Wednesday, October 23, 2024
Homeតារាខ្មែរកែវ និសា ៖មានយ៊ីអ៊ុនស្នេហ៍ ខណៈសាន ផានិត ដេកស្ដាយ៨ឆ្នាំ

កែវ និសា ៖មានយ៊ីអ៊ុនស្នេហ៍ ខណៈសាន ផានិត ដេកស្ដាយ៨ឆ្នាំ

ភ្នំពេញ៖អ្នកមេម៉ាយវង្ស សុផាវណ្ណ ហៅកែវ និសា ទោះជាពេលនេះនាងមានវ័យជាង៤០ឆ្នាំក្ដី ប៉ុន្ដែរូបសម្រស់​នៅ​តែខ្ញង់ ដូចទើបជាង២០ក្រាស់បើទោះជាកន្លងមកធ្លាប់​លេចឭថានាងបាន​កែសម្រស់ផ្នែក​ខ្លះនិង​រឹតបណ្ដឹង​ស្បែក​មុខ​ឲ្យក្មេងជាងវ័យយ៉ាងទៀងទាត់ក្ដី។សុផាវណ្ណ ឬ​និ​សា ដែលលែងប្ដីអាណិកជនខ្មែរមកពី​អាមេរិក​លោក​គាំ វ៉ារី កាលពីឆ្នាំ២០០៩ ទាំងចម្រូង​ចម្រា​ស​ធ្វើឲ្យ​នាងធ្លាក់ខ្លួនមេម៉ាយអស់១៣ឆ្នាំមកនេះត្រូវបានគេ​ចាត់ទុកថានាង​ជា​តា​រា​ម្នាក់​ដែល​រក្សារបានទីផ្សារសិល្បៈល្អក្រោយលែងប្ដី គឺដូចគ្នាទៅនិងអ្នកមេម៉ាយមួយ​ចំនួនទៀត​នៅ​ក្នុង​សិ​ល្បៈ​មាននាងពេជ្រ សោភា ,សុខ សោម៉ាវត្តី និងសុខ ស្រីនាង ជាដើមដែលហាងឆេង​របស់​​ពួកគេមិនស្រុត​ចុះ​ព្រោះ​​តែលែងប្ដីនោះទេ។ចំពោះកែវ និសា វិញក្រោយក្លាយជាមេម៉ាយ​ដ៍​មាន​មន្ដស្នេហ៍​ជាង១០ឆ្នាំមកនេះ​នាង​បាន​សាងស្នេហ៍ជាមួយតារាគ្មានសក់លោកសាន ផា​និត ហើយក្រោយប្រេះឆាគ្នានាង​បានផ្សារភ្ជាប់​ស្នេហ៍​ប្រុស​ក្មេងលឹម ជាឡាយ រហូតមាន​ដំ​ណឹ​ង​ថាអ្នកទាំង២ចង់រៀបការជាមួយគ្នាទៀត។

ប៉ុន្ដែគូរឲ្យស្ដាយនិសា នៅតែដើរជាន់ដាន​ស្នេ​ហ៍​ចាស់ដោយចែកផ្លូវជាមួយជាឡាយ ខណៈដែលប្រុសរូប​សង្ហារ​នេះងាកទៅស្អិតល្មូត​ជាមួយ​ស្រី​​ស្រស់​​គៀត សុវណ្ណាឡាង ភ្លាមៗតែម្ដង។អ្វីដែលគូរឲ្យកត់​សម្គាល់ទោះ​ជាពេល​នេះនិសា អស់និស្ស័យស្នេហ៍សាន ផានិត មែនប៉ុន្ដែរយៈពេលជាង៨ឆ្នាំមកនេះថ្វីត្បិតលោកផានិត មានប្រ​ព​ន្ធ​ថ្មីនិងមានកូន២នាក់ទៀតក្ដី តែលោកនៅតែអាល័យក្លិននិសា ដដែលតាមរយៈ​ការរក្សាររូបសាក់ឈ្មោះនិសា (Nisa)លើដើមទ្រួងរហូតមកដល់ពេលនេះ ខណៈដែលកាល​ពីឆ្នាំ២០១៧ លោកចង់រំលាយរូបសាក់នេះដែរ តែត្រូវ​បានអ្នកនាងចេវ សោភា ជាភរិយាថ្មី​ហាម​ឃាត់ទើបធ្វើឲ្យអ្នកចម្រៀងគ្មានសក់១សសៃរូប​នេះនៅតែជាប់​ឈ្មោះ​សង្សារចាស់​រប​ស់ខ្លួនលើដើមទ្រួងរហូតមក។យ៉ាងណាសម្រាប់និសា គ្មានផ្លូវដែលនាងអាច​នៅស្រណោះ​សាន ផានិត ដូចម្ចាស់បទ”ទូរស័ព្ទប្រាប់ផង “រូបនេះអាល័យនាងនោះឡើយព្រោះថា​ពេល​នេះនាងមាន​ជម្រើស​ស្នេហ៍​ច្រើនហើយប្រុសៗដែលចាំត្រងស្នេហ៍នាងនោះគឺសុទ្ធ តែជាប្រុស​មាន​ទ្រព្យ​ស្ដុក​តែម្ដង។

