Tuesday, October 22, 2024
Homeតារាខ្មែរជំងឺសួតមិនទាន់ជាផង ឥឡូវអៀង ចេនឡា៖​រលាក​ស្រោម​ខួ ចូលពេទ្យសង្រ្គោះបន្ទាន់

ជំងឺសួតមិនទាន់ជាផង ឥឡូវអៀង ចេនឡា៖​រលាក​ស្រោម​ខួ ចូលពេទ្យសង្រ្គោះបន្ទាន់

ភ្នំពេញ៖តារាសម្ដែងនិងចម្រៀងលោកអៀង ចេនឡា ដែលជាបងប្រុសបង្កើតពិធីករលោកសុខ រ៉ាស៊ី នោះ​បាន​ដឹកចូលពេទ្យសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី១៥ខែកុម្ភៈ​ឆ្នាំ២០២២ ដែលពេលនេះស្ថានភាព​ជំងឺលោកកាន់តែមានសភាពធ្ងន់ធ្ងរ​រហូតលែងនិយាយ​ដឹង​អ្វីទៅ​ហើយ​។ពិធី​ករលោកសុខ រ៉ាស៊ី បានចេញសារ​ថា”បងប្រុសខ្ញុំឈ្មោះអៀង ចេនឡា គាត់ជាតារាចម្រៀង​ពេលនេះ ឈឺធ្ងន់ ជំងឺរលាកស្រោមខួក្បាល លែងនិ​យា​យ​ដឹងអីហើយ រវើររវាយបាត់បង់​ការ​ចងចាំ សូមអធ្យាស្រ័យសម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន ពេល​នេះគាត់​កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ”។

 សូមបញ្ជាក់ថាមុននេះលោកអៀង ចេនឡា បានធ្លាក់ចុះស្គមស្លេកស្លាំងខ្លាំងនៅរយៈ​ពេលចុង​ក្រោយនេះ​ដោយ​សារ​តែលោកមានជំងឺសួតរដ៍ធ្ងន់ធ្ងររហូតដឹក​ចូលពេទ្យជា​បន្ទាន់​ដោយក្រុមគ្រូពេទ្យធ្លាប់​បូបទឹកចេញ​ពីសួត​លោ​ក​ដាក់ដបទៀតផង។លោកក៍ធ្លាប់ទទួលបានជំនួយសប្បុរធ័មរបស់សម្ដេចតេជោហ៊ុន សែន នូវទឹក​ប្រាក់ចំនួន​១០០០០ដុល្លារដើម្បីព្យាបាល​ជំងឺផងដែរទើបធ្វើឲ្យលោកមានសុខភាពល្អប្រសើរជាង​មុនបន្ដិចរហូតទទួលធ្វើការ​ងារ​សិល្បៈសារជាថ្មីឡើងវិញ។ប៉ុន្ដែពេលនេះលោកចេនឡា កាន់តែស្ថិតក្នុងស្ថានភាពគ្រោះ​ថ្នាក់​ព្រោះ​កើតជំងឺ​ថ្មីថែមទៀតគឺរលាកស្រោមខួក្បាល រហូតបាត់បង់ការចងចាំ ដែលធ្វើឲ្យទាំងក្នុង​និងក្រៅសិល្បៈមានការ​អា​ណិត​អាសូរដល់លោកជាខ្លាំង។ជាមួយគ្នានេះដែរគេឃើញតារារួមអាជីពក៍បានឧបត្ថម្ភថវិការជួយដល់លោកអៀង ចេ​ន​ឡា ដើម្បីសង្រ្គោះជីវិតទៅតាម​លទ្ធ​ភាព​​ជាបន្ដបន្ទាប់។តែសុខភាពរបស់លោកគឺនៅតែធ្ងន់ធ្ងរនិង​ហាក់ដុន​ដាប​ទៅៗ  ពិសេសគឺ​ចុះ​​ស្គមកាន់តែខ្លាំងទើបធ្វើឲ្យក្រុមគ្រួសារមានការបារម្ភកាន់តែខ្លាំង។

 គូរកត់សម្គាល់ថាលោកអៀង ចេនឡា មានទេពកោសល្យសិល្បៈចម្រុះដូចជា​អាច​ច្រៀង​,លេងកំប្លែង ,ធ្វើពិធីករ និងច្រៀងភ្លេងការផងដែរ។អំឡុងពេល​ដែលលោកកំពុងតែមាន​ជំងឺនេះដែរមានការងារសិល្បៈជាច្រើន​បានរត់​រក​លោក តែគូឲ្យស្ដាយពេលនេះលោកចេនឡា កំពុងស្ថិតក្នុងតំណាក់កាលសង្រ្គោះបន្ទាន់ហើយ​ចាំបាច់​នូវការ​ទាម​ទារជួយជ្រោមជ្រែងពីតារតារួមអាជីពទៅតាមលទ្ធភាព​ដើម្បីសង្រ្គោះជីវិតលោកពីជំងឺដ៍សាហាវទាំង២​ខាង​លើនេះ៕

RELATED ARTICLES