Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិលោកគីស៊ីដា ប្រាប់ពូទីន ថាដំណោះស្រាយការទូតគឺ ល្អសម្រាប់វិបត្តិអ៊ុយក្រែន

លោកគីស៊ីដា ប្រាប់ពូទីន ថាដំណោះស្រាយការទូតគឺ ល្អសម្រាប់វិបត្តិអ៊ុយក្រែន

នៅក្នុងជំនួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វែងរកដំណោះស្រាយការទូតដែល អាចទទួលយកបានសម្រាប់បណ្តាប្រទេសពាក់ព័ន្ធ ចំពេលមានការព្រួយបារម្ភថារុស្ស៊ីអាចឈ្លានពានអ៊ុយក្រែន។

លោកគីស៊ីដា បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបប្រជុំតាមទូរស័ព្ទរយៈពេល 25 នាទីជាមួយលោកពូទីនថា ប្រទេសជប៉ុនប្រឆាំងនឹងការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ហើយនឹងបន្តតាមដានស្ថានភាព អ៊ុយក្រែន និងរុស្ស៊ីដោយ ការព្រួយបារម្ភយ៉ាងខ្លាំង ។ មេដឹកនាំទាំងពីរបានយល់ព្រមបន្តកិច្ចពិភាក្សាជុំវិញវិប ត្តិក្នុងប្រទេសអឺរ៉ុបខាងកើត។

នាយករដ្ឋមន្ត្រីជប៉ុនក៏បានប្តេជ្ញាថា ប្រទេសជប៉ុនដែលផ្តួចផ្តើមការចរចាតាមទូរស័ព្ទ នឹងបន្តកិច្ចខិតខំប្រឹងប្រែង ការទូតយ៉ាងស្វាហាប់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់បាននិយាយថា លោក ពូទីនបានប្រាប់ លោកគីស៊ីដាតាមទូរស័ព្ទថា រុស្ស៊ីគ្មានចេតនាឈ្លានពានអ៊ុយក្រែនទេ។ រុស្ស៊ីបាននិងកំពុងស្វែង រកការធានាថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នឹងមិនពង្រីកទៅខាងកើត ដើម្បីបញ្ចូលអ៊ុយក្រែនជាសមា ជិករបស់ណាតូ៕

RELATED ARTICLES