Sunday, December 22, 2024
Homeតារាខ្មែររ៉ាប៊ី ៖មិនទាន់បំពេញបំណងឪពុកម្ដាយ

រ៉ាប៊ី ៖មិនទាន់បំពេញបំណងឪពុកម្ដាយ

ភ្នំពេញ៖ស្រីស្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី បានចាប់អាជីពចម្រៀងទៅតាមការស្រលាញ់​និងក្ដី​ស្រ​ម៉ៃ​របស់ខ្លួន ខណៈ​ដែលក្រុមគ្រួសារឪពុកម្ដាយនាងមិនចង់ឲ្យរ៉ាទី ធ្វើជាតារាចម្រៀង​ឡើយ។​តារាវ័យ២៩ឆ្នាំរូបនេះធ្លាប់ប្រាប់​អ្នក​យក​ព័តមានយើងថាមុនចូលចូលសិល្បៈនាងបានរៀនចប់មហាវិទ្យាល័យមួយ ហើយឪពុកម្ដាយចង់ឲ្យ​នាងចូល​ធ្វើការខាងផ្នែកធនា​គារណាមួយទោះ​ជាបានប្រាក់ខែប៉ុន្មានក៍ពួកគាត់សប្បាយចិត្តដែរ។ប៉ុន្ដែដោយសារតែចិត្តនាងស្រលាញ់សិល្បៈទើបនាងលួចទៅហាត់រៀនជំនាញនេះនៅក្លឹបជប៉ុនមួយហើយក៍ឈាន​ទៅធ្វើជាពិធីការិនីនៅប៉ុស្ដិ៍ហង្សមាស និងចុងក្រោយឈានមកធ្វើតារាចម្រៀងនៅថោន ដល់បច្ចុប្បន្ន។​នាងថា​ពីដំបូងឪពុកម្ដាយនាងពិត​ជាមិនពេញចិត្ត​ឬមិន​គាំ​ទ្រឲ្យនាងច្រៀងសម្ដែងមែន ប៉ុន្ដែដោយការ​ព្យា​យាម​របស់នាងតាមរយៈការថតភាពយន្ដ និង​ធ្វើ​MC ហើយឈានមកធ្វើតារាចម្រៀងដល់​តំណាក់​កាលមួយដែល​គេ​ស្គាល់ច្រើន ទើបក្រុម​គ្រួសារនាងបណ្ដោយនិងមិន​ប្រឆាំង​ចំពោះ​ការ​ចាប់អាជីពចម្រៀង​របស់នាងនៅ​ពេលនេះ​ទៀត​ទេ។តែអ្វីនាងចម្លែកគឺក្រោយមាន​ឈ្មោះ​បោះសម្លេង​នេះពេលទៅដល់ស្រុកកំណើតរបស់នាងនៅទីរួមខេត្ត​ព្រៃវែងនោះប្រុសៗដែល​ពីមុនធ្លាប់តែតាមញ៉ែនាងរហូតមានពេល​ខ្លះពេលកំពុងរៀនគេសរសេរ​សំបុត្រសុំស្រ​លាញ់​រាប់ភ្លេចនោះស្រាប់តែពេលនេះលែងមានអ្នកតាមចែចង់ដូចមុនទៀតហើយ។នាងថានេះគឺជាភាព​ប្រែ​ប្រួ​លមួយរបស់នាងមុននិងក្រោយចូលសិល្បៈ។

  រ៉ាប៊ី មុនផ្ទុះកូវីដនាងរកបានប្រាក់ចំណូលពីអាជីព​ចម្រៀងបានជាច្រើនម៉ឺនដុល្លារក្នុង​១ឆ្នាំៗព្រោះនាងថា​បើនៅ​រដូវក្ដៅវិញខែខ្លះគេកក់ពេញអស់តែម្ដងហើយនាងច្រៀង១កម្មវិធីស៊ីថ្លៃ១៥០០ដុល្លារ។តែរយៈពេល២ឆ្នាំចុងក្រោយនេះនាងក៍ដូចជាតារាផ្សេងៗទៀតដែរគឺបាត់បង់ប្រាក់ចំណូលស្ទើតែទាំងស្រុងពីសិល្បៈព្រោះតែកូវីដ ប៉ុន្ដែនាងមិនជួបវិបត្ដិសេដ្ឋកិច្ចនោះទេ ព្រោះថានៅតែមានប្រាក់ចំណូលពីការថត​ស្ពតនិងធ្វើ​BA ឲ្យក្រុមហ៊ុនមួយចំនួនជាហូ​ហែ​មក​។

  តាមព័តមានមថារ៉ាប៊ី មិនត្រឹមតែគ្មានហានិភ័យសេដ្ឋកិច្ចនៅរដូវកូវីដនេះទេ តែនាង​ថែមទាំងមាន​ប្រាក់ទិញខុន​ដូ១បន្ទប់នៅជាប់មាត់ទន្លេ តម្លៃជិត១០ម៉ឺនដុល្លារ រួមទាំងបើក​ហាង​Cosmetics មួយតម្លៃខ្ទង់៥ម៉ឺនដុល្លារ បន្ថែមពី​លើផ្ទះវីឡារ១តម្លៃ១៥ម៉ឺនដុល្លារ​,ផ្ទះ២​ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ រួមទាំងរថដយន្ដ៣គ្រឿងទៀតគឺLexus Nx200t ,Starex និង​Lexus Rx300 ។ជុំវិញការមានទ្រព្យលឿនជ្រុលនេះធ្វើឲ្យគេសង្ស័យថារ៉ាប៊ី មានប្រុសចិញ្ចឹម តែតារា​ពូកែរាំគូឲ្យក្នក់ក្នាញ់រូបនេះថាតាំងពីបែកសង្សារក្មេងមកពេលនេះនាងរកតែក្ដឹបសង្សារ១ធ្វើថ្នាំមិនបានផង៕

RELATED ARTICLES