Wednesday, October 23, 2024
Homeតារាខ្មែរយូរី ៖អត់សង្សារថ្មីបណ្ដើរថ្ងៃ១៤កុម្ភៈ

យូរី ៖អត់សង្សារថ្មីបណ្ដើរថ្ងៃ១៤កុម្ភៈ

ភ្នំពេញ៖យូរី តែងតែបង្ហាញអារម្មណ៍ឯកោខ្លាំងក្រោយចែកផ្លូវគ្នាជាមួយលោកថៅកែជា នី ជា​ច្រើន​ខែមក​នេះ​ស្រីស្រស់ត្រូវនឿយហត់តែម្នាក់​ឯងដូចជាត្រូវកាន់ចង្កូតឡានដោយ​ខ្លួនឯង​ទៅច្រៀងសម្ដែងនិងថតMV ដែល​ខុសពីមុនកិច្ចការបើកឡានជូននាងទៅមកនោះលោកនី ជាអ្នក​រ៉ាប់រងទាំងអស់។ប៉ុន្ដែពេលនេះអ្វីៗ​ក្រឡាប់ចាក់​អស់ទៅហើយព្រោះយូរី នៅតែមិន​ទាន់​រក​​បា​ន​​​សង្សារថ្មីដដែលហើយនៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s Day )១៤កុម្ភៈ ខាង​មុខ​នេះយូរី ក៍គ្មានសង្សារបណ្ដើរឬកៀកកើយដូច​គេដែរ។អារម្មណ៍បែបនេះពិតជាធ្វើ​ឲ្យស្រី​ស្អាត​​យូរី ប្រឈមតុកស៊ិចខ្លាំង ខណៈដែលការផ្សះផ្សារស្នេហារវាងយូរី និងលោកថៅកែជា នី គ្មាន​សញ្ញាណា​មួយថាអាចទៅរួចឡើយ។

 គូរបញ្ជាក់ថាយូរី ធ្លាប់ឈឺផ្សារបេះដូងម្ដងរួចទៅហើយ​ព្រោះកាលពី១១ខែវិច្ឆិការឆ្នាំ​២០១៨ នាងត្រូវបុរសម្នាក់​ឈ្មោះរ៉េត ដែលជាអតីតអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅសាន់ដេ រៀបការចោលនាង ព្រោះតែលោកក្ដៅចិត្តយូរី ងាកទៅស្និតស្នេហ៍ជាមួយ​ប្រុសរូបសង្ហារ​លោក​ប៊ីម៉ូ។ប៉ុន្ដែក្រោយមកក៍ផ្អើលថាយូរី ត្រូវលោកថៅកែជា នី ធ្វើខួប​កំណើតឲ្យនៅហាង​របស់​លោ​កហើយស្រាប់តែកាលពីថ្ងៃទី៩ខែមករា ឆ្នាំ២០២០ យូរី និងថៅកែជា នី បណ្ដើរគ្នា​ជាចំហ​ទៅ​ឡើងផ្ទះ​នាយចឺម នៅខេត្តកំពង់ស្ពឺ។ចាប់តាំងពីពេលនោះមកយូរី និងថៅកែ តែងតែទៅ​ណា​ជិះ​រថ​យ​ន្ដតែ២នាក់ហើយលោកនី ថាចិត្តគំនិតលោកនិងយូរី ត្រូវគ្នាច្រើនទើបដើរចូល​គ្នាបាន ប៉ុន្ដែយូរី ថាចាត់ទុកថៅកែ​ជាបងប្រុស ហើយស្រាប់តែនៅចុងខែវិច្ឆិការឆ្នាំ២០២១ មានសារព័តមានជាច្រើនបាន​ផ្សព្វផ្សាយពីភាពប្រេះ​ឆា​ស្នេហ៍របស់យូរី និងលោកថៅកែ តែ​សាមីខ្លួនទាំង២មិនព្រមចេញមកបញ្ជាក់ពីមូលហេតុ​នៃការចែកផ្លូវនោះ​ឡើយ​។

ប្រភពបានមឲ្យដឹងថាលោកថៅកែមានស្រីស្អាតសាច់សខ្ចីជាច្រើនចោមស្នេហ៍ ខណៈដែលយូរី វិញអ្នក​ណា​ៗ​ក៍ដឹងថានាងជាតារាម្នាក់ដែលមានមន្ដស្នេហ៍ខ្លាំងណាស់ហេតុនេះហើយបើយូរី ព្រម​បើកបេះដូង​ទទួល​យក​ស្នេ​ហ៍ថ្មីនោះមិនយូទេនាងនឹងរកបានសង្សារក្មេងសង្ហារភ្លែតជាមិនខាន។ដោយឡែកតាមព័តមានពីអ្នកស្និតយូរី បាន​បង្ហើបឲ្យដឹងថាបុរសដែលរងចាំស្អំ​របួស​បេះ​ដូងយូរី នៅពេលនេះភាគច្រើនជាមន្រ្ដីធំៗដែលមានទ្រព្យស្ដុក ហេតុនេះហើយនៅពេលយូរី បញ្ចេញស្នេហ៍ថ្មីថៅកែអាចនឹងប្រឈមស្ដាយក្រោយ៕

RELATED ARTICLES