Tuesday, October 22, 2024
Homeតារាខ្មែរសៅ ឧត្តម ៖ចុះកុងត្រា៣ឆ្នាំជាមួយផលិតកម្មថ្មី

សៅ ឧត្តម ៖ចុះកុងត្រា៣ឆ្នាំជាមួយផលិតកម្មថ្មី

ភ្នំពេញ៖អតីតបេក្ខភាពCambodian Idol  រដូវកាលទី១លោកសៅ ឧត្តម បានលេចមុខនៅ​ផលិ​ត​កម្មថ្មីB&P Entertainment Production ដែលបទបើកឆាកលើកដំបូងរបស់លោកកំពុងត្រូវ​បាន​​ត្រូវចិត្តអ្នកគាំ​ទ្រតារា​រូបនេះមានចំណងជើងថា”កំពង់ចាមអើយគេទៅចោល ខ្ញុំ​ហើ​យ​”។តាមរយៈការបង្ហាញខ្លួន​នៅទ្រនុំថ្មីនេះ​ធ្វើឲ្យទស្សនិកចាប់អារម្មណ៍លោកឧត្តម ព្រោះ​មុន​នេះគ្រប់គ្នាបានដឹងថាលោកជាតារា​ដែលមានកុងត្រា​នៅថោន ប៉ុន្ដែពេលនេះបុរសរូប​សង្ហារ​បែជា​លេចមុខនៅផលិតកម្មថ្មីផ្សេងទៅវិញ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៤ខែកុម្ភៈ លោកសៅ ឧត្តម បានឲ្យដឹងថាតាមពិត​​កុង​ត្រា​របស់លោកនៅថោន គឺបានផុតជាយូមកហើយ ក្រោយធ្វើការនៅទីនោះបានរយៈ​ពេល​ជាង២ឆ្នាំ។លោកឧត្តម បន្ថែមថាការ​ចេញពី​ថោ​ន​ របស់លោកគ្មានបញ្ហានោះទេគឺជា​ការ​ចប់​កុង​ត្រាហើយលោកនិងថ្នាក់ដឹកនាំថោន រួមទាំងតារានៅទីនោះនៅ​បន្ដរាប់អានគ្នាដូច​ធម្ម​តា​។តារាមកពីខេត្តស្វាយរៀង ដែលបានឈានទវគ្គផ្ដាច់ព្រ័ត្រកម្មវិធីCambodian Idol រដូវ​កាល​ទី១​តែ​មិន​បាន​លើក​ពាន​ដូចម៉ៅ ហាជី ព្រោះនី រតនា មានរាសីល្អជាងរូបនេះថាការចូលផលិត​កម្ម​B&P លោ​ក​បានចុះកុងត្រារយៈពេល៣ឆ្នាំហើយមូលហេតុ​ដែលលោកទៅផលិ​តកម្មថ្មីនេះ​គឺដោយសារតែលោក​និងម្ចាស់​ផលិតកម្មស្គាល់គ្នា ,មានការរាប់អានគ្នាហើយ ម្យាង នៅទី​នោះ​ក៍មានការចូលរួមរបស់លោកងួន សុបិន និងDj កាកា ​ផងដែរ​។លោកថានៅក្នុងកុងត្រា​នោះ​មាន​ល័ក្ខ​ខណ្ឌផ្សេងៗដែលភ្ជាប់ទៅជាមួយផងដែរដូចជា​ក្នុង១ខែ​បទ​ចម្រៀងរបស់លោក​មានចេញ​ពី២ទៅ៣បទ ប៉ុន្ដែពេលនេះលោកទើបចេញបានបទថ្មីតែ១​បទប៉ុណ្ណោះ​គឺបទ​”កំ​ពង់​ចាម​អើយគេទៅចោលខ្ញុំហើយ”​។តែនៅមុនចូលឆ្នាំខ្មែរនេះ​លោកក៍បានត្រៀម​ចេញបទ​ថ្មីៗ​ជាប្រពៃណីរជាតិ​ផង​ដែរ ខណៈដែលជាធម្មតាបទចម្រៀងរបស់លោក​ផលិតឡើងគឺ​តម្រូវ​តាមទស្ស​និក​ជន​គ្រប់វ័យទាំងអស់មិន​ដែល​រើសវ័យនោះទេ។

 ទោះជាសៅ ឧត្តម ថាទំនាក់ទំនងលោកនិងថៅកែផលិតកម្មល្អ និងយល់ចិត្តគ្នាមែន ប៉ុន្ដែលោកថាមិនហ៊ាន​និយាយទុកជាមុនថាបទចម្រៀងរបស់លោកមានការគាំទ្រកម្រិតណាឡើយ គឺសូមទុកឲ្យទស្សនិកជន​ជាអ្នក​វាយតម្លៃទៅចុះ ហើយថ្មីៗនេះលោកក៍លើក​យកបទថ្មី​របស់ខ្លួនទៅច្រៀងនៅឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទ​ស្សន៍​ផង​ដែរ។

គូរបញ្ជាក់ថាសៅ ឧត្តម បានរៀបការជាមួយតារាម៉ូដែលអ្នកនាងចាន់ កែវវង កាលពី​ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៩ ដែលចំណងស្នេហាជិត៣ឆ្នាំនេះអ្នកទាំងពីរតែងតែបង្ហាញភាព​ផ្អែមល្ហែម​ស្នេហ៍ធ្វើឲ្យមនុស្សមិនតិចទេ​ច្រណែន​តារាគូស្នេហ៍១គូនេះ។

 ឆ្លើយតបសំណួរថាសៅ ឧត្តម ជាតារាមានសម្ថភាពទាំងសម្លេង និងរូបសម្រស់ហេតុអ្វី​លោក​និងទៅ​ឈនៅ​ផលិត​កម្ម​ធំៗនោះម្ចាស់បទ”សុំទោស”រូបនេះ​ថាអាជីពចម្រៀងពេលខ្លះក៍​មិនស្រួលដែរព្រោះជូនកាលត្រូវ​បាន​គេ​មើលរំលងសម្ថភាព។លោកថាបច្ចុប្បន្នលោកពេញចិត្តធ្វើការជាមួយB&P ហើយក្រៅពីច្រៀងលោកក៍បាន​ចូលរួម​ធ្វើការរក​ស៊ីនិងធ្វើការជាមួយថៅ​កែ​ដែរ​​ផ្នែក​​ផ្សេងៗ​​ទៀតដែរ តែ​លោ​ក​គ្មានភាគហ៊ុន​ជាមួយមេឡើយ៕

RELATED ARTICLES