Wednesday, October 23, 2024
Homeតារាខ្មែរសុគន្ធ និសា ៖លើកពេលពពោះជាថ្មី

សុគន្ធ និសា ៖លើកពេលពពោះជាថ្មី

ភ្នំពេញ៖សុគន្ធ និសា បានសម្រុកចេញច្រៀងសម្ដែងតាមពិធីមង្គលការ​ធំៗជាប់គ្នានៅដើមឆ្នាំ​២០២២ ក្រោយ​ស្ថា​ន​ភាពកូវីដ កាន់តែថមថយនេះស្របពេលដែលសុខភាព​របស់​នាងកាន់​តែល្អឡើងវិញបន្ទាប់​ពីបានជា​កូវីដ​ជិត១​ឆ្នាំមកនេះ។នេះជាការបង្ហាញថាតារាចម្រៀង​ហង្សមាសរូបនេះមិនទាន់ត្រៀមខ្លួនរួចរាល់​ក្នុងការពពោះនៅ​រដូវ​ក្ដៅនេះឡើយក្រោយនិសា រំខាន​ដោយ​កូវីដ និង​ត្រូវបង្ខំចិត្តលុបចោលការយកកូនដំបូងកាលពីដើមឆ្នាំ២០២១ ។ទោះជាយ៉ាង​ណា​គេជឿរ​ថា​និសា អាចនឹងនៅតែចិញ្ចឹមចិត្តចង់បានកូននៅឆ្នាំនេះដដែល​ដើម្បីបំពេញ​បំ​ណង​ម្ដាយនាង​ដែល​​ចង់បានចៅព។អ្វីដែលគូរឲ្យកត់សម្គាល់សុគន្ធ និសា ទោះជាមានស្វាមី​ជាអ្នកជំនួញធំក៍​ដោយ​តែអាជីពសិល្បៈរបស់នាងនៅតែបន្ដដូចមុនដដែល ខណៈដែលស្វាមី​នាង​លោកចៅ សម្បត្តិ មិនត្រឹមតែ​អត់ហួង​ហែងនាងក្នុងការច្រៀងរាំនោះទេ ប៉ុន្ដែអាណិកជន​ខ្មែរដែលមកពី​រដ្ឋBoston សហរដ្ឋអាមេរិករូបនោះ​ថែមទាំង​លើកទឹកចិត្តនិសា យ៉ាងខ្លាំង​ពិ​សេស​តាំងពីពេល​នាង​បានជាសះស្បើយពីជំងឺកូវីដមក។

  សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ដែ​លជាអាណិកជនខ្មែរ​អា​មេរិ​ក​មានតួនាទីជានាយកផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជា។ក្រោយមានប្ដីជាង៤ឆ្នាំនេះនិសា នៅ​តែ​រក្សារបាននូវរូបសម្រស់​ស្រស់ស្អាត​ដដែ​លមិនឡើងគីឡូឬបែកសាច់ខ្លាំងដូចតារា​មួយចំនួនទៀតដែល​មាន​ប្ដីឡើយ។ប៉ុន្ដែសម្រាប់ទីផ្សារចម្រៀងរបស់អ្នកនាងប៊ុន សុគន្ធា នៅនិសា វិញហាក់ចុះខ្សោយជាងមុន​បន្ដិ​ច​ ខ​ណៈ​​​​ដែ​ល​ក្រោយបាត់បង់តំណែងធំThe Voice Kids Cambodia រដូវកាលទី២ ដែលធ្លាក់ក្នុង​កណ្ដាប់​ដៃរបស់​សួស វីសា មកពេលនេះសុគន្ធា នៅមិនទាន់ត្រូវបានថៅកែហង្សមាស​ប៉ៈប៉ូវផ្លូវ​ចិត្ត​តាមរយៈការប្រគល់តំណែង​ធំណា​មួយមកលួងចិត្តនាងវិញឡើយ បើទោះជាមានការ​ព្យា​ករ​ណ៍​ថាតំណែងដែលនៅទំនេរទាំង៣របស់លោកព្រាប សុវត្ថិ ក្រោយដើរចេញពីហង្សមាស ទៅចូលរួមជាមួយGalaxy មានដូចជាThe Voice Kids Cambodia ,Cambo​dian Idol និង​Cambodian Idol Junior នោះមួយណាក៍និសា អាចកាន់ជំនួសបានក្ដី តែ​មុននេះលោកវណ្ណា ដែល​គ្រប់គ្រងកម្មវិធីប្រលងចម្រៀងខាងលើថាថ្នាក់ដឹកនាំមិនទាន់គិតដល់ចំណុចនេះឡើយ។

ក្រៅពីសុគន្ធ និសា តារាដែលយកប្ដីអាណិកជនខ្មែរអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណា ,វ៉េត រតនា ,វ៉ាង ស្រីណូ និងសារ៉ាយ សក្ខណា ជាដើម៕

RELATED ARTICLES