Wednesday, October 23, 2024
Homeតារាខ្មែរនាយព្រែក ៖ជិតក្លាយជាកូនប្រសារលោកឈិន កុសល ?

នាយព្រែក ៖ជិតក្លាយជាកូនប្រសារលោកឈិន កុសល ?

ភ្នំពេញ៖ពិធីករលោកខេង រតនៈ ហៅនាយព្រែក កាន់តែបង្ហាញាភាពស្អិតល្មូតស្នេហ៍ជាមួយកូនក្រមុំ​អតីត​តារា​ចម្រៀងលោកឈិន កុសល គឺស្រីស្រស់ឈិន មុនីនាថ ដោយពួកគេកៀកកើយគ្នាដូចប្ដីប្រពន្ធទើបរៀបការ​ហើ​យ​ថ្មោងថ្មីអីចឹង។ជាញឹកញាប់គេឃើញនាយព្រែក ដើរតាមមុនីនាថ ស្ទើគ្រប់ជំហ៊ានតែម្ដង ខណៈដែលទំនាក់​ទំ​នងរបស់ពួកគេទាំងពីរត្រូវបានគ្រួសារទាំងសងខាងដឹងឭហើយគ្មានអ្នកណាម្នាក់ជំទាស់ឡើយ។អ្នកសិល្បៈរួម​អាជីបានខ្សឹបខ្សៀវគ្នាថាពេលនេះនាយព្រែក ជិតក្លាយទៅជាកូនប្រសារលោកឈិន កុសល ទៅហើយមិនយូទេ​ពួកគេនឹងភ្ជាប់ពាក្យហើយរៀបការជាមួយគ្នាជាមិនខាន។

  យ៉ាងណានៅពេលអ្នកយកព័តមានយើងសាកសួរតាមទូរស័ព្ទស្រីស្រស់ឈិន មុនីនាថ ពីរឿងទំនាក់​ទំនងជា​មួយ​​នាយព្រែក នាពេលកន្លងមកតារាសម្ដែងតូចតន់រូបនោះមិនឆ្លើយ​តបនោះទេដោយអះ​អាងថាកំពុង​ជាប់រវល់​ថត ខណៈដែលផ្ញើរសារតាមហ្វេសបុកនាងមិនបំភ្លឺរឿងនេះឡើយ។ប៉ុន្ដែបើមើលទៅលើការចុះ​សម្រុងគ្នារវាង​ឈិន មុនីនាថ និងនាយព្រែក នោះច្បាស់ណាស់ថាពេលនេះគូស្នេហ៍​យុវវ័យ១គូនេះចិត្ត១ថ្លើម១និងគ្នា​ទៅ​ហើយ​។

  គូរបញ្ជាក់ថានាយព្រែក បានភ្ជាប់ពាក្យជាមួយស្រីស្អាតម្នាក់ឈ្មោះជា ស្រីតី កាលពីខែកញ្ញាឆ្នាំ​២០១៦ តែ​នៅ​ឆ្នាំ​២០១៩ ពួកគេក៍ចែកផ្លូវគ្នាដោយស្រីតី បញ្ចេញសារបង្ហោះតាមហ្វេសបុកឲ្យគ្រប់គ្នាបានដឹង។ក្រោយប្រេះឆា​ស្នេ​ហ៍​ក្រមុំខេត្តកំពង់ចាមនោះនាយព្រែក ងាកទៅល្អូកល្អើនជាមួយស្រីក្មេងឈិន មុនីនាថ វិញម្ដងហើយរហូត​មក​ដល់ពេលនេះពួកគេទាំងពីរនាក់កាន់តែយល់ចិត្តគ្នាបានល្អបើទោះជាមានពេលខ្លះទាំងសងខាងហាក់ដូចជាប្រចណ្ឌគ្នារៀងៗខ្លួនក្ដី៕

RELATED ARTICLES