Tuesday, October 22, 2024
Homeតារាខ្មែរមាស សុខសោភា ៖ធ្វើឲ្យព្រាប សុវត្ថិ គាំង

មាស សុខសោភា ៖ធ្វើឲ្យព្រាប សុវត្ថិ គាំង

ភ្នំពេញ៖មាស សុខសោភា ជាតារាស្រីម្នាក់ដែលកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ចង់ចាប់​ដៃ​គូ​ច្រៀង​ឆ្លង​ឆ្លើយ​ព្រោះសម្ថភាពខ្ពស់ៗដូចគ្នា ខណៈដែលសោភា ធ្លាប់ប្រាប់អ្នកយកព័ត​មាន​​យើង​ថានាងនិង​លោក​ស្នាយ បានច្រៀងជាមួយគ្នាជាច្រើនលើកច្រើន​សារមកហើយតែ​មិនមែនផលិតកម្មទេគឺ​តាម​បណ្ដារកម្មវិធី​ទាំងឡាយ ហើយរូបនាងក៍ចង់ច្រៀងនៅផលិត​កម្ម​រួមគ្នាជាមួយលោកសុវត្ថិ ដែរ ខណៈដែលតារាវ័យ៤៧ឆ្នាំធ្លាប់ រូបនេះ​ប្រា​ប់នាងថាបើមិនបាន​ច្រៀង​ផលិត​កម្មតែ១ទេ ច្រៀងនៅខាងក្រៅផលិតកម្មក៍​បានដែរ។យ៉ាងណារឿងដែលធ្វើឲ្យ​ព្រាប សុវត្ថិ ស្រឡាំងកាំង នៅរយៈពេលចុងក្រោយនេះនៅពេលដែលោកនិងសុខសោភា ជួបគ្នា​នោះ​តារា​រាម បានហៅលោកថាជា”ប៉ាក្មេកៗ”ទៅវិញ ខណៈដែលសោភា មានស្វាមី​នាង​​លោក​អ៊ឹត រ៉ាដា នៅជ្រងោរៗ ហើយ​កូនរបស់ព្រាប សុវត្ថិ ពេញកំលោះឡើងស្រាងអស់​ទៅ​​ហើយ។ការដែលសុខសោភា ហៅលោកស្នាយ ជាឪ​ក្មេ​ក​ៗ នេះប្រាកដណាស់ថាតារារាម ទទួលស្គាល់ថាអតីតតាតារាហង្សមាសរូបនេះ​មានកូនលោះសុទ្ធតែ​មាន​រូបរាង​សង្ហារៗ ហេតុ​នេះហើយបើបានធ្វើជាកូនប្រសាររបស់លោកមិនដឹងជាសប្បាយចិន្ដា យ៉ាងណានោះ​ទេ។

ប៉ុន្ដែពាក្យពេជ្រន៍ទាំងនោះត្រូវបានគេជឿរថាគ្រាន់តែសោភា ចង់ស៊កលេងទៅលោក​ស្នាយ ប៉ុណ្ណោះហើយ​ចង់លើកតារាជើងចាស់រូបនេះថា​មនុស្សស្រីមួយចំនួនមាន​បំណង​ចង់ធ្វើ​ជាកូនប្រសាររបស់​លោកក្នុង​នោះ​សូម្បីតែរូបនាងជាតារាល្បីល្បាញម្នាក់ បើកុំតែមានប្ដី​ហើយ​កុំអី​ដាក់ពាក្យធ្វើកូនប្រសារលោកបាត់…។គេជឿរ​ថាពាក្យ​ពេជន៍ទាំងនោះ​របស់​សុខ​សោភា ប្រាកដជាធ្វើឲ្យលោកព្រាប សុវត្ថិ សប្បាយចិត្តជាមិនខាន​ព្រោះថា​នាង​បានផ្ដល់​តម្លៃ​ឲ្យកំពូលតារាចម្រៀងរូបនេះពិសេសគឺទទួល​ស្គាល់ថាកូនៗរបស់លោកពិតជាធ្វើឲ្យ​នារីមិន​តិចនាក់ទេដែលធ្លាក់ក្នុងអន្លង់ស្នេហ៍។

