Tuesday, October 22, 2024
Homeតារាខ្មែរសុខ ពិសី ៖ដើរលើផ្លូវឱក សុគន្ធកញ្ញា 

សុខ ពិសី ៖ដើរលើផ្លូវឱក សុគន្ធកញ្ញា 

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ត្រូវបានគេព្យាករណ៍ថានឹងដើរលើផ្លូវតែមួយដូចឱក សុគន្ធកញ្ញា ដែរជាមិនខានតាម​រយៈការបញ្ចប់អាជីពនៅផលិតកម្មឪក្មេក និងបងថ្លៃរបស់ពួកគេរៀងៗ​ខ្លួននា​ពេលខាងមុខនេះ។សុខ ពិសី ចាប់​ពី​ពេលនេះតទៅអាជីពចម្រៀងរបស់នាង​គឺគ្មានការ​ផ្លាស់ប្ដូរផលិតកម្មឡើយព្រោះទ្រនុំនេះដូចជាកម្មសិទ្ធិផ្ទាល់​ខ្លួនរបស់នាងដែរព្រោះគេជឿរថាលោកឡាយ សុខចំរើន ដែលជាអ្នកគ្រប់គ្រងសាន់ដេនឹងរៀបការជាមួយ​នាង​នា​ពេលខាងមុខ​ដែល​​ពេល​នោះ​លោកឡាយ សុខហុក ជាថៅកែនឹងក្លាយទៅជាឪក្មេករបស់នាង ខណៈដែល​ឱក សុគន្ធកញ្ញា ក៍ត្រូវបានគេព្យាករណ៍ថានាងនឹងចូលនិវត្តន៍ពី​អាជីពចម្រៀងនៅផលិតកម្ម​ហង្ស​មាស​ដែល​មា​ន​​លោកឧកញ៉ាអ៊ឹង ឆៃងួន ជាម្ចាស់និងជាបងថ្លៃរបស់នាង។

  សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមានផលិត​កម្មជាច្រើនធ្លាប់ទាក់ទង​នាង​ចង់​ឲ្យទៅធ្វើជាសមាជិក​របស់​គេតែនាងសុំមិននិយាយថាជាផលិតកម្មណាទេ ដើម្បីកុំឲ្យប៉ៈ​ពាល់គេ។យ៉ាងណាតារាសាច់សខ្ចីដូច​បណ្ដូ​ល​​ចេករូបនេះថានាងគ្មានបំណងប្ដូរផលិតកម្មនោះ​ទេព្រោះនៅសាន់ដេមាន​សេចក្ដីសុខគ្រប់គ្រាន់​ទៅហើយ។

ថ្វីត្បិតតែមានការព្យាករណ៍ស្ទើតែ១០០%ថាសុខ ពិសី នឹងក្លាយទៅជាភរិយារបស់​លោក​ឡាយ សុខចំរើន នា​ពេល​អនាគតក្ដី ប៉ុន្ដែតាំងពីផ្ទុះរឿងស្នេហា១នេះជិត១០ឆ្នាំ​មក​អ្នកទាំង២មិនដែលសារភាពស្នេហ៍ម្ដងណាឡើយ។តែជាញឹកញាប់គេឃើញពិសី និងលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំរើន តែងតែជិះរថយន្ដតែ២នាក់ជាមួយគ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណៈដែលពិសី ក៍ធ្លាប់​ទទួ​ល​ស្គាល់រឿងមួយនេះ​ដែរដោយនាងអះអាងថានោះដោយសារតែការជៀសមិនរួច​នៅពេលធ្វើការងារសិល្បៈ​ជាមួយ​គ្នាគឺថៅកែនិងតារាចម្រៀងប្រាកដជាមានភាពស្និតស្នាលគ្នាហើយ។យ៉ាងណាគេជឿរថាមិនយូនោះទេ ប្រាកដជាពិសី និងលោកចំរើន នឹងព្រមលាតត្រដាងរឿងស្នេហា១នេះជា​សាធារ​ណៈ​ជាមិនខាន ព្រោះបើទុក​យូត​ទៅទៀតច្បាស់ជាលោកចំរើន ប្រឈមមានគូប្រជែង​ស្នេហ៍​កាន់តែច្រើនដោយសារតែមានបុរសទ្រព្យ​ស្ដុក​ជាច្រើនចាំត្រងស្នេហាពិសី។

 គូរបញ្ជាក់ថាសុខ ពិសី ត្រូវបានគេចាត់ទុកជារាជនីយសម្រស់​នៅក្នុងសិល្បៈព្រោះគិត​ត្រឹមឆ្នាំ២០២២ នេះមិន​ទាន់មានតារាចម្រៀងស្រីណាស្អាតស៊ីដាច់​នាងឡើយ។តែភាព​ស្រស់​ស្អាត​របស់ពិសី ដូចពេលនេះគឺធ្លាប់​មាន​ព័ត​​មានថានាងបានកែកុនសម្រស់ជាច្រើនកន្លែង ប៉ុន្ដែស្រីស្រស់មិនដែលទទួលស្គាល់ទេ៕

RELATED ARTICLES