វង្ស សុផាវណ្ណហៅ កែវ និសា ត្រូវបានគេកត់សម្គាល់ថា​នាងមានទ្រព្យច្រើនក្រោយ​ក្លាយទៅជាអ្នកមេ​ម៉ាយ​សម្រស់កាន់តែគូរឲ្យក្នក់ក្នាញ់នេះដោយតាមព័តមានថាក្រៅពីមានផ្ទះវីឡារនៅខាងក្រោយស្ថានទូតបារាំងដែលបានមកពីឈ្នះក្ដីអតីតប្ដីលោកគាំ វ៉ារី នោះនាងមាន​ផ្ទះ​ផ្សេងៗទៀតផងដែរ។និសា ដែលពីមុនធ្លាប់តែជិះ​រថយ​ន្ដជាមួយមិត្តភក្ដិ​នោះពេលនេះនាង​មាន​ឡានទំនើប២គ្រឿងផ្ទាល់ខ្លួនជិះឆ្លាស់គ្នាគឺLand CruiserV8 និងAlphard ដោយមាន​ពេល​ខ្លះគេឃើញនាងមានអ្នកបើកជូនទៀតផង។

យ៉ាងណាក្រោយចែកផ្លូវគ្នាជាមួយលឹម ជាឡាយ មកនិសា មិនដែលបណ្ដើរប្រុសណាជាចំហនោះទេ​គឺលាក់​ស្នេហ៍ថ្មីជិតឈឹង ខណៈដែលមុន​នេះលេចឭថា​អ្នក​មេម៉ាយល្បីមានកូនស្រី១រូបនេះមានលោកឧកញ៉ាម្នាក់ និង​មន្រ្ដីយោធា ម្នាក់​ទៀត​តាមប្រជែង​គ្នាស្នេហា​នាង​តំណាលគ្នា។ប៉ុន្ដែអ្នកនាងសុផាវណ្ណ មិនដែលចេញមុខ​បំភ្លឺ​រឿង​​ស្នេហា​នេះទេហើយ​កន្លងមក​នាងធ្លាប់​វាចារ​ថាមិនចូលចិត្ត​សម្ភាសន៍ជាមួយអ្នកកា​សែត​ឡើយ។តែមុនផ្ទុះកូវីដគេឃើញនិសា ច្រើនតែទៅ​ដើរលេង​នៅបរ​ទេសជាញឹក​ញាប់​ហើយនាងទិញអ៊ឺវ៉ាន់ម៉ាកប្រេនប្រេន មិនចាញ់ជំទាវនោះទេ។គេចាំមើលថា​តើពេលណាទើប​និសា អាចបង្ហាញស្នេហ៍ថ្មីជាចំហ ខណៈដែល​ពេលនេះ​អតីតស្វាមីនាងលោកគាំ វ៉ារី ការ​ប្រ​ពន្ធ​ថ្មី​ជាអ្នកគ្រូ​ពេទ្យ​ក្រមុំចោលនាង១០ឆ្នាំទៅហើយ ស្រពេលដែលសាន ផា​និត និងលឹម ជា​ឡាយ ពេលនេះក៍​មានគូស្នេហ៍​រៀងៗខ្លួន​ដែរ។

 តាមព័តមានថាបើសិនជាកែវ និសា ចង់បានតំណែងជំទាវនោះវាមិនពិបាក​ឡើយ​សម្រា​ប់រូបនាងព្រោះបុរស​ដែលចង់ចូលខ្លួនមកស្អំរបួសបេះដូងនាងភាគច្រើនជាអ្នកធំ ។ប៉ុ​ន្ដែសំណួរដែលមហាជនចង់​ដឹងថាតើអ្នកនាង​សុផាវណ្ណ នឹងក្លាយជាជំទាវដោយបើកមុខជា​ចំហ ឬគេចមិនផុតពីងារជំទាវលាក់មុខ?

RELATED ARTICLES