  មាស សុខសោភា ស្ទើតែអាចបំបែកឯតទគ្គកម្មក្លាយ​ទៅជាតារាស្រីវ៉ាគេដាច់អស់ទៅ​ហើយ ប្រសិន​ណានាង​ចេញពីថោន ភ្លាមចូលGalaxy នោះព្រោះថាវានឹងធ្វើឲ្យនាងក្លាយ​ទៅជា​ដៃគូរបស់ព្រាប សុវត្ថិ ដែលពេលនោះ​តារាស្រីៗទាំងឡាយមិនអាចទប់​ទល់ជាមួយនាង​បាន​ឡើយ ខណៈដែលនាងតន់ច័ន្ទសីម៉ា ក៍ត្រូវបានគេជឿរ​ថaនាងមិនល្បីបានប៉ុណ្ណេះដែរ ប្រសិន​បើGalaxy មានសុខសោភា ​​នោះ។តែសោភា ធ្លាប់ប្រាប់អ្នកយកព័ត​មាន​យើងថានាង មិនដែល​មាន​ទំនាក់ទំនងជាមួយGalaxy នោះទេ ប៉ុន្ដែបើហង្សមាសបានទាក់ទងមកនាងមែន​។​យ៉ាងណាទី​បំ​ផុតសុខសោភា បានហក់ចូលរាម ដោយនាងវាចារថាទៅដើម្បីច្រៀងផង រក​ស៊ីផង ទើបធ្វើឲ្យ​ពេល​នេះនាងនៅតែបន្ដអាកខានមិនអាចក្លាយទៅជាដៃគូចម្រៀង ជាមួយ​លោកព្រាប សុវត្ថិ នៅផលិតកម្មតែ១​តទៅ​ទៀតបានដដែលព្រោះតាមព័តមានថាសោភា បាន​ចុះកុងត្រាថ្មី​នៅ​រាម ទៅហើយដែលធ្វើឲ្យផលិត​កម្មហង្ស​មា​ស​​​ដែលចងចាំចចារ​ជាមួយនាង​សារ​ជាថ្មី ,ផលិត​កម្មថោន ចាំផ្លូវនាងវិលវិញ និងGalaxy ចាំអ៊ុតមើល​នាង​នោះ​ប្រឈមការខក​ចិត្តគ្រប់គ្នា​តែ​ម្ដង។

អ្វីដែលគូរឲ្យកត់សម្គាល់ពេលនេះទោះជាសោភា មិនសូវមានបទចម្រៀង​ផ្ទុះ​ខ្លាំង​ដូច​មុនមែន តែការទៅដល់រាម របស់នាងដើម្បីរកស៊ីធ្វើជំនួញជាងផ្ដោតលើការ ច្រៀង​រាំ។នាងសុខចិត្ត ផ្អឹបផលិតកម្មផ្ទាល់ខ្លួនCamtrax ដើម្បីធ្វើ​ជំនួញធំជាមួយថៅកែស្រី ស្រប​ពេល​ដែលស្វាមីនាង​លោក​អ៊ឹត រ៉ាដា ចាំសម្របខ្លួនតាមនាងគ្រប់បែបយ៉ាង​ទាំង​អស់។នៅថ្ងៃ​ខួបកំណើត​​របស់​សុខ​សោភា គម្រប់វ័យ៣៨ឆ្នាំកាលពីថ្ងៃទី១ខែកុម្ភៈ តារារាម រូបនេះបាន​បង្ហោះ​បទ​”ឧត្តមស្វាមី”​ដែលអត្ថន័យបទនោះសោភា ច្រៀងដោយចង់លើកមុខប្ដីថានាង​ជា​នារីមាន​សំណាងដែល​បាន​​ប្ដី​ល្អ​។ប៉ុន្ដែតារាដែលលាក់រឿងរៀបការបានដល់ទៅ​១២ឆ្នាំរូបនេះ​មិនទាន់ឆ្លើយតប​ចំ​ពោះ​Fan ដែលចង់ឃើញ​នាង​មា​ន​​ចិត្តក្លាហានរៀបការ​លើកទី៣​ដោយ​បើក​ចំហនោះ​ឡើយ៕

RELATED ARTICLES