Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិ អាល្លឺម៉ង់ព្រមានរុស្ស៊ីកុំធ្វើអោយអន្តរាយសន្តិភាពអឺរ៉ុប

 អាល្លឺម៉ង់ព្រមានរុស្ស៊ីកុំធ្វើអោយអន្តរាយសន្តិភាពអឺរ៉ុប

កាលពីថ្ងៃសុក្រទី១៨ កុម្ភៈ ២០២២ មុនពេលបើកសន្និសីទសន្តិសុខអឺរុបរបស់មេដឹកនាំលោក​ខាងលិចនៅទីក្រុង​មុយ​និចប្រទេសអាឡឺម៉ង់បានចោទប្រកាន់រុស្ស៊ីពីបទបង្កគ្រោះ​ថ្នាក់ដល់សន្តិសុខរបស់អឺរ៉ុបជាមួយនឹងការ​ទាម​ទារ​ដែលរំលឹកឡើងវិញនូវសង្គ្រាមត្រជាក់។ប្រធានបទសំខាន់ក្នុងកិច្ចប្រជុំនេះគឺវិបត្តិអ៊ុយក្រែន។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy អនុប្រធានាធិបតីអាមេរិក Kamala Harris និងអគ្គលេខា​ធិការអង្គការណាតូលោក Jens Stoltenberg នឹងស្ថិតក្នុងចំណោមឥស្សរជនដែលចូលរួមក្នុងព្រឹត្តិការ​ណ៍រយៈ​ពេលបីថ្ងៃដែលគេស្គាល់ថា Davos for defence” ដែលចាប់ផ្តើមនៅថ្ងៃសុក្រនៅឯសណ្ឋាគារ Bayerischer Hof ដ៏ប្រណិតក្នុងទីក្រុង Munich ។នៅមុនពិធីបើកសន្និសិទប្រចាំឆ្នាំរយៈពេលបីថ្ងៃ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រីAnnalena Baerbock បាននិយាយថាទីក្រុងមូស្គូត្រូវបង្ហាញជំហានឆ្ពោះទៅរកការកាត់​បន្ថយការកើន​ឡើង​ជម្លោះជាមួយអ៊ុយក្រែន។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីAnnalena Baerbock បានបញ្ជាក់ថា​ជាមួយនឹងការដាក់ពង្រាយកងទ័ព​ដែលមិនធ្លាប់មានពីមុនមកនៅតាមព្រំដែនជាមួយអ៊ុយក្រែន និងការ​ទាម​ទារសង្គ្រាមត្រជាក់ រុស្ស៊ីកំពុងប្រឈម​នឹង​គោលការណ៍​ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់សន្តិភាពអឺរ៉ុប។

ក្រុមឧទ្ទាមចោទអ៊ុយក្រែនវាយប្រហារ ខណៈ រុស្ស៊ីបន្តដកទ័ព

ក្រុមឧទ្ទាមអ៊ុយក្រែនគាំទ្រដោយរុស្ស៊ីបានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាញ់ផ្លោងចូលភូមិរបស់ខ្លួនកាលពីថ្ងៃសុក្រ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា កងពលថ្មើរជើងនិងរថក្រោះជាច្រើនទៀត​កំពុងវិល​ត្រ​ឡប់ទៅកាន់មូលដ្ឋានរបស់ពួកគេវិញផ្ទុយពីការភ័យខ្លាចរបស់លោកខាងលិចចំពោះការឈ្លានពានរបស់រុស្ស៊ីដែលជិតមកដល់។

សម្រាប់រយៈពេលពីរថ្ងៃជាប់ៗគ្នា ក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីដែលបានធ្វើសង្រ្គាមជាមួយអ៊ុយក្រែនអស់​រយៈពេល​ជា​ច្រើនឆ្នាំ​បាននិយាយថា ពួកគេបានស្ថិតនៅក្រោមការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងធំពីកងកម្លាំងអ៊ុយក្រែន​។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ។ទីក្រុងគៀវនិងក្រុមឧទ្ទាមបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបង្កើនភាពតានតឹងបន្ទាប់ពីការវាយប្រហារដោយកាំភ្លើងធំ និងកាំភ្លើងត្បាល់កាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឱ្យមានការភ័យខ្លាចថាប្រទេសរុស្ស៊ី ដែលបាន​ប្រមូលកម្លាំងទាហានជាង១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែនជាប់ពាក់ព័ន្ធនឹងករណីនេះ។

EUៈបើរុស្ស៊ីវាយអ៊ុយក្រែននឹងមានជនភៀសខ្លួនជាង១លាននាក់

មន្ត្រីជាន់ខ្ពស់នៅទីក្រុងព្រុចសែលបានព្យាករថា ជនភៀសខ្លួនជាងមួយលាននាក់អាចចូលមកសហភាពអឺរ៉ុប ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ។ថ្លែងទៅកាន់កាសែត ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Die Welt អនុប្រធានគណៈ​កម្មការ​សហ​ភាពអឺរ៉ុបលោកMargaritis Schinas បានបង្ហាញផងដែរថា មានពលរដ្ឋសហភាពអឺរ៉ុបប្រហែល 20000 ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ដែលភាគច្រើននឹងត្រូវការជំនួយប្រសិនបើពួក​គេត្រូវបានផ្លាស់​ទី​លំនៅ​ដោយសារជម្លោះ។ទោះបីជាយ៉ាងណាក៏ដោយសហភាពអឺរ៉ុបបានត្រៀមលក្ខណៈដើម្បី ប្រមូលជំនួយ​មនុ​ស្ស​ធម៌ដ៏សំខាន់ និង​ជួយការការពារស៊ីវិល។លោក Schinas បានព្យាករណ៍ពីផលប៉ះពាល់ធ្ងន់​ធ្ងរនៅក្នុងព្រឹត្តិ​ការណ៍​នៃការ​វាយ​លុករបស់រុស្ស៊ី៕

RELATED ARTICLES