិត្តរួមក្រុមនោះឡើយ ខណៈដែលកាលពីឆ្នាំ២០០៩ អំឡុងពេលដែលលោករាជ កំ​ពុងតែល្បីល្បាញខ្លាំង​នៅ​ហង្សមាស​នោះធ្លាប់បែកធ្លាយរូបលោកកៀកកើយគ្នាជាមួយ​និស្សិតស្រីនៅអាមេរិក​ឈ្មោះ​”អរិយ៉ា”​ដែលពេលនោះតារាចម្រៀងរោមទ្រួងច្រើនរូបនេះ​ធ្លាប់សារភាពថាលោកនិងនារីម្នាក់​នោះគឺពិតជាគូសង្សារនិងគ្នាមែន។ប៉ុន្ដែរយៈពេលជាង១២ឆ្នាំនេះដំណឹងស្នេហ៍របស់លោកសុវណ្ណារាជ និងនិស្សិតស្រីបរទេសនោះស្ងាត់សូន្យឈឹង ខណៈដែល​លោក​សុវណ្ណារាជ ក៍មិន​ព្រម​យកប្រពន្ធដូចមិត្តរួមក្រុមដែរបើទោះជាពេលនេះលោកខេម ប៊ុនថៃ ,នីរតនា ,ថែល ថៃ ,ហ្សូណូ ,វង្ស តារារតនា ជាដើមនោះពួកគេសុទ្ធតែមានប្រពន្ធរៀងៗខ្លួនអស់ទៅហើយក្ដី ។ការ​ពន្យាពេលយក​ប្រពន្ធរបស់​លោក​សុវ​ណ្ណា​រាជ នេះដែរធ្វើឲ្យរឿងដែលគេធ្លាប់តែសង្ស័យ​ថា​លោក​ជាបុរសស្រលាញ់ភេទដូចគ្នានោះនៅតែស្ថិតក្នុង​រឿងរ៉ាវដ៍​អាថ័កំ​បាំងតទៅទៀត បើ​ទោះ​ជា​កន្លងមកលោកធ្លាប់ច្រានចោល និងអះអាងថាជាបុរសពេញលក្ខណៈក្ដី។

 គូរបញ្ជាក់ថាថាឆន សុវណ្ណារាជ ធ្លាប់ប្រកាសសារភាពស្នេហ៍ឱក សុគន្ធកញ្ញា នៅលើ​ឆាកតន្រ្ដីមួយបន្ទាប់ពីពួក​គេបាន​ច្រៀង​បទឆ្លងឆ្លើយហើយដាក់អារម្មណ៍ដល់ក៍អោបគ្នាតែម្ដង។ប៉ុន្ដែក្រោយឱក សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី កាល​ពីថ្ងៃទី១៦ខែឧសភាឆ្នាំ​២០១៩ នោះសុវណ្ណារាជ មិនត្រឹមតែគ្មានការខូចចិត្តនោះទេ តែថែមទាំងឡើងច្រៀងអបអរ​ទៀតផង​ព្រោះ​ស្វាមីសុគន្ធកញ្ញា ជាមេរបស់លោក។តែក្រោយសុគន្ធកញ្ញា មានកូន១នេះសុ​វណ្ណា​​រាជ នៅ​តែស្និតស្នាលជាមួយដៃគូចាស់នេះ ស្របពេលស្វាមីរបស់កញ្ញា មិនប្រចណ្ឌ​លោក​ឡើយ ។

  ឆន សុវណ្ណារាជ បានឡើងកូដមួយក្រឺតតាមរយៈការឆក់បានតំណែង​ជាគណៈកម្មាការ​Beat  Best ខណៈដែលលោក​ត្រៀម​ចេញ​​មុខតាមកម្មវិធីចាស់ៗ ក្នុងតួនាទី១នេះតាមកម្មវិធី Cambodian Idol  និងThe Voice Cambodia នៅរដូវកាលថ្មី​នាពេល​ខាង​មុខនេះ​ផង​ដែរ។​ដោយឡែកសម្រាប់ទីផ្សារចម្រៀងវិញលោកសុវណ្ណារាជ មិនសូវមានសន្ទុះល្អនោះទេនៅ​រយៈ​ពេល​ចុង​ក្រោយនេះព្រោះតែតារាកូន៣លោកខេម ប៊ុនថៃ មានប្រៀបជាង។

ទស្សនិកជនរងចាំមើលថាតើលោកឆន សុវណ្ណារាជ នឹងព្រមបង្ហាញមុខអនាគតប្រពន្ធ​នៅពេលណាទៅព្រោះ​ពេលនេះតារា​នៅ​​ក្បែរខ្លួន​លោកពួកគេសុទ្ធតែមានភរិយានិងខ្លះមានកូនបីប្រលែងលេងអស់ទៅហើយ៕

RELATED ARTICLES